Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្ត​កំពង់ឆ្នាំង ដកហូត​ដី​​គម្រប​ព្រៃឈើជាង ៦០ ហិកតា ជាសម្បត្តិរដ្ឋ

បានផុស

នៅ

អភិបាលរងខេត្តកំពង់ឆ្នាំងលោក សាន់ យូ កាលពីថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២១ បានដឹកនាំសមត្ថកិច្ច​ចំរុះចុះដកហូតដីគម្របព្រៃឈើរបស់រដ្ឋឆ្នាំ ២០០២ ចំនួនជាង ៦០ហិកតា នៅក្នុងឃុំក្រាំងស្គារ ស្រុក​ទឹកផុស ដែលជនខិលខូចបានលួចឈូសឆាយរំលោភយក​ធ្វើជាកម្មសិទ្ធិកន្លង​មកបានដកហូត​ទុក​ជាសម្បត្តិរដ្ឋវិញ។ឮ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានឱ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី០៧ ខែធ្នូនេះ​ថា​កាល​ពីថ្ងៃទី០៦ ខែធ្នូ ក្រុមការងារចម្រុះពិតជាបានចុះទៅដកហូតយកដីគម្របព្រៃឆ្នាំ២០០២ នៅ​ឃុំក្រាំងស្គារ យកទុកជាសម្បត្តិរដ្ឋវិញ ពិតមែន តែទំហំពិតប្រាកដនោះ​ខាងរដ្ឋបាល​ព្រៃឈើ​ទើបដឹងច្បាស់។

ទាក់ទងនឹងករណីនេះ លោកពារ គឹមហេង នាយខណ្ឌរដ្ឋបាលព្រៃឈើស្ដីទី បានឲ្យដឹងនៅព្រឹក​ថ្ងៃទី​០៧ ខែធ្នូនេះថា ដីគម្របព្រៃឈើរបស់រដ្ឋ ឆ្នាំ២០០២ ដែលត្រូវក្រុមជនល្មើសបានរុករានទន្ទ្រាន​ឈូស​ឆាយយកធ្វើជាកម្មសិទ្ធិនោះ មានចំនួន ៦១ ហិកតា ត្រូវបានដកហូតយក​មកទុកជាសម្បត្តិ​របស់រដ្ឋវិញ នេះគិតត្រឹមតែដីដែលបានភ្ជួររាស់រួចហើយ។

លោកនាយរងស្តីទី ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងទៀតថា ចំពោះវិធានការ​ក្រុម ការងារនិងបន្តការស្រាវជ្រាវទៀតថាតើមានការទិញ លក់ពីខាងណា និងមានលិខិតអនុញ្ញាត​ដែរឬអត់។ ព្រោះថាដីទាំងអស់នេះកាលពីសម័យយុវជនចុះវាស់វែងដីធ្លីនេះមិន បានវាស់វែង​ឲ្យ​ទៅខាងណានោះឡើយ។

ដោយឡែកកន្លែងខ្លះប្រជាពលរដ្ឋរស់នៅអាស្រ័យផលប៉ុន្មាន ក៏ត្រូវធ្វើការស្រាវជ្រាវឡើង វិញដែរដើម្បីកំណត់ឲ្យដឹងច្បាស់ពិតប្រាកដ។

ទាក់ទងនឹងករណីខាងលើនេះ អាជ្ញាធរខេត្ត នឹងធ្វើការបន្តដកហូតកន្លែងផ្សេងៗទៀត ដែលស្ថិត​នៅក្នុងស្រុកទឹកផុស ជាប្រភេទដីគម្របព្រៃឈើឆ្នាំ ២០០២ ដែលត្រូវបានគេរំលោភយក​ធ្វើជា​សកម្ម​សិទ្ធកន្លងមក។

ករណីនេះអាជ្ញាធរខេត្តបានកំណត់មុខសញ្ញាជនល្មើសរួចហើយ ចំណែកជំនាញខ័ណ្ឌរដ្ឋបាលព្រៃ ឈើខេត្តកំពង់ឆ្នាំង ក៏កំពុងតែកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីផងដែរ៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៥ នាទី មុន

លោក ត្រាំ ៖ ចិននឹងដណ្ដើមយកតៃវ៉ាន់ ក្រោយ អាមេរិក ឲ្យអ៊ុយក្រែន ចុះចាញ់ រុស្ស៊ី

ព័ត៌មានជាតិ៤០ នាទី មុន

សិង្ហបុរី-កម្ពុជា ជំរុញបង្កើនជើងហោះហើរ ដើម្បីរំហូរទេសចរអន្តរជាតិ ស៊ីហ្គេម ២០២៣

សេដ្ឋកិច្ច៥០ នាទី មុន

កម្ពុជា រំពឹងក្រុមហ៊ុនជប៉ុនបង្កើតរោងចក្រវិភាគ​រំលាយសារធាតុពុលក្នុងទឹកកាត់បន្ថយការប្រើជី និងថ្នាំកសិកម្ម

ព័ត៌មានជាតិ១ ម៉ោង មុន

លោក កត្តា អ៊​ន ៖ អាជ្ញាធរសួរនាំសង្គមស៊ីវិលមកពីណា? ធ្វើអ្វី? មិនអាចចាត់ទុកថា ជាការគំរាមកំហែង ឬរារាំងឡើយ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អាមេរិក យល់ព្រមព្យាបាលទាហាន អ៊ុយក្រែន ដែលរងរបួសក្នុងសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម