ព័ត៌មានជាតិ
គ្រួសារសពដែលស្លាប់ដោយសារកូវីដ-១៩ ចំនួន១៨នាក់ នៅខណ្ឌទួលគោក ទទួលបានថវិកាពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
លោកអភិបាល នៃគណៈអភិបាលខណ្ឌទួលគោក លោក ជា ពិសី អមដំណើរដោយមន្ត្រីក្រោមឱវាទ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១នេះ បាននាំយកថវិកាដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ប្រគល់ជូនគ្រួសារសព ដែលស្លាប់ដោយសារកូវីដ-១៩ ចំនួន១៨នាក់ មកពីសង្កាត់បឹងសាឡាង និងសង្កាត់ទឹកល្អក់ទី៣ ។

គ្រួសារសពដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន១៨នាក់ ស្មើចំនួន១៨ គ្រួសារនេះ គឺស្ថិតនៅសង្កាត់បឹងសាឡាង ចំនួន១១នាក់ សង្កាត់ទឹកល្អក់ទី៣ ចំនួន០៧នាក់ ដោយក្នុង១គ្រួសារ ទទួលបានថវិកាចំនួន ២លានរៀល អង្ករ ២៥គីឡូក្រាម ត្រីខ ១យួរ ទឹកស៊ីអីវ ១យួរ ថ្នាំ០២កញ្ចប់ ។
ក្នុងឱកាសនេះ លោកអភិបាលខណ្ឌបានចូលរួមរំលែកទុក្ខ និងជូនពរដល់សាច់ញាតិគ្រួសារសព សូមមានសុខភាពល្អ ជៀសឆ្ងាយពីជំងឺកូវីដ-១៩ ជាពិសេសចូលរួមអនុវត្តវិធាន របស់រាជរដ្ឋាភិបាលកម្ពុជា ៣កុំ ៣ការពារ និង២ចូលរួម ឲ្យបានគ្រប់ៗគ្នា៕
អត្ថបទ៖ ស្រីរ័ត្ន





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


