កីឡា
ស្ថានទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា រៀបចំការប្រកួតវាយកូនហ្គោលអបអរសាទរ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា
ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានចូលរួមក្នុងការប្រកួតវាយកូនហ្គោលអបអរសាទរ ឯកឧត្ដម Sudirman Haseng ឯកអគ្គរដ្ឋទូតទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា ដែលបានចប់អាណត្តិបេសកកម្មការទូតរយៈពេល ៥ឆ្នាំនៅកម្ពុជា។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកអគ្គរដ្ឋទូត Sudirman Haseng សម្រាប់បេសកកម្មដ៏ជោគជ័យនៅកម្ពុជាក្នុងឋានៈជាទូតកំពូលរបស់ឥណ្ឌូនេស៊ីអស់រយៈពេលជិត ៥ ឆ្នាំ ។
លោកបន្តទៀតថា ក្រោមការដឹកនាំប្រកបដោយសមត្ថភាព និងការខិតខំប្រឹងប្រែងមិនចេះនឿយហត់ ឯកអគ្គរដ្ឋទូត Haseng បានពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងប្រទេស និងប្រជាជនយើងទាំងពីរ។ យើងនឹងនឹកឯកអគ្គរដ្ឋទូត Haseng និងលោកជំទាវ ហើយសូមជូនពរឯកអគ្គរដ្ឋទូត និងលោកជំទាវ មានសុខភាពល្អ សុភមង្គល និងវិបុលភាព។

ការប្រកួតវាយកូនហ្គោលលាគ្នាថ្ងៃនេះ ប្រព្រឹត្តិទៅនៅ Garden City Golf Club រៀបចំដោយ INDOCHAM ដើម្បីជាកិត្តិយសដល់ឯកអគ្គរដ្ឋទូត Haseng និងជាសក្ខីភាពនៃមិត្តភាព និងភាពជាដៃគូរបស់យើង។ យើងខ្ញុំក៏សូមគោរពជូនពរដល់សហគមន៍ឥណ្ឌូនេស៊ីជាទីគោរពរបស់យើងនៅកម្ពុជាក្នុងឆ្នាំថ្មី ឆ្នាំសកល ២០២៣ ប្រកបដោយសុខភាពល្អ ជោគជ័យ និងរុងរឿង។

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៨ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


