Connect with us

ព័ត៌មានជាតិ

ហាង​គុយទាវ​នៅ​ច្បារអំពៅ​មាន​ភាព​ស្ងាត់ជ្រងំ ក្រោយ​ផ្ទុះជំងឺ​កូវីដ​ច្រើន​

បានផុស

នៅ

​ហាង​គុយទាវ លក់​បាយ និង​កាហ្វេ​ភាគច្រើន ​នៅ​ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​ មាន​ភាព​ស្ងាត់ជ្រងំ ​ដោយសារតែ​ប្រជាពលរដ្ឋ ​មិន​ចេញ​ពី​ផ្ទះ​ ព្រោះ​ខ្លាច​ឆ្លង​ជំងឺ​កូ​វីដ​១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាម​ប្រភព​ពី​ម្ចាស់​ហាង​គុយទាវ បាន​និយាយ​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​៦​ ខែ​ធ្នូ​នេះ ​កុំ​ថា​តែ​ហាង​ដែល​គ្មាន​ម៉ូយ សូម្បីតែ​ហាង​ដែល​ធ្លាប់​តែ​មាន​ម៉ូយ​ចូល​ពិសា​ណែនណាន់តាន់តាប់​បែរ​ជា​ស្ងាត់ជ្រងំ​ខុសប្លែក​ពី​ម្សិលមិញ​មាន​ភ្ញៀវ​មក​ពិសា​គួរសម​។ ថៅកែ​ហាង​ដដែល​បន្ត​ថា នេះ​គឺ​ដោយសារតែ​បងប្អូន​ប្រជាពលរដ្ឋ​មិន​ចេញ​ពី​ផ្ទះ​ ព្រោះ​ភ័យខ្លាច​ឆ្លង​ជំងឺ​កូ​វីដ​នេះឯង​។

​តាម​ការ​អះអាង​ពី​លោក​ ពៅ ហួត ចៅ​សង្កាត់​ច្បារអំពៅ​ទី​១​ បាន​ឲ្យ​ដឹង​ថា ​នៅ​ហាង​លក់ដូរ​នៅ​ក្នុង​ភូមិសាស្ត្រ​សង្កាត់​របស់​លោក ​មិន​សូវ​មាន​ភ្ញៀវ​ចូល​ពិសា​ក្នុង​ហាង​នោះ​ទេ ដែល​ភាគច្រើន​ គឺ​ទិញ​យក​ទៅផ្ទះ​។​ កុំ​ថា​តែ​ហាង​គុយទាវ​កាហ្វេ សូម្បីតែ​ផ្ទះ​លក់​ចាប់ហួយ​ក៏​ស្ងាត់​ផង​ដែរ​។​

​ក្នុង​នោះ​លោក​យ៉ិន វុ​ធ ចៅសង្កាត់​ច្បារអំពៅ​ទី​២ ​បាន​ឲ្យ​ដឹង​ថា​ ថ្ងៃនេះ​នៅ​តាម​ហាង​លក់ដូរ​មានការ​ស្ងប់ស្ងាត់​។​ ចំណែក​ក្នុង​ផ្សារ​វិញ​ គឺ​ឃើញ​មានតែ​អ្នកលក់ ចំណែក​អ្នកទិញ​ គឺ​ថយ​ចុះ​ប្រមាណ​ជា​៥០​ភាគរយ ហើយ​ក្នុង​នោះ​អាជ្ញាធរ​ក៏ដូចជា​ប្រធាន​គ្រប់​ផ្សារ​ច្បារអំពៅ​ទាំង​ផ្សារ​លើ​និង​ផ្សារ​ច្បារអំពៅ​ក្រោម​ បាន​ចុះទៅ​ចែក​ម៉ាស់​និង​ណែនាំ​ដល់​បងប្អូន​អាជីវករ​ឲ្យ​លាង​សំអាត​ដៃ​ ដោយ​សាប៊ូ​នឹង​អាកុល ក្នុងថ្ងៃនេះ​ដែរ​ គឺ​បងប្អូន​ដែល​ចេញចូល​ក្នុង​ផ្សារ​ព្រមទាំង​ប្រជាពលរដ្ឋ​លោក​នាំគ្នា​ពាក់​ម៉ាស​គ្រប់ៗ​គ្នា​។

​គួរ​រំលឹក​ថា​ ចាប់​តាំង​ពី​ផ្ទុះ​ជំងឺ​កូ​វីដ​១៩​មាន​ទ្រង់ទ្រាយ​ជា​សហគមន៍​ ដែល​ក្នុង​នោះ​អ្នក​រស់​នៅ​ច្បារអំពៅ ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ជំងឺ​នេះ​មក​ ធ្វើ​ឲ្យ​មានការ​ស្ងប់ស្ងាត់​ចាប់​តាំង​ពី​ពេល​ថ្ងៃ​ទី​២៨​ខែ​វិច្ឆិកា​រហូតមកដល់​ថ្ងៃ​ទី​៦​ខែ​ធ្នូ​នេះ​ តែ​ម្តង​៕​

អត្ថបទ៖ ន​រា

សូមចុចអាន៖ ​មាន​អ្នក Share ច្រើន ខ្លាច​នាំ​គ្រោះថ្នាក់ ក្រសួងសុខាភិបាលប្រកាស​ កុំ​ឲ្យ​ជឿវិធី​ព្យាបាល​កូវីដ-១៩ បែប​បុរាណ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា១២ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ១៦ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ១៩ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម