Connect with us

ព័ត៌មានជាតិ

ប្រ​ជា​ពលរដ្ឋ​អស់​ក្ដី​បារម្ភ​ទៀតហើយ ​ពេល​មាន​ផ្លូវ​វាង​សម្រាប់​ធ្វើដំណើរ

បានផុស

នៅ

ក្រោយពី​ច្រាំងទន្លេ​បាក់​ស្រុត​ក​ពី​អំឡុង​ខែវិច្ឆិកា​កន្លងទៅ បាន​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​ពី​ប្រជា​ពល រ​ដ្ឋ មួយ​ចំនួន​ទៅ​ប្រកបរបរ​រកស៊ី​នៅ​ផ្សារ​វត្ត​ជ្រឹង នឹង​ធ្វើ​ដំណើរ​ទៅ ភូមិ​ស្ដៅ ឬ​កង​តា​ណឹ​ង ជាដើម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តែ​ពេលនេះ​ប្រជាជន​អស់​ក្ដីបារម្ភ​ទៀតហើយ ព្រោះ​ធ្វើ​ផ្លូវ​វាង​មួយទៀត​ដែល​ស្ថិតនៅ​ខាងជើង​វត្ត​ពាម​មង្គល សម្រាប់​ឲ្យ​ប្រជាជន​ធ្វើដំណើរ​ឆ្លងកាត់​ទៅមក​ផងដែរ​។

តាម​ការ​ឲ្យ​ដឹង​ពី លោក​មេឃុំ​រកា​កោង​ទី១ម៉ែ​ន សុំ បាន​ឲ្យ​ដឹង​ថា ​ក្រោយពី​ផ្លូវ​ច្រាំងទន្លេ​ត្រូវ​បាក់ស្រុត​នោះ យើង​ក៏បាន​ធ្វើ​ផ្លូវ​វាង​មួយទៀត សម្រាប់​ឲ្យ​ប្រជាជន​ធ្វើដំណើរ​ដែរ និយាយ​រួម​ទៅ​គឺ​ផ្លូវបែក​ជា៤ មាន​ចម្ងាយ៤គីឡូម៉ែត្រ​ ចេញពី​ស្ថានីយ​បូម​ទឹក រហូតមកដល់​ផ្លូវ​បេតុង ខាងជើង​វត្ត​ពាម​មង្គល​កាលពី​អំឡុង​បាក់​ច្រាំងទន្លេ ប្រជាជន​យើង​មិន​អាច​ធ្វើដំណើរ​បានទេ​។ ឥឡូវនេះ​គេ​បាន​ជួសជុល​រួចរាល់​ហើយ ​ប្រជា​ពលរ​ដ្ឋ​យើង​អាច​ធ្វើ​ដំណើរ​បាន​ធម្មតា​ហើយ តែ​បាន​ចំពោះ​រថយន្ត​ធុន​តូច​ទេ​។ ឯ​រថយន្ត​ធំៗ​បើក​បាន​គឺ​តាម​ផ្លូវ​វាង ហើយ​ផ្លូវ​វាង​នោះ​បាន​ធ្វើឡើង​នៅ​ចុង​ឆ្នាំ២០២០ គឺ​ដើម្បី​ស្តា​ប្រឡាយ​ផង​និង​យក​អាចម៍ដី​ធ្វើ​ផ្លូវ​ផង​។

តាម​ការ​ឲ្យ​ដឹង ​ពី​លោក​មេឃុំ​បញ្ជាក់​ទៀត​ថា ​ការ​ចំណាយ​ថវិកា​ធ្វើ​ផ្លូវ​វាង​និង​ផ្លូវ​ច្រាំងទន្លេ គឺជា​កញ្ចប់​ថវិកា​របស់ ក្រសួង​ធនធានទឹក​។

ពាក់ព័ន្ធ​ផ្លូវ​វាង​នេះ​ ប្រជាជន​ប្រកប​របរ​អាជីវកម្ម​ចិញ្ចឹមជីវិត​រាល់ថ្ងៃ អ្នក​មីង ឈឹម សារឿន​បាន​ឲ្យ​ដឹងថា​ខ្ញុំ​ដំបូង​ខ្ញុំ​អស់សង្ឃឹម​ហើយ​។​ តែ​ពេល​ឮ​ដំណឹង​ថា​ផ្លូវ​ទៅ​រក​ស៊ី​រាល់ថ្ងៃ​ត្រូវ​បាក់​ ព្រោះ​ខ្ញុំ​ទៅ​លក់​ខោ​.​អាវ​ជជុះ​នៅ​ផ្សា​ស្តៅរ​ជិត​វត្ត​ជ្រឹង​រាល់ថ្ងៃ ពេល​ឮ​សូរ​ថា​ផ្លូវ​ត្រូវ​ខូច​បាក់​ច្រាំង​ខ្ញុំ​ព្រួយបារម្ភ​ណាស់ដែរ​ ព្រោះ​គិត​ថា ​ជា​ផ្លូវ​ត្រូវ​ទៅរក​ស៊ី​រាល់ថ្ងៃ​។ តែ​ពេលនេះ​ខ្ញុំ​អស់​ក្ដីកង្វល់​ទៀតហើយ ព្រោះ​យើង​មាន​ផ្លូវ​ថ្មី​មួយទៀត​ដែរ ព្រោះ​រដ្ឋាភិបាល​បានធ្វើ​ផ្លូវ​វាង​មួយទៀត​ឲ្យ​ប្រជាជន​ធ្វើដំណើរ​ហើយ​។ ខ្ញុំ​សូម​អរគុណ​ដល់​រដ្ឋាភិបាល​ជា​អនេក​ដែល​លោក​បាន​យកចិត្តទុកដាក់​ដឹង​សុខទុក្ខ​ដល់​ប្រជាជន​។​

ទោះបី​ផ្លូវ​នៅ​មាត់​ច្រាំងទន្លេ​កំពុង​រងគ្រោះ​ដោយ​ការខូចខាត​ពី​ទឹកទន្លេ​ក្តី ពេលនេះ​ក៏មាន​ការជួសជុល​ឡើងវិញ​ពី​ក្រសួង​ធនធាន​ទឹក​ជួសជុល​រួចរាល់​ហើយ​ប្រជាជន​យើង​ក៏​អាច​ធ្វើ​ចរាចរ ឆ្លងកាត់​បាន​ធម្មតា​លើកលែងតែ រថយន្ត​ធុន​ធ្ងន់​មិន​អាច​ឆ្លងកាត់​បាន​ឡើយ ត្រូវ​ទៅតាម​ផ្លូវ​វៀង​វិញ។ ​ហើយ​ពេលនេះ​ក្រសួង​ធនធាន​ទឹក​កំពុង​ធ្វើ​ការ​សិក្សា​បន្ត​ទៀត ដើម្បី​ធ្វើ​ផ្លូវ​ចាក់​បេតុង​ផងដែរ៕

ដោយ ៖ រុងរឿង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម