ព័ត៌មានជាតិ
កម្ពុជា នឹងបញ្ជូននិស្សិត២០០នាក់ទៅសិក្សាពីបច្ចេកទេសកសិកម្មទំនើបនៅអ៊ីស្រាអែល
រាជរដ្ឋាភិបាលកម្ពុជា នឹងបញ្ជូននិស្សិតវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំទី២ចំនួន២០០នាក់ទៅធ្វើកម្មសិក្សា ដកស្រង់ ផ្លាស់ប្តូរបទពិសោធន៍ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងលើជំនាញបច្ចេកទេសវិស័យកសិកម្មទំនើបនៅប្រទេសអ៊ីស្រាអែលចាប់ពីថ្ងៃ ទី១៤ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះតទៅ ។

នៅក្នុងពិធីជួបសំណេះសំណាលជាមួយនិស្សិត២០០នាក់មុននឹងចេញដំណើរទៅអ៊ីស្រាអែលនៅទីស្តីការក្រសួងកសិកម្មកាលពីរសៀលម្សិលមិញ លោក ធន់ វឌ្ឍនា នាយកវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប បានឱ្យដឹងថា វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប បានធ្វើកិច្ចសហប្រតិបត្តិការអភិវឌ្ឍធនធាន មនុស្សជាមួយក្រុមហ៊ុន SNAC ចាប់តាំងពីឆ្នាំ ២០១៩មក ក្នុងគោលបំណងលើកកម្ពស់ការអប់រំទាំងផ្នែកទ្រឹស្តី និងអនុវត្តជាក់ស្តែងដល់និស្សិតឆ្នាំទី២ សម្រាប់រយ:ពេល ១១ខែ នៅប្រទេសអ៊ីស្រាអែល។

លោកបន្តថា នៅអ៊ីស្រាអែល និស្សិតកម្ពុជានឹងសិក្សាលើមុខវិជ្ជាមួយចំនួន ដូចជា ១. ស្តង់ដារកសិកម្មអន្តរជាតិ ២. សេដ្ឋកិច្ចកសិកម្ម ៣. ការការពារដំណាំ ៤. គម្រោងស្រាវជ្រាវ ៥. ការអភិរក្សធនធានដី ៦. មូលដ្ឋានគ្រឹះនៃប្រព័ន្ធស្រោចស្រពបែបទំនើប ៧. បច្ចេកទេសក្រោយប្រមូលផល ៨. ការធ្វើកសិកម្មឈើហូបផ្លែ ៩. និរន្តរភាពកសិកម្ម។ល។ ចំណែកជំនាញដែលត្រូវអនុវត្តនៅក្នុងកសិដ្ឋាន រួមមាន៖ ១. ការចិញ្ចឹមសត្វ ២. សាកវប្ប កម្ម ៣. ការប្រមូលផលនិងការវេចខ្ចប់ ៤. ដំណាំផ្កា ៥. ការបណ្តុះផ្សិត ៦. គ្រាប់ពូជជាដើម។ល។

ចំណែក លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងជំនួបសំណេះសំណាលនោះដែរ បានលើកទឹកចិត្តដល់និស្សិតទាំងអស់ឲ្យយកចិត្តទុកដាក់រៀនសូត្រ និងស្រាវជ្រាវបន្ថែមដើម្បីអភិវឌ្ឍខ្លួនឯងឲ្យក្លាយជានិស្សិតល្អ និងពលរដ្ឋល្អ ពោពេញដោយ ចំណេះដឹង និងបទពិសោធន៍ ព្រោះជាធនធានដ៏មានតម្លៃសម្រាប់កសាង និងអភិវឌ្ឍន៍វិស័យកសិកម្ម នាពេលអនាគត។
លោករដ្ឋមន្ត្រី ក៏បានណែនាំឱ្យនិស្សិតគ្រប់រូប ត្រូវឆ្លៀតយកឱកាសដ៏ល្អនេះ ខិតខំស្រូបយកនូវរាល់ចំណេះជំនាញ ដែលជាទុនពុទ្ធិឲ្យបានរឹងមាំ ដើម្បីរួមគ្នាគិតគូដោះស្រាយនូវរាល់បញ្ហាដែលកសិករកំពុងប្រឈមឲ្យបានសមស្រប ទាន់ពេលវេលា និងមានប្រសិទ្ធភាព ឈានឆ្ពោះទៅធ្វើការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាជាជំហានៗប្រកបដោយចីរភាព និរន្តរភាព មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រប្រួលអាកាសធាតុ និងនរវានុវត្តន៍៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


