ព័ត៌មានជាតិ
តែងផ្ដល់វ៉ាក់សាំងកូវីដ-១៩ ទៅបរទេស តើកម្ពុជាមានគ្រប់គ្រាន់សម្រាប់ប្រជាជន ឬទេ?
មានប្រសាសន៍បន្ទាប់ពីចប់ពិធី កម្ពុជាប្រគល់អំណោយវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ៥០ម៉ឺនដូស និងរថយន្តដឹកវ៉ាក់សាំងចំនួន ០៣គ្រឿង ដល់ប្រទេសឡាវ នៅ ខេត្តស្ទឹងត្រែងព្រំដែនកម្ពុជា-ឡាវ (ត្រពាំងក្រៀល-ណងនុឃាន) នៅថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០២១ នេះ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា ទន្ទឹមពេលកម្ពុជាបានផ្ដល់អំណោយវ៉ាក់សាំងកូវីដ-១៩ ទៅដល់បណ្ដាប្រទេសជាមិត្តកន្លងមកនេះ ដោយសារយើងមានវ៉ាក់សាំងដែលអាចគ្របដណ្ដប់គ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជា។

លោក ម៉ម ប៊ុនហេង មានប្រសាសន៍ថា ឥឡូវនេះ យើងមានតែលើកទឹកចិត្តឱ្យប្រជាជនយើងឱ្យមកទទួលចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា ទាំងចាស់ទាំងក្មេងដែលមានអាយុ៥ឆ្នាំឡើងទៅ ហើយបន្ទាប់មកទៀតបាន និងកំពុងចាក់វ៉ាក់សាំងជំរុញ ដូសទី៣ បន្ថែមទៀត។
កិច្ចការនេះ ក៏ជាការបង្ហាញ ទឹកចិត្ត និងបេះដូងធំទូលាយរបស់កម្ពុជា ដែលកន្លងមក កម្ពុជាក៏បានបញ្ជូនកងទ័ពតាមរយៈអង្គការសហប្រជាជាតិដើម្បីសាងសុខសន្តិភាពនៅបណ្ដាប្រទេសលើសាកលលោក។ លោកបញ្ជាក់ថា យើងមិនអាចរស់នៅសុខបានទេ នៅពេលប្រទេសជិតខាងមានបញ្ហា ដូចជាវិបត្តិជំងឺកូវីដ ដែលប្រជាជននៃប្រទេសទាំងសងខាងនៅមានទំនាក់ទំនង និងឆ្លងកាត់ប្រទេសគ្នាទៅវីញទៅមក។

បើតាមកំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០២ ខែឆ្នូ ឆ្នាំ២០២១
– លើប្រជាជនអាយុពី ១៨ ឆ្នាំឡើង មាន ១០០,៩៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០ លាននាក់
– លើកុមារ-យុវវ័យអាយុពី ១២ ឆ្នាំ ទៅក្រោម ១៨ ឆ្នាំ មាន ៩៨,៧៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១ ៨២៧ ៣៤៨ នាក់
– លើកុមារអាយុពី ០៦ ឆ្នាំ ដល់ក្រោម ១២ ឆ្នាំ មាន ១០៤,៥៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១ ៨៩៧ ៣៨២ នាក់
– លើកុមារអាយុ ០៥ ឆ្នាំ មាន ៨៩,៥៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤ ៣១៧ នាក់។
គួររំលឹកថា កន្លងទៅ កម្ពុជាធ្លាប់ផ្ដល់អំណោយជាវ៉ាក់សាំង និងសម្ភារៈសុខាភិបាលដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ទៅប្រទេស មីយ៉ាន់ម៉ា ទីម័រខាងកើត វៀតណាម និងឡាវ។ ជាក់ស្ដែង ក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយលោក ផាន់ខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីឡាវ នៅវិមានសន្តិភាព កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសផ្ដល់ជំនួយថវិកាចំនួន ១៣ លានដុល្លារ និងវ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ ម៉ឺនដូសបន្ថែមទៀត ដល់រដ្ឋាភិបាល និងប្រជាជនឡាវ។
កាលពីថ្ងៃម្សិលមិញនេះ សម្ដេចតេជោ ហ៊ុន សេន បានមានប្រសាសន៍ថានេះថា ក្រោមកិច្ចព្រមព្រៀងរវាងក្រុមហ៊ុននៅកម្ពុជា និងក្រុមហ៊ុនចិន និងមានការគាំទ្ររវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ កម្ពុជា-ចិន គឺប្រទេសកម្ពុជា បានទទួលសិទ្ធិផលិតវ៉ាក់សាំង ប្រភេទស៊ីណូវ៉ាក់ហើយ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានបញ្ជាក់នៅថ្ងៃនេះថា ការផលិតវ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជានេះ កំពុងដំណើរការរៀបចំផលិតនៅពេលឆាប់ៗខាងមុខ ដែលកម្ពុជានឹងមានវ៉ាក់សាំងរបស់ខ្លួន ហើយអាចចែកចាយទៅប្រទេសដែលមានតម្រូវការ ជាការជួយ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសទាំងនោះ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៨ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


