ព័ត៌មានជាតិ
មកស្គាល់បេក្ខនារីប្រឡងបាក់ឌុបមួយរូបដែលជាប់និទ្ទេសA លើគ្រប់មុខវិជ្ជា
នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសនូវលទ្ធផលនៃការ ប្រឡងបាក់ឌុបសម័យប្រឡងថ្ងៃទី៦-៧ ខែវិច្ឆិកា សម្រាប់រាជធានីភ្នំពេញផ្ទាល់ និងខេត្តកណ្ដាល។ បើតាមរបាយការណ៍ពីក្រសួងអប់រំ ក្នុងចំណោមបេក្ខជនដែលបានប្រឡងជាប់ចំនួនសរុបចំនួន៩៨ ៤៦០នាក់ គឺមានសិស្សជាប់និទ្ទេស A ចំនួន ១ ៦៧៣នាក់។

ក្នុងចំណោមបេក្ខជនដែលប្រឡងបាននិទ្ទេស A ចំនួន ១ ៦៧៣នាក់នេះ គេសង្គេតឃើញថាមានបេក្ខនារីម្នាក់ទទួលបាននិទ្ទេស A លើគ្រប់មុខវិជ្ជា។ និទ្ទេស A លើគ្រប់មុខវិជ្ជាពោល គឺបេក្ខនារី ឈ្មោះ ឡេង សុគន្ធផុស្សតី វ័យ១៧ឆ្នាំ ដែលជាយុវសិស្សសិក្សាថ្នាក់វិទ្យាសាស្ត្រពិត ទទួលបានលំដាប់ពិន្ទុ៩៩.៩៩៩។

ក្នុងចំណោមមុខវិជ្ជាទាំង៧មុខ ដែលបេក្ខនារីដែលមកពីវិទ្យាល័យស៊ីសុវត្ថិរូបនេះបានប្រឡង បេក្ខនារីរូបនេះទទួលបាន និទ្ទេស Aលើមុខវិជ្ជាអក្សរសាស្រ្តខ្មែរ, និទ្ទេស Aលើមុខវិជ្ជាគណិតវិទ្យា, និទ្ទេស Aលើមុខវិជ្ជាជីវវិទ្យា,និទ្ទេស Aលើមុខវិជ្ជាប្រវត្តិវិទ្យា,និទ្ទេស Aលើមុខវិជ្ជាគីមីវិទ្យា, និទ្ទេស Aលើមុខវិជ្ជារូបវិទ្យា និងនិទ្ទេស Aលើមុខវិជ្ជាភាសាអង់គ្លេស។

គួរឱ្យដឹងដែរថា នៅក្នុងសម័យប្រឡងបាក់ឌុបឆ្នាំ២០២៣នេះ គឺមានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧ ៤១២នាក់ ស្រី ៧៣ ២៧៨នាក់ មណ្ឌលប្រឡងសរុប ២២៧ ស្មើនឹង ៥ ៥៤៣បន្ទប់។ ជាលទ្ធផលនៃការប្រឡងបាក់ឌុបឆ្នាំ២០២៣នេះ បេក្ខជនប្រឡងជាប់សរុប ៩៨ ៤៦០ នាក់ ត្រូវជា ៧២,៨៩ ភាគរយនៃចំនួន បេក្ខជនមកប្រឡង ។ បេក្ខជនជាប់និទ្ទេស A ចំនួន ១ ៦៧៣ នាក់, និទ្ទេស B ចំនួន ៦ ៩៦៤ នាក់និទ្ទេស C ចំនួន ១៨ ៣០៨ នាក់, និទ្ទេស D ចំនួន ៣៤ ២៤៦ នាក់, និង និទ្ទេស E ចំនួន ៣៧ ២៦៩ នាក់៕
ដោយ៖ង៉ិល ណារ៉ាត់

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


