Connect with us

ព័ត៌មានជាតិ

ខេត្តកំពតធ្លាក់ចុះភ្ញៀវទេសចរ៣០ភាគរយតែមន្រ្តីរំពឹងថានឹងកើនឡើងវិញនៅថ្ងៃឆ្លងឆ្នាំ

បានផុស

នៅ

វិបត្តិកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍នៅកម្ពុជាយ៉ាងធ្ងន់ធ្ងរ។ ជាក់ស្តែងនៅខេត្តកំពត ជាខេត្តគោលដៅទេសចរណ៍ជាប់មាត់សមុទ្រដ៏សំខាន់របស់កម្ពុជា ធ្លាប់តែមានភ្ញៀវទេសចរទៅកម្សាន្តលេងច្រើនកុះករ ត្រឡប់ជាធ្លាក់ចុះភ្ញៀវប្រមាណជាង ៣០ភាគរយ នៅឆ្នាំ ២០២១នេះ។ នេះបើតាមការបញ្ជាក់របស់លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សយ ស៊ីណុល បានប្រាប់កម្ពុជាថ្មីថា ភ្ញៀវទេសចរទៅកម្សាន្តលេងនៅខេត្តកំពតឆ្នាំ ២០២១ មានចំនួនជិត ៩០ម៉ឺននាក់ ពោលគឺធ្លាប់ចុះជាង​ ៣០ភាគរយ បើធ្វើនឹងឆ្នាំ ២០២០ មានចំនួនជាង ១លាន៥សែននាក់។ លោកបន្តថា បើទោះជាឆ្នាំ ២០២០ ស្ថិតក្នុងវិបត្តិកូវីដក្តី ប៉ុន្តែចំនួនភ្ញៀវទេសចរក្នុងស្រុក មិនធ្លាក់ចុះនោះទេ បើធៀបនឹងឆ្នាំ ២០១៩ មានចំនួនក្រោម ១លាន៥សែនតិចតួចប៉ុណ្ណោះ។

ចំណែកចំណូលបានពីវិស័យទេសចរណ៍ ជួយទ្រទ្រង់សេដ្ឋកិច្ចជាតិយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស។ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានបញ្ជាក់ថា ក្នុងភ្ញៀវទេសចរម្នាក់ ចំណាយប្រាក់ប្រមាណ ៧០ដុល្លារ ក្នុងការដើរកម្សាន្តម្តង។ ដូច្នេះបើតាមការគណនា ភ្ញៀវទេសចរចំនួន ៩០០,០០០នាក់ ស្មើនឹងចំណូល ៦៣,០០០,០០០ដុល្លារអាមេរិក នៅខេត្តកំពត ក្នុងឆ្នាំ ២០២១។

លោក សយ ស៊ីណុល ជឿជាក់ថា នៅថ្ងៃបុណ្យចូលឆ្នាំសកលខាងមុខនេះ កំណើនភ្ញៀវទេសចរ នឹងមកកន្សាន្តនៅខេត្តកំពតច្រើន ខណៈដែលអាជ្ញាធរ បានរៀបចំហេដ្ឋារចនាសម្ព័​ន្ធរួចជាស្រេច។

សូមបញ្ជាក់ថា នៅខេត្តកំពតមានតំបន់រមណីយដ្ឋានជាច្រើន មានដូចជា រមណីយដ្ឋានឋានសួគ៌បូកគោ ទឹកឈូ រមណីយដ្ឋានដូងទេរ  សហគមន៍អេកូទេសចរណ៍ព្រែកត្នោត ទឹកធ្លាក់តាដា ភូមិក្តាត សហគមន៍ព្រៃកោងកាងត្រពាំងសង្កែ រមណីយដ្ឋានសំបូរព្រៃចាក អន្លង់ធំ អន្លង់ខៀវ ទឹកជ្រោះ៩ជាន់ ទំនប់ម្លិច Nataya resort ឆ្នេរសមុទ្រនៅភ្នំដូង និងតំបន់ផ្សេងៗមួយចំនួនទៀត៕ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៧ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម