ព័ត៌មានជាតិ
រដ្ឋមន្ត្រីកសិកម្មឱ្យមន្ត្រីប្តឹងអ្នករំលោភដីចម្ការស្រល់ទៅតុលាការតាមច្បាប់
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំដល់ប្រធានរដ្ឋបាលព្រៃឈើ និងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និង នេសាទខេត្តមណ្ឌលគីរីធ្វើកិច្ចសហការសហការជាមួយអាជ្ញាធរចាត់កំលាំងចុះដកនិងបំផ្លាញបង្គោលព្រំដីសម្បទានសេដ្ឋកិច្ចខុសច្បាប់ទាំងអស់ និងប្រមូលវត្ថុតាងដើម្បីកសាងសំណុំរឿងទៅតុលាការចាត់វិធានការទៅតាមច្បាប់។
ការណែនាំរបស់លោករដ្ឋមន្ត្រីនេះបានធ្វើឡើង នៅក្នុងឱកាសដែលលោកបានអញ្ចើញចុះពិនិត្យមើលពីស្ថានភាពជាក់ស្តែង នៅក្នុងភូមិសាស្ត្រដីចម្ការស្រល់ ស្ថិតនៅក្នុងឃុំសែន មនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគីរី កាលពីរសៀលថ្ងៃទី២៦ ធ្នូឆ្នាំ២០២១។



លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា មានករណីកាប់ឈូសឆាយនិងដុតបំផ្លាញ ដើម្បីទន្ទ្រានយកដីកាន់កាប់ជាកម្មសិទ្ធិផ្ទាល់ខ្លួនលើដីចម្ការស្រល់សម្បទានសេដ្ឋកិច្ចខុសច្បាប់ពីសំណាក់ជនអនាធិបតេយ្យមួយចំនួន។ ដូចនេះប្រធានរដ្ឋបាលព្រៃឈើ និងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និង នេសាទខេត្តមណ្ឌលគីរីធ្វើកិច្ចសហការជាមួយអាជ្ញាធរចាត់កំលាំងចុះមកដក និងបំផ្លាញបង្គោលព្រំដីសម្បទានសេដ្ឋកិច្ចខុសច្បាប់ទាំងអស់នេះចេញ និងប្រមូលវត្ថុតាងដើម្បីកសាងសំណុំរឿងទៅតុលាការ។
លោករដ្ឋមន្ត្រីបានស្នើឱ្យរដ្ឋបាលព្រៃឈើ រៀបចំសាងសង់ស្នាក់ការ ឬជាប៉ុស្តិត្រួតពិនិត្យ និងលើកប៉ាណូជាផែនទីបញ្ជាក់ជាដីកម្មសិទ្ធិរបស់រដ្ឋ ស្ថិតក្រោមការគ្រប់គ្រង របស់រដ្ឋបាលព្រៃឈើ។
ទន្ទឹមនឹងនេះលោករដ្ឋមន្ត្រី ឱ្យរៀបចំផែនការអភិវឌ្ឍតំបន់នេះឱ្យក្លាយជាតំបន់រុក្ខទេសចរណ៍ ស្ថានីយបង្កាត់ពូជផ្កាព្រៃ និងរុក្ខជាតិលម្អនិងឱសថ ធ្វើយ៉ាងណាប្រើប្រាស់ព្រៃចម្ការស្រល់ឱ្យអស់សក្តានុពល ដើម្បីទាញយកប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ និងសង្គមជាតិនាពេលអនាគត៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២២ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា១១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026


