ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងព័ត៌មាន គាំទ្រការបង្កើតកម្មវិធីព័ត៌មានផ្សេងៗរបស់សារព័ត៌មានកម្ពុជាថ្មី ដើម្បីបម្រើមហាជន
ថ្នាក់ដឹកនាំផ្នែកព័ត៌មានរបស់សារព័ត៌មានកម្ពុជាថ្មីនៅព្រឹកថ្ងៃអង្គារនេះ បានចូលជួបសម្តែងការគួរសម និងសុំអនុសាសន៍ណែនាំផ្សេងៗពីលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅទីស្តីការក្រសួងព័ត៌មាន។ នៅក្នុងជំនួបនេះ លោក ខៀវ កាញារីទ្ធ បានសម្តែងការកត់សម្គាល់ចំពោះការវិវត្តនានារបស់សារព័ត៌មានកម្ពុជាថ្មី ហើយបានគាំទ្រការបង្កើតនូវកម្មវិធីព័ត៌មានជាច្រើនជាបន្តបន្ទាប់របស់កម្ពុជាថ្មី ដើម្បីបម្រើមហាជន។

លោក មៃ សុខលីម និពន្ធនាយកសារព័ត៌មានកម្ពុជាថ្មី បានបង្ហាញប្រាប់លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ពីការវិវត្តនានារបស់កម្ពុជា ពិសេស ការវិវត្តពីកាសែតបោះពុម្ភជាក្រដាសមកជាសារព័ត៌មានអនឡាញ ដើម្បីដើរឲ្យទាន់សភាពការណ៍ជាក់ស្តែងនៃបច្ចេកវិទ្យា និងតម្រូវការព័ត៌មានរបស់ប្រជាពលរដ្ឋ។ លោក មៃ សុខលីម បានលើកឡើងថា សារព័ត៌មានកម្ពុជាថ្មី បានបន្តផ្សព្វផ្សាយតាមវេបសាយ តាមអេប និងតាមបណ្តាញសង្គមហ្វេសប៊ុក ដោយទទួលបានការគាំទ្រច្រើនពីសំណាក់មហាជនកម្ពុជា។

ជាមួយគ្នានេះ និពន្ធនាយកសារព័ត៌មានកម្ពុជាថ្មី ក៏បានជម្រាបជូនរដ្ឋមន្ត្រីក្រសួងព័ត៌មានថា ក្រុមអ្នកសារព័ត៌មានកម្ពុជាថ្មី តែងតែផលិត និងផ្សព្វផ្សាយនូវព័ត៌មាន ដែលមានក្រមសីលធម៌ វិជ្ជាជីវៈ និងគុណភាពជូនដល់ប្រិយមិត្តអ្នកអាន និងអ្នកទស្សនា។ ក្នុងនោះ សារព័ត៌មានកម្ពុជាថ្មី តែងតែផ្សព្វផ្សាយនូវព័ត៌មានពាក់ព័ន្ធនឹងបញ្ហានយោបាយ សង្គម សេដ្ឋកិច្ច សិល្បៈកម្សាន្ដ និងសន្តិសុខសង្គមជាដើម។ បន្ថែមលើនេះ កម្ពុជាថ្មី ក៏បានបង្កើតនូវកម្មវិធីសម្ភាសន៍ផ្តាច់មុខលើប្រធានបទក្តៅៗ កម្មវិធីមាតុភូមិខ្ញុំ កម្មវិធីដែនដីបុព្វបុរស កម្មវិធីSession 26 កម្មវិធីផ្សាយផ្ទាល់Real Time ព្រមទាំង កម្មវិធីរីកចម្រើនក្រោមដំបូលសន្តិភាព(Grow under Peace)។

ចំពោះកម្មវិធីព័ត៌មានថ្មីទាំងអស់នេះ លោក ខៀវ កាញារីទ្ធ បានសម្តែងការគាំទ្រ ហើយលោកបានបញ្ជាក់ថា លោកតែងតែបានតាមដានកម្មវិធីផ្សាយព័ត៌មានរបស់សារព័ត៌មានកម្ពុជាថ្មីជារៀងរាល់ថ្ងៃ។ លោករដ្ឋមន្រ្តី បានអះអាងថា នាពេលបច្ចប្បន្ននេះ សារព័ត៌មាននានានៅក្នុងប្រទេសកម្ពុជា បានប្រកួតប្រជែងគ្នាខ្លាំងណាស់ក្នុងការធ្វើព័ត៌មានល្អៗ ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម និងប្រជាពលរដ្ឋ។ ទោះជាយ៉ាងណាក៏ដោយ លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជំរុញឱ្យសារព័ត៌មានទាំងអស់បន្តផ្សព្វផ្សាយព័ត៌មានប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងមានគុណភាព ដើម្បីឲ្យអ្នកអាន អ្នកទស្សនា ទទួលបាននូវព័ត៌មានពិត និងទទួលបាននូវចំណេះដឹងថ្មីៗ។

ជុំវិញបញ្ហានេះ និពន្ធនាយកសារព័ត៌មានកម្ពុជាថ្មី លោក មៃ សុខលីម បានជម្រាបរដ្ឋមន្រ្តីក្រសួងព័ត៌មានថា ការរាយការណ៍ និងការផ្សព្វផ្សាយព័ត៌មានប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងមានគុណភាព គឺជាគោលដៅចម្បងរបស់សារព័ត៌មានកម្ពុជាថ្មីតែម្តង។ លោកថា សារព័ត៌មានកម្ពុជាថ្មីតែងតែបានផ្សព្វផ្សាយនូវព័ត៌មានពិតឥតលម្អៀង ដើម្បីជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងព័ត៌មាន ក្នុងការប្រយុទ្ធប្រឆាំង និងលុបបំបាត់នូវព័ត៌មានក្លែងក្លាយនៅក្នុងប្រទេសកម្ពុជា៕
អត្ថបទ ៖ វណ្ណ សុគន្ធា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


