Connect with us

ព័ត៌មានជាតិ

ប្រឡងបាក់ឌុបថ្ងៃទី១ នៅមណ្ឌលភ្នំពេញ​មានមេប្រយោគ និងបេក្ខជនអវត្តមានជាង៦០០នាក់ និងមានបញ្ហាសុខភាព៤នាក់

បានផុស

នៅ

ប្រធានមន្ទីរអប់រំយុវជននិងកីឡា រាជធានីភ្នំពេញ បានឱ្យដឹងថា សម្រាប់ថ្ងៃទី១នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនៅមណ្ឌលប្រឡងភ្នំពេញមានមេប្រយោគ និងបេក្ខជនអវត្តមានប្រមាណជាង៦០០នាក់ ក្នុងចំណោមមេប្រយោគនិងបេក្ខជនជិត៣ម៉ឺននាក់ និងមានបញ្ហាសុខភាពចំនួន៤នាក់។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡា រាជធានីភ្នំពេញ បានមានប្រសាសន៍ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៦ វិច្ឆិកា ២០២៣ នៅរាជធានីភ្នំពេញ បេក្ខជនដាក់ពាក្យប្រឡងចំនួន២៥៦៩៥​នាក់​ មាន៣១មណ្ឌលត្រូវជា១ ០៤២បន្ទប់ និងមានគណៈមេប្រយោគសរុប៣៣៩០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តថា នៅថ្ងៃទី១នៃការប្រឡងនេះ មានមេប្រយោគអវត្តមានចំនួន១២នាក់ ត្រូវជា០,៣៥% និងបេក្ខជនអវត្តមានចំនួន៦០៣នាក់ ត្រូវជា ២,៣៥%។ លោកបានបន្តថា ក្នុងនោះពេលព្រឹកមានមេប្រយោគអវត្តមាន៩នាក់ និងបេក្ខជនអវត្តមាន៥៦២នាក់ ខណៈពេលរសៀលមានមេប្រយោគអវត្តមាន៣នាក់ និងជនអវត្តមានចំនួន៤១នាក់។
លោកបានបន្តទៀតថា នៅថ្ងៃប្រឡងទី១មានបេក្ខជនមានបញ្ហាសុខភាពចំនួន៤នាក់ក្នុងនោះនៅមណ្ឌលវិទ្យាល័យវត្តកោះ១នាក់។ ប៉ុន្តែក្រោយពីការព្យាបាលរបស់គ្រូពេទ្យរួចមកបេក្ខជនអាចបន្តធ្វើកិច្ចការនៅក្នុងបន្ទប់សុខភាពបាននៅមណ្ឌលវិទ្យាល័យឬស្សីកែវ១នាក់ និងមណ្ឌលវិទ្យាល័យទួលទំពូង២នាក់ តែអាចប្រឡងបាននៅបន្ទប់គណកម្មការក
ណ្តាល។

លោកបានបន្ថែមទៀតថា ចំណែកស្ថានភាពមណ្ឌលប្រឡងវិញមានសភាពស្ងប់ស្ងាត់ល្អដោយក្នុងមណ្ឌលប្រឡង គណៈមេប្រយោគប្រឡងបានអនុវត្តតួនាទី និងភារកិច្ចរៀងៗខ្លួនបានល្អប្រសើរបេក្ខជនប្រឡងបានគោរពបទបញ្ជាផ្ទៃក្នុងស្តីពីការប្រឡងបានល្អ។ រីឯនៅខាងក្រៅមណ្ឌល កងកម្លាំងការពារអនុវត្តតួនាទីបានល្អប្រសើរមានកងកម្លាំងការពារមណ្ឌលគ្រប់គ្រាន់ និងអាជីវកម្មជុំវិញមណ្ឌលប្រឡងត្រូវបានផ្អាកទាំងស្រុង ជាពិសេសអាជីវកម្មថតចម្លង
អាជិវកម្មដែលបង្កសំឡេងរំខានដល់ការប្រឡង។

យោងតាមក្រសួងអប់រំយុវជននិងកីឡា បានឱ្យដឹងថា ថ្ងៃទី១នៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូម សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣មានបេក្ខជនអវត្តមានចំនួន ២ ១៣៤នាក់ ស្រី ៨៧១នាក់(ក្នុងនោះបេក្ខជនស្វៃរិន១ ៧៣២នាក់ ស្រី៧២៤នាក់) ស្មើនឹង ១,៥៥ភាគរយ មានបញ្ហាសុខភាព៣៨ករណីដែលក្នុងនោះមានករណីបញ្ជូនទៅមន្ទីរពេទ្យចំនួន០៤ករណីនិងមានបេក្ខជនចំនួន០៣រូបជួបគ្រោះថ្នាក់ចរាចរណ៍ស្រាល។ បេក្ខជនដែលមានបញ្ហាសុខភាពទាំងអស់បានបន្តការប្រឡងជាធម្មតាក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យបន្ទាប់ពីអាការបានធូរស្រាលលើកលែង០៣ករណី។ ដោយឡែកអាកាសធាតុនៅមណ្ឌលប្រឡងមួយចំនួនតូចមិនអំណោយផលមានភ្លៀងធ្លាក់ដោយកន្លែង។

ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អសម្រាកនិងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង។​ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦វិច្ឆិកា២០២៣ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៣៧ ៤១២នាក់ ស្រី៧៣២៧៨នាក់ មណ្ឌលប្រឡងសរុប ២២៧ ស្មើនឹង ៥ ៥៤៣បន្ទប់។ ក្រសួងអប់រំយុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៨ខែវិច្ឆិកា ឆ្នាំ២០២៣សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០២៣ សម្រាប់ខេត្តផ្សេងទៀតព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ
យុវជននិងកីឡា៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៣ នាទីutes មុន

ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បី​មានច្រក​ទ្វារព្រំដែន​ ៤ កន្លែង​សម្រាប់ទំនាក់ទំនង​ជាមួយ​ថៃ

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

ប្រធាន​ IAEA៖ អ៊ីរ៉ង់​អាច​ចាប់ផ្ដើម​ចម្រាញ់​អ៊ុយរ៉ាញូម​ឡើង​វិញនៅ​«ប៉ុន្មាន​ខែខាងមុខ»

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ត្រាំ៖ ​ការ​ចោទ​ប្រកាន់​​​អំពើ​ពុករលួយ​លើ​ ណេតាន់យ៉ាហ៊ូ គឺ​ជា​«រឿង​ឆ្កួតលីលា»

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

ព័ត៌មានជាតិ២២ ម៉ោង មុន

លោកស្រី បាន ស្រីមុំ៖ ​អភិបាល​ខេត្ត​ស្រះកែវ​ អត់ដឹងប្រវត្តិស្ពានព្រំ-បានប៉ាក់កាដ

សន្តិសុខសង្គម២២ ម៉ោង មុន

រកឃើញសពម្ចាស់ទូកដ ២ នាក់ ប្ដីប្រពន្ធ បាត់ខ្លួនក្នុងហេតុការណ៍លិចទូក ម្សិលមិញ

ហ៊ុន សែន និង​ ហ៊ុន ម៉ាណែត
នយោបាយ២៣ ម៉ោង មុន

សម្ដេចតេជោផ្ញើសារប្ដេជ្ញាការពារទឹកដីក្នុងពិធីខួបបក្សដែលធ្វើនៅទល់មុខស្ថានទូតថៃ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

បង្ហាញខ្លួនលើកនេះ ភរិយា និងកូនស្រីលោក គីម ស្ពាយកាបូប ពាក់នាឡិកាខ្ទង់ម៉ឺនដុល្លារ

ព័ត៌មានជាតិ១៨ ម៉ោង មុន

ពលករខ្មែរម្នាក់ដែលពេទ្យថៃទុកចោល ត្រូវបានអភិបាលខេត្តប៉ៃលិនអន្តរាគមសង្គ្រោះ ផ្តល់ទាំងថ្លៃព្យាបាល និងធ្វើដំណើរ 

Sokha Hotels

ព័ត៌មានពេញនិយម