Connect with us

ព័ត៌មានជាតិ

ទូតឡាវថា នឹងខិតខំកៀរគរប្រជាពលរដ្ឋឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន

បានផុស

នៅ

លោក អាំផៃ ឃីនដាវង្ស  (Amphay Kindavong) ឯកអគ្គរដ្ឋទូតនៃប្រទេសឡាវប្រចំាព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ បានចូលជួបសម្តែងការគួរសម និងជម្រាបលា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ខណៈលោកត្រូវចប់អាណត្តិបេសកម្មការទូតនៅកម្ពុជា។ លោក អាំផៃ ឃីនដាវង្ស បានជម្រាបសម្តេច ហេង សំរិន ថា ខិតខំកៀរគរប្រជាជនឡាវឲ្យបានច្រើនមកទស្សនានៅក្នុងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំនួបនោះ សម្តេចប្រធានរដ្ឋសភាកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងបេសកកម្មការទូតរបស់លោក អាំផៃ ឃីនដាវង្ស នៅកម្ពុជា ក្នុងរយៈពេល៣ឆ្នាំមកនេះ ដែលបាននំាមកនូវសមិទ្ធផលយ៉ាងច្រើន និងបានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងបក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជនទំាងពីរកម្ពុជា-ឡាវ។ សម្តេច បានគូសបញ្ជាក់ថា ថ្វីបើក្នុងអាណតិ្តការទូតរបស់លោក អាំផៃ ឃីនដាវង្សនៅកម្ពុជា ត្រូវរំខានដោយវិបត្តិសកលនៃជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏កិច្ចសហប្រតិបត្តិការទ្វេរភាគីនៃប្រទេសទំាងពីរនៅតែប្រព្រឹត្តទៅយ៉ាងខ្ជាប់ខ្ជួន ប្រកបដោយគុណភាព និងប្រសិទ្ធភាព។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍បន្តថា ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចពេញចិត្តចំពោះផ្លែផ្កានៃកិច្ចសហប្រតិបត្តិការនានារបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ លើវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដែលបានរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍ និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

ចំណែក លោក អាំផៃ ឃីនដាវង្ស បានគំាទ្រប្រសាសន៍លើកឡើងរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិននេះ។ លោកថា ទោះបីនៅក្នុងកាលៈទេសៈដែលជំងឺកូវីដ១៩ បានរាតត្បាត នៅក្នុងអាណត្តិបេសកកម្មការទូតរបស់លោកជាងបីឆ្នាំនៅកម្ពុជាយ៉ាងណាក្តី តែលោកបានខិតខំជំរុញ និងលើកកម្ពស់ឱ្យមានដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំប្រទេសទំាងពីរបន្តបន្ទាប់ តាមដែលអាចធ្វើបាន ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិក្នុងការជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិជាព្រពៃណី និងបងប្អូនរវាងប្រទេស និងប្រជាជនឱ្យបានកាន់តែមានភាពរឹងមាំឡើងជាលំដាប់។

លោកឯកអគ្គរដ្ឋទូតឡាវ បានថ្លែងអំណរគុណចំពោះរដ្ឋសភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានគំាទ្រប្រទេសឡាវនៅគ្រប់កាលៈទេសៈ។ ដោយឡែកនៅក្នុងឱកាសដែលជំងឺកូវីដ១៩រាតត្បាតនេះ កម្ពុជាបានផ្តល់ជំនួយជាម៉ាស វ៉ាក់សំាង និងសម្ភារៈ បរិក្ខាពេទ្យដល់ប្រទេសឡាវផងដែរ ទោះបីកម្ពុជាមានតម្រូវការ និងភាពចំាបាច់នៅក្នុងការប្រយុទ្ធប្រឆំាងជំងឺកូវីដ១៩ យ៉ាងណាក្តី។ ជាពិសេស នៅក្នុងដំណើរបំពេញទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីឡាវមកកម្ពុជានាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ថវិកា១៣លានដុល្លារ និងសម្ភារពេទ្យជាច្រើនដល់ប្រទេសឡាវ។

លោកឯកអគ្គរដ្ឋទូតឡាវ ក៏បានថ្លែងអំណរគុណដល់រដ្ឋសភាកម្ពុជាតាមរយៈក្រុមមិត្តភាពសភាកម្ពុជា-ឡាវ ដែលបានផ្តល់អាហារូបករណ៍ដល់មន្រ្តីរដ្ឋសភាឡាវ បានមកសិក្សានៅកម្ពុជា។ លោក អាំផៃ ឃីនដាវង្ស  បានគូសបញ្ជាក់ថា ទោះបីលោកត្រូវចាកចេញពីកម្ពុជាទៅបំពេញភារកិច្ចការថ្មីក្តី តែលោកនឹងនៅភ្ជាប់ទំនាក់ទំនងល្អជាមួយកម្ពុជា ហើយនឹងខិតខំកៀរគរប្រជាពលរដ្ឋឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន។

សម្តេច ហេង សំរិន បានលើកឡើងថា ឆ្នាំ២០២២នេះ រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ជាប្រធានប្តូរវេនអន្តរសភាអាស៊ាន និងជាប្រធានអាស៊ាន។ ដូច្នេះ សម្តេច សង្ឃឹមថា រដ្ឋសភា និងរដ្ឋាភិបាលឡាវ នឹងបន្តគាំទ្រតួនាទីនៅលើឆាកអន្តរជាតិដ៏មានសារៈសំខាន់របស់រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីនាំមកនូវជោគជ័យ និងវិបុលភាពសម្រាប់ប្រជាជាតិទាំងពីរ និងតំបន់អាស៊ានទាំងមូល៕ 

អត្ថបទ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

អភិបាល​រាជធានី ស្នើសុំ​ឲ្យ​បារាំង​ជួយ​កសាង​ស្ថានីយ​ប្រតិកម្ម​ទឹក​កខ្វក់​មួយកន្លែង​ទៀត នៅ​ខាងជើង​ឆៀង​ខាងលិច​រាជធានី​ភ្នំពេញ

ព័ត៌មានជាតិ៣៥ នាទី មុន

ពាក់កណ្តាល​ខែឧសភា​នេះ ក្រុមការងារ​មន្ទីរ​សាធារណការ ខេត្តព្រះ​វិហារ ចុះ​បិទ​ស្ទីក​ឃ័​រ​ចំណាំង​ផ្លាត​លើ​គោយន្ត​កន្ត្រៃ​យ៍​បាន​ជាង៥០​គ្រឿង

សេដ្ឋកិច្ច៤៥ នាទី មុន

អឺរ៉ុបត្រៀមកញ្ចប់ហិរញ្ញប្បទានជាង ១៤០០ លានអឺរ៉ូ ស្តារសង្គម-សេដ្ឋកិច្ចកម្ពុជា

ព័ត៌មានជាតិ៤៩ នាទី មុន

ពិព័រណ៍ THAIFEX–Anuga Asia 2022 នឹង​រៀបចំ​ស្វាគមន៍​ភ្ញៀវ ដើម្បី​ទស្សនាការ​ផ្លាស់ប្តូរ​ម្ហូប​អាហារ និង​ភេសជ្ជៈ​ក្នុងប្រទេស​ថៃ ជាមួយនឹង​​ឱកាស​បង្ហាញខ្លួន​របស់​អ្នក​ច្នៃប្រឌិត​ក្នុង​សេវាកម្ម​ម្ហូបអាហារ និង​ភេសជ្ជៈ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុនមួយស្នើសុំជួលដីជាង ៣០០ហិកតា​ក្នុងខេត្តកោះកុង វិនិយោគតំបន់ទេសចរណ៍​ធម្មជាតិ

Sokha Hotels

ព័ត៌មានពេញនិយម