Connect with us

ព័ត៌មានជាតិ

ថ្ងៃទី​១២​ធ្នូ ប្រមុខ​កា​ទូត​កម្ពុជា នឹងចូល​រួម​កិច្ចប្រជុំ​លើក​ទី​២ រដ្ឋមន្ត្រីការបរទេស នៃ​ក្រុម​ប្រទេស G7

បានផុស

នៅ

តប​តាម​ការអញ្ជើញ​របស់រ​ដ្ឋ​មន្ត្រី​ការបរទេស កំ​មិន​វ៉ែល និង​អភិវឌ្ឍន៍​នៃ​ចក្រភព​អង់គ្លេស លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ ព្រះរាជាណាចក្រ​កម្ពុជា នឹងចូលរួម​កិច្ចប្រជុំ​លើក​ទី​២ នៃ​រដ្ឋមន្ត្រីការបរទេស និង​រដ្ឋមន្ត្រី​អភិវឌ្ឍន៍​នៃ​ក្រុម​ប្រទេស G7 ក្រោម​អធិបតីភាព​ចក្រភព​អង់គ្លេស នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២១ តាម​ប្រព័ន្ធ​វីដេអូ។

ប្រធានបទ ដែល​នឹងត្រូវ​លើក​មក​ពិភាក្សា​នៅក្នុង​កិច្ចប្រជុំ​នេះ រួមមាន វ៉ាក់សាំង និង​សន្តិសុខ​ផ្នែក​សុខភាព​ពិភពលោក កំណើនសេដ្ឋកិច្ច បច្ចេកវិទ្យា និង​ហេ​ដ្ឋា​រចនា សម្ព័ន្ធ កិច្ចសហប្រតិបត្តិការ និង​ការវិវត្ត​ស្ថានការណ៍​ក្នុង​តំបន់ រួម​ទាំង​នៅ​តំបន់​អាស៊ាន​ផងដែរ​។ ក្នុងនាម​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២ លោ​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹង​អញ្ជើញ​ធ្វើ​អន្តរាគមន៍​លើ​ប្រធានបទ​ទាំងនេះ និង​លើ​អាទិភាព​របស់​កម្ពុជា​ក្នុងការ​ដឹកនាំ​កិច្ចប្រឹងប្រែង​កសាង​សហគមន៍​អាស៊ាន​៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម