ព័ត៌មានជាតិ
លោក លី ធុជ៖ បក្សប្រជាជនកម្ពុជាពលីដើម្បីបុព្វហេតុជាតិ និងរក្សាសន្តិភាពសង្គម
ស្វាយរៀង៖ លោក លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត បានលើកឡើងអំពីការពលី និងលះបង់គ្រប់បែបយ៉ាងរបស់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបុព្វហេតុជាតិមាតុភូមិ ការរក្សាសុខសន្តិភាព ស្ថិរភាព និងការបង្រួបបង្រួមជាតិ ដែលក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា មិនដែលមាន។

ការថ្លែងរបស់លោក លី ធុជ បែបនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ បានដឹកនាំក្រុមការងារជួបសំណេះសំណាល និងនាំយកនូវអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់គ្រួសារដែលខ្វះខាត និងចាស់ជរាចំនួន ១៥០នាក់ នៅសង្កាត់ច្រកម្ទេស ក្រុងបាវិត ដោយក្នុងមួយនាក់ទទួលបានអង្ករ២៥គីឡូក្រាម, មី១កេស, ទឹកត្រី១យូរ, ទឹកស៊ីអ៊ីវ១យួរ, អាវ រងារ, និងថវិកា ២ម៉ឺនរៀល។

ក្នុងឱកាសនោះ លោក លី ធុជ បានពាំនាំនូវសេចក្ដីនឹករលឹក និងការសាកសួរសុខទុក្ខពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជាការសួរសុខទុក្ខពីលោកស្រីកិត្តិសង្គហបណ្ឌិត ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង ជូនចំពោះអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋនៅក្រុងបាវិត។

លោក លី ធុជ បានលើកឡើងអំពីភាពជោគជ័យ និងការយកចិត្តទុកដាក់របស់ រាជរដ្ឋាភិបាលកម្ពុជា ចំពោះការថែទាំសុខមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសការងារទប់ស្កាត់ និងការ ប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ព្រមទាំងបានណែនាំឲ្យពួកគាត់ ត្រូវបន្តប្រុងប្រយ័ត្នខ្ពស់ពីជំងឺឆ្លងកូវីដ-១៩ និងថែរក្សាសុខភាពអនាម័យជាប្រចាំ ទោះបីរាជរដ្ឋាភិបាលបានបិទបញ្ចប់ទាំងស្រុងនូវព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក៏ដោយ។
បន្ទាប់ពីបញ្ចប់ពិធីសំណេះសំណាលនេះ លោក លី ធុជ ក៏បានបន្តដឹកនាំក្រុមការងារចុះពិនិត្យសកម្មភាពរបស់ប្រជាពលរដ្ឋ ជួសជុលផ្លូវលំមួយខ្សែ ស្ថិតក្នុងភូមិបត់ស្ថឹក សង្កាត់ច្រកម្ទេស ព្រមទាំងបានជួយឧបត្ថម្ភនូវគ្រួសចំនួន ០៤ឡាន ទៀតផងដែរ៕ ដោយ:ភក្ដី


-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


