Connect with us

ព័ត៌មានជាតិ

កម្ពុជា​ដាក់​ផែន​ការ​រំដោះផៃ្ទដីមានគ្រាប់មីន ១២៥គីឡូម៉ែត្រក្រឡា​ឆ្នាំ​២០២២

បានផុស

នៅ

នៅ ក្នុងឆ្នាំ២០២២ខាងមុខនេះ អង្គភាពស៊ីម៉ាក់បានដាក់ចេញផែនការរំដោះផៃ្ទដីរងការគំរាមកំហែងដោយសារគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមប្រមាណជាង ១២៥ គីឡូម៉ែត្រក្រឡា។

បើតាមលោក ហេងរតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអកញកនាយកស៊ីម៉ាក់បានឱ្យដឹងថា ការរំដោះផៃ្ទដីរងការគំរាមកំហែង ដោយសារគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមប្រមាណជាង ១២៥ គីឡូម៉ែត្រក្រឡានេះគឺកំលាំងអង្គភាពស៊ីម៉ាក់បានទទួលការគាំទ្រពីគំរោងមួយចំនួនដូចជាគម្រោងរបស់រាជរដ្ឋាភិបាល គំរោងជំនួយរបស់រដ្ឋាភិបាលជប៉ុន គំរោងជំនួយតាមរយ:ដេញថ្លៃពីអង្គការUNDP/អាជ្ញាធរមីន គំរោងជំនួយរបស់រដ្ឋាភិបាលចិន គំរោងជំនួយរបស់អង្គការជំនួយប្រជាជនណរ័វេស្សដែលទទួលបានពីរដ្ឋាភិបាលណ័រវេស្សនិងអាមេរិក គំរោងជំនួយអង្គការ​APOPO​របស់​រដ្ឋាភិបាលប៊ែលហ្សិក  គំរោងជំនួយរបស់អង្គការJMAS និងគំរោងជាមួយអង្គការ MAG សរុបមានចំនួន២៥គំរោង  និងអាចមានលទ្ធភាពពង្រីកបន្ថែមដើម្បីសំរេចមហិ្ឆតាផែនការឆ្នាំ២០២២ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអគ្គនាយកស៊ីម៉ាក់បានបន្តថា ក្នុងរយៈពេល១១ខែពោល គឺចាប់ពីខែមករារហូតមកដល់ខែវិច្ឆិកាឆ្នាំ២០២១នេះទោះជាស្ថិតក្នុងបរិបទសកលនៃការឆ្លងរាលដាលជម្ងឺកូវីដ-១៩ក៏ដោយ ស៊ីម៉ាក់ទទួលបានលទ្ធផលប្រកបដោយជោគជ័ យ​គួរឲ្យកត់សម្គាល់ ។

ក្នុងនោះកិច្ចប្រតិបត្តិការបោសសម្អាតមីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម រំដោះផ្ទៃដីចម្ការមីននិងចម្ការគ្រាប់សរុបទំហំ៩១.៩១៩.៩៧២ម៉ែត្រក្រឡាស្មើនឹងជាង៩២%នៃផែនការដោយរុករកឃើញនិងកម្ទេចចោលគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទសរុបចំនួន៨២.១៣៨គ្រាប់ក្នុងនោះគ្រាប់មីនប្រឆាំងមនុស្សចំនួន១៦.១៣៨គ្រាប់មីនប្រឆាំងរថក្រោះចំនួន៣២៣គ្រាប់ គ្រាប់បែកទម្លាក់ពីយន្ដហោះ៣៩គ្រាប់គ្រាប់បែកចង្កោម៨.០៩០គ្រាប់ មីនច្នៃចំនួន១៧គ្រាប់និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទមានចំនួន៥៧.៥៣១គ្រាប់។

យោងតាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ឆ្នាំ២០១៨-២០២៥បានឲ្យដឹងថា នៅ កម្ពុជាមានផ្ទៃដីសង្ស័យមានផលប៉ះពាល់ដោយសារមីនគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណជាង ១៩៧០គីឡូម៉ែត្រការ៉េក្នុងនោះប្រមាណ ៨៧៧គីឡូម៉ែត្រការ៉េ ជាដីមានផលប៉ះពាល់ខ្ពស់ដោយសារមីន ៤៩៩គីឡូម៉ែតការ៉េ ជាដីប៉ះពាល់ដោយគ្រាប់បែកចង្កោម និង ៣៣៣គីឡូម៉ែត្រការ៉េជាដីមានផលប៉ះពាល់ដោយសារសំណល់ជាតិផ្ទុះពីសង្រ្គាម។

ផ្ទៃដីសង្ស័យមានផលប៉ះពាល់ដោយសារមីនគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណជាង ១៩៧០គីឡូម៉ែត្រការ៉េនេះគ្រោងនឹងត្រូវការថវិកាប្រមាណជាង ៤០០លានដុល្លារសម្រា ប់បោសំអាតរយៈពេលពីឆ្នាំ ២០១៨ ដល់ឆ្នាំ២០២៥ខាងមុខ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម