ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ ៖ កម្ពុជា មានខ្សែក្រវាត់ការពារជំងឺកូវីដ ធ្វើឲ្យដំណើរការប្រឡងបាក់ឌុបឆ្នាំនេះ ដំណើរការដោយរលូន
ដំណើរការប្រឡងបាក់ឌុបឆ្នាំនេះ ប្រព្រឹត្តទៅដោយរលូនគ្មានឧបសគ្គឡើយ ដោយសារតែមានខ្សែក្រវាត់ការពារគ្រប់គ្រាន់ បើទោះបីជាជំងឺកូវីដនៅតែបន្តរីករាលដាលយ៉ាងណាក្ដី។

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បានលើកឡើងក្នុងពេលចុះបើកវិញ្ញាសាប្រឡងបាក់ឌុបនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២១នេះថា សម្រាប់កម្ពុជា ការគ្រប់គ្រងជំងឺកូវីដ១៩ បានល្អប្រសើរ ដោយសារតែប្រជាពលរដ្ឋទាំងអស់បានចាក់វ៉ាក់សាំងប្រមាណ ៩០ ភាគរយ ខណៈដែលគ្រូបង្រៀន និងសិស្សានុសិស្ស ក៏ទទួលបានការចាក់វ៉ាក់សាំង ស្ទើរតែ១០០ ភាគរយ។

លោក ហង់ ជួនណារ៉ុន អះអាងថា កត្តាទាំងនេះ បានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាដំណើរការទៅដោយប្រក្រតីមិនមានអ្វីដែលជាការរាំងស្ទះនោះទេ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក៏យើងនៅតែតម្រូវឲ្យអនុវត្តនូវវិធានរបស់ក្រសួងសុខាភិបាលពិសេសគឺការអនុវត្ត៣កុំ និង ៣ការពារ របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន។

លោករដ្ឋមន្ត្រីបន្តថា អ្វីដែរមិនមានហានិភ័យនោះគឺយើងមានខ្សែក្រវាត់ការពារគ្រប់គ្រាន់ ក្នុងនោះខ្សែក្រវ៉ាត់ទី
មួយគឺយើងបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានស្ទើតែ១០០% ខ្សែក្រវ៉ាត់ទី២ យើងបន្តពាក់ម៉ាសគ្រប់គ្នានិងគ្រប់ពេលនិងទី៣ យើងបានលាងដៃជាមួយសាប៊ូ អាកុល ជែលជាប់ជាប្រចាំ។ ខ្សែក្រវាត់ទាំងទី៣ គឺជាយ័ន្តការពារជម្ងឺកូវីដ-១៩យ៉ាងល្អប្រសើរបំផុត។

ក្នុងព្រឹត្តិការណ៍នៃការប្រឡងបាក់ឌុបឆ្នាំនេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១១៤ ១៨៣នាក់ ស្រី ៦០ ៣៩៧នាក់មាន មណ្ឌលសំណេរចំនួនសរុប ២០៤ មណ្ឌល ត្រូវជា ៤ ៦១៦ បន្ទប់។ ក្នុងចំនួននេះ មានបេក្ខជន២រូប មានផ្ទុកជំងឺកូវីដ-១៩ នៅក្នុងនោះ មានម្នាក់ផ្ទុកជំងឺកូវីដ-១៩ ប្រភេទ អូមីក្រុង ពួកគាត់ជាកីឡាករ ការ៉ាត់តេដូមកពីប្រទេស កាហ្សាស្ថាន។

ប៉ុន្តែទោះបីជាយ៉ាងណាក្តីពួកគាត់ទាំងពីរនាក់ នៅតែទទួលបានការប្រលងបាក់ឌុបនេះផងដែរ ដោយដាក់ឱ្យនៅដាច់ដោយឡែកប្រឡងនៅក្នុងមជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ-១៩៕


អត្ថបទ៖ ស្រីរ័ត្ន
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


