ព័ត៌មានជាតិ
មានអ្នក Share ច្រើន ខ្លាចនាំគ្រោះថ្នាក់ ក្រសួងសុខាភិបាលប្រកាស កុំឲ្យជឿវិធីព្យាបាលកូវីដ-១៩ បែបបុរាណ
ក្រសួងសុខាភិបាល បានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការម្ចាស់អាខោនហ្វេសប៊ុកដែលផុសបំពុលសង្គម រឿងវិធីព្យាបាលជំងឺកូវីដ-១៩ តាមបែបបុរាណ។

ថ្មីៗនេះ មានអាខោនផេកបីបានផុសព័ត៌មានមិនពិត បំពុលសង្គម តាមបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងរបៀបព្យាបាលបែបបុរាណ នៃជំងឺកូវីដ-១៩។ ក្រសួងសុខាភិបាល ក៏បានធ្វើការច្រានចោលទាំងស្រុងនូវការផ្សាយឃោសនាព័ត៌មានមិនពិតទេ និងកុំឲ្យពលរដ្ឋជឿតាមការបំពុលនេះ។
ក្រសួងសុខាភិបាលក៏ណែនាំ ករណីពលរដ្ឋមានអាការៈមិនស្រួល សុំទៅព្យាបាលនៅមន្ទីរពេទ្យឲ្យបានត្រឹមត្រូវ ចៀសវាងគ្រោះថ្នាក់ដល់ជីវិត និងស្នើដល់សមត្ថកិច្ចជួយចាត់វិធានការតាមផ្លូវច្បាប់៕

ក្រសួងសុខាភិបាល សូមឲ្យបងប្អូនប្រជាពលរដ្ឋ កុំជ្រឿតាមការបំពុលសង្គមបែបនេះឲ្យសោះ។ បើមានអាការៈមិនស្រួល សូមទៅព្យាបាលនៅមន្ទីរពេទ្យត្រឹមត្រូវ ចៀសវាងគ្រោះថ្នាក់ដល់ជីវិត។
បន្ថែមពីនោះ ក្រសួងសុខាភិបាល សូមស្នើដល់អាជ្ញាធរមានសមត្ថកិច្ច ជួយចាត់វិធានការតាមផ្លូវច្បាប់ជាធរមានចំពោះម្ចាស់អាខោនហ្វេសប៊ុកខាងលើផង៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


