ព័ត៌មានជាតិ
ចាស់ជរា ៤៥០នាក់ រស់នៅក្រុងសិរីសោភ័ណទទួលបានអាវរងា និងថវិកា មួយចំនួនពីលោកឧបនាយរដ្ឋមន្ត្រី កែ គឹមយ៉ាន
ចាស់ជរាដែលអាយុចាប់ពី៧០ឆ្នាំ ដល់១០៤ឆ្នាំមានចំនួន៤៥០នាក់រស់នៅក្រុងសិរីសោភ័ណ បានទទួលអាវរងា ភួយ ក្រមា កន្សែង១ អំបិល១កញ្ចប់ ប៊ីចេង ១កញ្ចប់តែនិង១កញ្ចប់ ទឹកដោះគោ១កប៉ុង ថវិកា មានចំនួន ២០.០០០រៀលពេលដែលអាកាសធាតុ បានចាប់ផ្តើមចុះត្រជាក់ខ្លាំង ។
អំណោយទាំងអស់នេះជារបស់លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកអភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក លោកជំទាវ លោក លោកស្រី មកពីក្រសួង ស្ថាប័ន មន្ទីរ ពាក់ព័ន្ធ មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទជាច្រើនរូប។

លោក អ៊ុំ រាត្រី បានមានប្រសាសន៍ថា លោកយាយ លោកតា ដែលមកចូលរួមទទួលថ្ងៃនេះ គឺមានចំនួន៤៥០នាក់ មានអាយុចន្លោះ៧០ទៅ ១០៤ឆ្នាំ ដែលសុទ្ធតែជាចាស់ទុំ ព្រឹទ្ធាចារ្យ និងអតីតគ្រូបង្រៀន មន្ត្រីរាជការ និងកម្លាំងប្រដាប់ អាវុធ ជំនាន់មុន មនុស្សចាស់គឺជាធនធានមនុស្សដ៏សំខាន់ មិនអាចខ្វះបាន ក្នុងការរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ តាមរយ:ការចែករំលែកចំណេះដឹង បទពិសោធន៍ និងការផ្តល់ប្រឹក្សាផ្សេងៗ ដូច្នេះយើងត្រូវរួមគ្នាថែរក្សា។
ក្នុងនោះលោកឧបនាយរដ្ឋមន្ត្រី កែ គឹមយ៉ាន បានផ្តាំផ្ញើដល់កូនចៅ ចៅទួតត្រូវ ចេះថែរក្សា ឪពុកម្តាយ ចាស់ជរា គិតគូរ និងយកចិត្តទុកដាក់ថែទាំសុខភាពរបស់ពួកគាត់ឲ្យបានល្អ ។ ក្នុងនោះថែរក្សាអនាម័យ ព្រោះសុខភាពជាកត្តាចម្បងពួកគាត់ជាធនធានមនុស្សសម្រាប់យើងគ្រប់គ្នាយកគំរូតាម។

លោកបានឲ្យប្រជាពលរដ្ឋគ្រប់គ្រួសារត្រូវបរិភោគទឹកដាំឆ្អិន ដើម្បីការពារកុំឱ្យកើតមានជំងឺរាគរូស ឬជំងឺដង្កាត់នានា ដែលធ្វើឱ្យខាតបង់ពេលវេលា និងថវិកាក្នុងការព្យាបាលជំងឺ ត្រូវរស់នៅឱ្យឆ្ងាយពីគ្រឿងញៀន សូមសំអាតផ្ទះ ឬបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត មានអនាម័យ កុំបន្ទោបង់ពាសវាលពាសកាល ហើយខិតខំបន្តបង្កបង្កើតផលដើម្បីជួយដល់សេដ្ឋកិច្ចគ្រួសារបន្តទៀតផងដែរ។

ពិសេសមិនត្រូវទម្លាក់ចោលវិធានការនានារបស់ក្រសួងសុខាភិបាលក្នុងការការពារជំងឺកូវីដ.១៩នោះឡើយត្រូវគោរពអនុវត្តតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន ៣កុំ (កុំចាប់ដៃ កុំចូលបន្ទប់បិទជិត កុំទៅកន្លែងជួបជុំ កុះករ) និង៣ការពារ (ពាក់ម៉ាស់ លាងដៃជាមួយសាប៊ូ ចែល អាល់កុល និងរក្សាគម្លាតចាប់ពី១.៥ម៉ែត្រឡើងទៅ)៕
អត្ថបទ៖ វ៉ាន់ ណាង

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


