ព័ត៌មានជាតិ
បើកការដ្ឋានជួសជុលផ្លូវបេតុង ដាក់លូមូលនៅសង្កាត់ទឹកល្អក់ទី៣ ជាគម្រោងអភិវឌ្ឍន៍សង្កាត់ ដោយប្រើប្រាស់ថវិកាប្រមាណជាង៨៤លាន
ភ្នំពេញ ៖ គម្រោង ជួសជុលផ្លូវបេតុងគ្មានសរសៃដែកប្រវែង ៧១ម៉ែត្រទទឹង ២.៥ម៉ែត្រ នៅភូមិ១២និងការដាក់លូមូលដោះទឹកប្រវែង ៣២៩ម៉ែត្រ នៅភូមិ១០ និងភូមិ១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ដែលជាគម្រោងអភិវឌ្ឍន៍ សង្កាត់ដោយប្រើមូលនិធិអភិវឌ្ឍន៍សង្កាត់ប្រមាណជាង៨៤លានរៀលបានដំណើរការហើយ។

មន្ត្រីរដ្ឋបាលខណ្ឌទួលគោកបានឲ្យដឹងថា លោក ជា ពិសី អភិបាលខណ្ឌទួលគោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះបានដឹកនាំ ប្រធានការិយាល័យ និងលោកចៅសង្កាត់ទឹកល្អក់ទី៣ ចុះបើកការដ្ឋានគម្រោងអភិវឌ្ឍន៍ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ដោយមានការចូលរួមពី បងប្អូនប្រជាពលរដ្ឋប្រមាណ៦០នាក់ ។

ក្នុងឱកាសនៃការបើកការដ្ឋាននេះ លោក ជា ពិសី ជាអភិបាលខណ្ឌ បានឧបត្ថម្ភបងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញចូលរួមកម្មវិធីនេះផងដែរ ដោយក្នុងម្នាក់ៗទទួលបានសារុង១ និង ម៉ាស១ប្រអប់ ជាអំណោយរបស់លោកជា ពិសី និង លោកស្រី។

មន្ត្រីដដែលបានបញ្ជាក់ទៀតថា សម្រាប់គម្រោងឆ្នាំ២០២១នេះ សង្កាត់ទឹកល្អក់ទី៣ បានលើកគម្រោង ជួសជុលផ្លូវបេតុងគ្មានសរសៃដែកប្រវែង ៧១ម៉ែត្រ ទទឹង ២.៥ម៉ែត្រ កម្រាស់ ០.១២ម៉ែត្រនៅភូមិ១២ និងដាក់លូមូលដោះទឹកប្រវែង ៣២៩ម៉ែត្រ ទំហំ០.៦០ម៉ែត្រ នៅភូមិ១០ និងភូមិ១២ ដោយប្រើមូលនិធិអភិវឌ្ឍន៍សង្កាត់ សរុបចំនួន ៨៤.៨៤១.០០០រៀល៕
ដោយ ៖ ស្រីរ័ត្ន




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


