ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការប្រកួតវាយកូនគោលពានរង្វាន់ “សម្តេចតេជោនាយករដ្ឋមន្រ្តីលើកទី៥”
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានអញ្ជើញបើកការប្រកួតវាយកូនគោលពានរង្វាន់”សម្តេចតេជោនាយករដ្ឋមន្រ្តីលើកទី៥” ឆ្នាំ២០២១ ដែលរៀបចំធ្វើឡើងនៅទីលានវាយ កូនហ្គោល វឌ្ឍនៈ រីស៊ត ស្ថិតក្នុងស្រុកកៀនស្វាយខេត្តកណ្តាលនាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១។
ពិធីបើកការប្រកួតកីឡាវាយកូនគោលរង្វាន់សម្ដេចតេជោនាយករដ្ឋមន្ត្រីលើកទី៥ បានប្រព្រឹត្តទៅក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងត្រូវបានចូលរួមដោយកីឡាករកីឡា ការិនីជាតិ អន្តរជាតិនិងបណ្ដ អង្គទូតប្រចាំនៅកម្ពុជាផងដែរ។

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិនិងជាប្រធានសហព័ន្ធកីឡាវាយកូនគោលកម្ពុជាគូសបញ្ជាក់ថា៖ការរៀបចំព្រឹត្តិការណ៍ប្រកួត កីឡាវាយកូនគោលពានរង្វាន់សម្ដេចតេជោនាយករដ្ឋមន្ត្រីលើកទី៥ នាថ្ងៃនេះដើម្បីចូលរួមអបអរសាទរទិវានយោបាយឈ្នះឈ្នះ ខួបទី២៣ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិល កម្ពុជា (២៩ ធ្នូ ឆ្នាំ ១៩៩៨ – ២៩ ធ្នូ ឆ្នាំ ២០២១) ស្របនឹងសភាពការណ៍នៅកម្ពុជាមានសន្តិភាព សន្តិសុខ និង សណ្ដាប់ធ្នាប់សង្គម ពិសេសការទប់ស្កាត់ការរីករាល ដាលនៃជំងឺកូវីដ-១៩ មានលក្ខណៈល្អប្រសើរតាមរយៈការដាក់ចេញយុទ្ធសាស្ត្រនិងវិធានការនានាក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីនិងបានសម្រេចបើកប្រទេសឡើងវិញដើម្បីស្ដារសេដ្ឋកិច្ចជាតិតាមរយៈការរស់នៅតាមកន្លងប្រក្រតីភាពថ្មី។

សម្ដេចពិជ័យសេនា ទៀ បាញ់បានបន្តថា៖តាមរយៈនយោបាយឈ្នះឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យក្នុងនោះវិស័យកីឡារាជរដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់ធ្វើការវិនិយោគកាន់តែច្រើនទៅច្រើនទៅទាំងហេដ្ឋារចនាសម្ព័ន្ធ ទន់ រឹង ការហ្វឹកហ្វឺន,ការបណ្ដុះ បណ្ដាលធនធានមនុស្សទាំងក្នុងនិងក្រៅប្រទេស , ការជួយគាំទ្រឧបត្ថម្ភគ្រប់ពេលវេលា គ្រប់ទីកន្លែងនិងលើកទឹកចិត្តដល់កីឡាករកីឡាការិនី ដែលដណ្ដើមបានពានរង្វាន់ មេដាយមាស ប្រាក់ សំរឹទ្ធិ នៅក្នុងថ្នាក់តំបន់និងថ្នាក់អន្តរជាតិទៀតផង។
ជាក់ស្ដែងកាលពីថ្ងៃទី ១៨ធ្នូ ឆ្នាំ ២០២១ រាជរដ្ឋាភិបាលបានរៀបចំសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការវិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោបង្ហាញពីកិច្ចខិតខំ ប្រឹងប្រែងក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកីឡាសម្រាប់ឈានឆ្ពោះទៅកាន់ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ នឹងទុកជាមត៌ក មនុស្សជាតិនិងយុវជនគ្រប់ជំនាន់ព្រមទាំងក្លាយជាប្រទេសមានសក្ដានុពលកីឡា,ទេសចរណ៍ វប្បធម៌ នយោបាយនិងសេដ្ឋកិច្ចក្នុងតំបន់និងពិភពលោក«កីឡារស់ក្នុងសន្តិ ភាព!» ។

សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានចាត់ទុកថាព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលថ្ងៃនេះក៏ដើម្បីបង្កើនសមត្ថភាពកីឡាវាយកូនគោលកម្ពុជាឲ្យមានសមត្ថភាពនិងគុណ ផលកីឡាកម្រិតខ្ពស់ រឹងមាំ សម្រាប់ឆ្ពោះទៅដណ្ដើមជោគជ័យក្នុងការប្រកួតកីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមនៅឆ្នាំ ២០២៣ ខាងមុខនេះផងដែរ ៕
អត្ថបទ៖ណារី




-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


