ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់សាលាធម្មសភា ក្នុងអាស្រមវិបស្សនាធុរៈពោធិរាជ
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សាលាធម្មសភាក្នុងអាស្រមវិបស្សនាធុរៈ ពោធិរាជ ស្ថិតក្នុងភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃអាទិត្យ ១៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បាននាំមកនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម កម្ពុជា ជូនដល់អង្គពិធីនូវក្តីនឹករលឹក។

លោកជំទាវបានបន្តទៀតថា សាលាធម្មសភាមួយខ្នងដែលត្រូវប្រារព្ធពិធីសម្ពោធនាពេលនេះ ត្រូវ បានកសាងឡើងក្រោមកម្លាំងសទ្ធាជ្រះថ្លារបស់លោកជំទាវ ឈរ ណារី ត្រាំ អ៊ីវតឹក ព្រមទាំងពុទ្ធបរិស័ទ និងសប្បុរសជនជិតឆ្ងាយ ដោយចំណាយថវិកាអស់ជាង៦៣០លានរៀល ។
លោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅប្រគេនព្រះសង្ឃ និងជូនចំពោះគណៈកម្មការអាចារ្យអាស្រមវិបស្សនាធុរៈ និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ដែលបានដឹកនាំការកសាង និងបរិច្ចាគទ្រព្យធនផ្ទាល់ខ្លួនចូលរួមកសាងសមិទ្ធផលនានា ឱ្យស័ក្ដិសមជាទីគោរពសក្ការបូជានៃពុទ្ធសាសនិកកម្ពុជាយើង ។

លោកជំទាវបានបន្តទៀតថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខធ្វើឱ្យប្រទេសជាតិយើងទទួលបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយដ៏ពេញលេញនៅទូទាំងប្រទេស សម្រាប់ធ្វើជាមូលដ្ឋានគ្រឹះឱ្យយើងទាំងអស់គ្នាបានចូលរួមយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិ មានការរីកចម្រើនលូតលាស់ទាំងផ្នែកពុទ្ធចក្រ និងផ្នែកអាណាចក្រ ។

លោកជំទាវក៏បានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នខ្ពស់ចំពោះមេរោគកូវីដ១៩ អូមីក្រុង ដែលជាប្រភេទចម្លងលឿនបំផុត និងត្រូវចូលរួមអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការណ៍របស់រាជរដ្ឋាភិបាល ៣ការពារ៣កុំ ទាំងអស់គ្នា ។
នៅក្នុងឱកាសនោះផងដែរ សម្រាប់គ្រួសារក្រីចំនួន១០០គ្រួសារ ទទួលបាន អង្ករ២៥គីឡូក្រាម ត្រីខ ១យួរមី១កេស ទឹកត្រី ១យួរ ទឹកត្រី ១យួរ ទឹកស៉ីអ៉ីវ ១យួរ ប៊ីចេង ១កញ្ចប់ អំបិល ១កញ្ចប់ ម៉ាស់ ១ប្រអប់ ជែលលាងដៃ ១ដប ថវិកា ៥ម៉ឺនរៀល យាយជី តាជី ក្រណាត់ស ១ ថវិកា ៥ម៉ឺនរៀល៕






-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២៤ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ៥៤ នាទី agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


