ព័ត៌មានជាតិ
ប្រជាពលរដ្ឋអស់ក្ដីបារម្ភទៀតហើយ ពេលមានផ្លូវវាងសម្រាប់ធ្វើដំណើរ
ក្រោយពីច្រាំងទន្លេបាក់ស្រុតកពីអំឡុងខែវិច្ឆិកាកន្លងទៅ បានបង្កឲ្យមានការព្រួយបារម្ភពីប្រជាពល រដ្ឋ មួយចំនួនទៅប្រកបរបររកស៊ីនៅផ្សារវត្តជ្រឹង នឹងធ្វើដំណើរទៅ ភូមិស្ដៅ ឬកងតាណឹង ជាដើម។

តែពេលនេះប្រជាជនអស់ក្ដីបារម្ភទៀតហើយ ព្រោះធ្វើផ្លូវវាងមួយទៀតដែលស្ថិតនៅខាងជើងវត្តពាមមង្គល សម្រាប់ឲ្យប្រជាជនធ្វើដំណើរឆ្លងកាត់ទៅមកផងដែរ។

តាមការឲ្យដឹងពី លោកមេឃុំរកាកោងទី១ម៉ែន សុំ បានឲ្យដឹងថា ក្រោយពីផ្លូវច្រាំងទន្លេត្រូវបាក់ស្រុតនោះ យើងក៏បានធ្វើផ្លូវវាងមួយទៀត សម្រាប់ឲ្យប្រជាជនធ្វើដំណើរដែរ និយាយរួមទៅគឺផ្លូវបែកជា៤ មានចម្ងាយ៤គីឡូម៉ែត្រ ចេញពីស្ថានីយបូមទឹក រហូតមកដល់ផ្លូវបេតុង ខាងជើងវត្តពាមមង្គលកាលពីអំឡុងបាក់ច្រាំងទន្លេ ប្រជាជនយើងមិនអាចធ្វើដំណើរបានទេ។ ឥឡូវនេះគេបានជួសជុលរួចរាល់ហើយ ប្រជាពលរដ្ឋយើងអាចធ្វើដំណើរបានធម្មតាហើយ តែបានចំពោះរថយន្តធុនតូចទេ។ ឯរថយន្តធំៗបើកបានគឺតាមផ្លូវវាង ហើយផ្លូវវាងនោះបានធ្វើឡើងនៅចុងឆ្នាំ២០២០ គឺដើម្បីស្តាប្រឡាយផងនិងយកអាចម៍ដីធ្វើផ្លូវផង។

តាមការឲ្យដឹង ពីលោកមេឃុំបញ្ជាក់ទៀតថា ការចំណាយថវិកាធ្វើផ្លូវវាងនិងផ្លូវច្រាំងទន្លេ គឺជាកញ្ចប់ថវិការបស់ ក្រសួងធនធានទឹក។
ពាក់ព័ន្ធផ្លូវវាងនេះ ប្រជាជនប្រកបរបរអាជីវកម្មចិញ្ចឹមជីវិតរាល់ថ្ងៃ អ្នកមីង ឈឹម សារឿនបានឲ្យដឹងថាខ្ញុំដំបូងខ្ញុំអស់សង្ឃឹមហើយ។ តែពេលឮដំណឹងថាផ្លូវទៅរកស៊ីរាល់ថ្ងៃត្រូវបាក់ ព្រោះខ្ញុំទៅលក់ខោ.អាវជជុះនៅផ្សាស្តៅរជិតវត្តជ្រឹងរាល់ថ្ងៃ ពេលឮសូរថាផ្លូវត្រូវខូចបាក់ច្រាំងខ្ញុំព្រួយបារម្ភណាស់ដែរ ព្រោះគិតថា ជាផ្លូវត្រូវទៅរកស៊ីរាល់ថ្ងៃ។ តែពេលនេះខ្ញុំអស់ក្ដីកង្វល់ទៀតហើយ ព្រោះយើងមានផ្លូវថ្មីមួយទៀតដែរ ព្រោះរដ្ឋាភិបាលបានធ្វើផ្លូវវាងមួយទៀតឲ្យប្រជាជនធ្វើដំណើរហើយ។ ខ្ញុំសូមអរគុណដល់រដ្ឋាភិបាលជាអនេកដែលលោកបានយកចិត្តទុកដាក់ដឹងសុខទុក្ខដល់ប្រជាជន។

ទោះបីផ្លូវនៅមាត់ច្រាំងទន្លេកំពុងរងគ្រោះដោយការខូចខាតពីទឹកទន្លេក្តី ពេលនេះក៏មានការជួសជុលឡើងវិញពីក្រសួងធនធានទឹកជួសជុលរួចរាល់ហើយប្រជាជនយើងក៏អាចធ្វើចរាចរ ឆ្លងកាត់បានធម្មតាលើកលែងតែ រថយន្តធុនធ្ងន់មិនអាចឆ្លងកាត់បានឡើយ ត្រូវទៅតាមផ្លូវវៀងវិញ។ ហើយពេលនេះក្រសួងធនធានទឹកកំពុងធ្វើការសិក្សាបន្តទៀត ដើម្បីធ្វើផ្លូវចាក់បេតុងផងដែរ៕
ដោយ ៖ រុងរឿង







-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


