ព័ត៌មានជាតិ
ដំណើរការប្រឡងបាក់ឌុប ថ្ងៃទី ១ នៅខេត្តកំពត ប្រព្រឹត្តិទៅដោយរលូន
នាថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) នៅថ្ងៃទី ១ តាមមណ្ឌលប្រឡងទូទាំងខេត្តកំពត បានប្រព្រឹត្តិទៅដោយរលូន ពុំមានភាពមិនប្រក្រតីណាមួយកើតឡើងគួរឲ្យកត់សម្គាល់នោះឡើយ ក្នុងមណ្ឌលប្រឡងទាំង ១១ មណ្ឌល នៅទូទាំងខេត្តកំពត។ នេះបើយោងតាមការឲ្យដឹងពី លោក តាក ហាប់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពត។

លោក តាក ហាប់ បានឲ្យដឹងទៀតថា បេក្ខជនបានទទួលនូវការណែនាំ និងបទបញ្ជាច្បាស់លាស់នៅតាមមណ្ឌលនីមួយៗ ដែលបានបិទផ្សាយមុនពេលប្រឡង ខណៈគណៈមេប្រយោគ ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ សហការគ្នាអនុវត្តការងារដោយយកចិត្តទុកដាក់បំផុត។ ចំពោះបញ្ហាសុខភាព ក៏ពុំមានបញ្ហាកើតឡើងណាមួយគួរឲ្យកត់សម្គាល់ដែរ ទាំងគណៈមេប្រយោគ អ្នកពាក់ព័ន្ធ ពិសេសបេក្ខជនប្រឡង។

លោកបញ្ជាក់ថា បេក្ខជននៅតាមមណ្ឌលប្រឡងនីមួយៗ មានការរៀបចំបានល្អ សុក្រឹត និង យុត្តិធម៌។ ហើយបេក្ខជន ក៏បានគោរពតាមបទបញ្ជាផ្ទៃក្នុង នៃការប្រឡងបានល្អផងដែរ។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំសិក្សា ២០២២-២០២៣ នៅទូទាំងខេត្តកំពត មានបេក្ខជនចំណេះទូទៅ និងស្វៃរិន ដែលត្រូវប្រឡងនាសម័យប្រឡងរយៈពេលពីរថ្ងៃ ចាប់ផ្ដើមពីព្រឹកថ្ងៃទី ៦ ដល់ថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ សរុបចំនួន ៥.៦០០ នាក់ (សិស្សស្រី ២.៩៤៨ នាក់) និងមានមណ្ឌលប្រឡងចំនួន ១១ មណ្ឌល ស្មើនឹង ២២៥ បន្ទប់ ទូទាំងខេត្តកំពត៕
អត្ថបទ ៖ សឹង រ៉ាត់






-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


