ព័ត៌មានជាតិ
អាជ្ញាធរខេត្តប៉ៃលិន ផ្តល់កន្លែងស្នាក់នៅ និងការផ្ញើកង់-ម៉ូតូដោយឥតគិតថ្លៃ ដល់បេក្ខជនប្រឡងបាក់ឌុប
រដ្ឋបាលខេត្តប៉ៃលិន បានប្រកាសផ្តល់ទីកន្លែងស្នាក់នៅ និងការផ្ញើកង់-ម៉ូតូដោយឥតគិតថ្លៃ ដល់បេក្ខជនប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបសម័យប្រឡងថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២១។
សេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តប៉ៃលិន បានឲ្យដឹងថា រដ្ឋបាលខេត្តជូនដំណឹងដល់មាតា-បិតា ឬអាណាព្យាបាល និងបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទូទាំងខេត្តប៉ៃលិន នាសម័យប្រឡងថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២១ ឲ្យបានជ្រាបថា ដើម្បីសម្រួលដល់ការស្នាក់នៅ និងរក្សាកង់-ម៉ូតូ របស់បេក្ខជនដែលមកពីស្រុកតំបន់ឆ្ងាយៗ ហើយពុំមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការដោះស្រាយទីកន្លែងស្នាក់នៅ និងការរក្សាកង់-ម៉ូតូ។
សេចក្ដីជូនដំណឹង បានឲ្យដឹងបន្តថា រដ្ឋបាលខេត្តប៉ៃលិន ដោយមានកិច្ចសហការពីសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ខេត្តប៉ៃលិន និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានសម្របសម្រួល និងរៀបចំទីកន្លែងស្នាក់នៅ និងទទួលផ្ញើកង់-ម៉ូតូ របស់ បេក្ខជន ដោយឥតគិតថ្លៃ ដើម្បីជួយសម្រួល ដល់ការលំបាករបស់មាតា-បិតា អាណាព្យាបាល និងបេក្ខជនប្រឡង។
បើតាមរដ្ឋបាលខេត្ត សម្រាប់ទីកន្លែងស្នាក់មាតា-បិតា អាណាព្យាបាល និងបេក្ខជនប្រឡង អាចទៅស្នាក់នៅផ្ទះសំណាក់គ្រូបង្រៀន ស្ថិតនៅក្នុងភូមិបឌិននៀវ, សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន និងកន្លែងទទួលផ្ញើកង់-ម៉ូតូ នៅវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន។
រដ្ឋបាលខេត្តប៉ៃលិន បានបញ្ជាក់ថា មាតា-បិតា អាណាព្យាបាល និងបេក្ខជនប្រឡងទាំងអស់ ដែលមានបំណងចង់ស្នាក់នៅ កន្លែងដែលរដ្ឋបាលខេត្តបានរៀបចំជូន សូមទំនាក់ទំនងទៅតាមលេខទូរស័ព្ទ ដែលមានភ្ជាប់មកជាមួយស្រាប់។
លោករស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា សម្រាប់ការប្រឡងបាក់ឌុបនៅឆ្នាំនេះ នៅទូទាំងប្រទេសមានបេក្ខជនដាក់ពាក្យប្រឡងចំនួន ១១៥១៤៩នាក់។ ក្នុងនោះបេក្ខនារី ៦០៦៨២នាក់, បេក្ខជនស្វៃរិន ៤៣៣៤នាក់ (នារី១៧៦២នាក់), បេក្ខជនបំពេញវិជ្ជា ៣៤៦១នាក់ (នារី ១០៥៣នាក់), បេក្ខជនស្វៃរិន-បំពេញវិជ្ជា ២០៤៣នាក់ (នារី ៤៦៨នាក់)ចែកជា២០៤មណ្ឌលស្មើនឹង ៤៦៥២បន្ទប់។
បើតាមក្រសួងអប់រំ យុវជន និងកីឡា ក្នុងចំណោមមណ្ឌលប្រឡងទាំងនោះ ខេត្តប៉ៃលិន មាន២មណ្ឌលចែកជា ២២បន្ទប់។ ក្នុងនោះ មានថ្នាក់វិទ្យាសាស្ត្រចំនួន ១មណ្ឌលចែកជា ៧បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមាន ១មណ្ឌលចែកជា ១៥បន្ទប់៕
អត្ថបទ៖ សំអឿន
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ