ព័ត៌មានជាតិ
សម្ដេចតេជោ រំពឹងថា ចំណងមិត្តភាពកម្ពុជា-ឡាវ នឹងកាន់តែរឹងមាំ ខណៈលោក ថងលុន បន្តជាប់ឆ្នោតជាប្រមុខរដ្ឋឡាវ
ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារអបអរសាទរលោក ថងលុន ស៊ីសុលីត ចំពោះការបន្តជាប់ឆ្នោតជាប្រមុខរដ្ឋឡាវ ដោយសម្ដេចតេជោ រំពឹងថា ក្នុងអាណត្តិដឹកនាំរបស់លោក ថងលុន ចំណងទាក់ទងទ្វេភាគីរវាងកម្ពុជា និងឡាវ នឹងត្រូវបានរឹតចំណងកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។

ក្នុងសម័យប្រជុំលើកដំបូងនៃរដ្ឋសភាជាតិឡាវ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ លោក ថងលុន ស៊ីសុលីត ត្រូវបានបោះឆ្នោតជ្រើសតាំងសាជាថ្មីជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ភ្លាមៗក្រោយការជាប់ឆ្នោតនេះ សម្ដេចតេជោ ហ៊ុន សែន តាមរយៈសារលិខិតផ្ញើជូនលោក ថងលុន ស៊ីសុលីត កាលពីម្សិលមិញនោះ បានចាត់ទុកថា នេះគឺជាជោគជ័យជាថ្មីរបស់លោក ថងលុន ស៊ីសុលីត ក្នុងការទទួលបាននូវតំណែងដ៏ខ្ពង់ខ្ពស់បំផុតនេះ ដែលជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីការដឹកនាំដ៏ឆ្នើម និងការលះបង់ឥតងាករេរបស់លោក ថងលុន ចំពោះជាតិមាតុភូមិ និងប្រជាជនឡាវ។

ចំពោះក្របខណ្ឌនៃទំនាក់ទំនងទ្វេភាគី សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញជំនឿថា ក្នុងអំឡុងពេលកាន់តំណែងរបស់លោក ថងលុន ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា និងឡាវ នឹងកាន់តែត្រូវបានពង្រឹងពង្រីក និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ សម្ដេចបានសង្កត់ធ្ងន់តាមរយៈខ្លឹមសារក្នុងសារលិខិតថា ទំនាក់ទំនងកម្ពុជា-ឡាវ គឺអាស្រ័យដោយគុណតម្លៃរួម ជឿទុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក ព្រមទាំងការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់សន្តិភាព និងវិបុលភាពនៃប្រជាជាតិទាំងពីរ ទាំងក្នុងតំបន់ និងពិភពលោក។
សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ពីការបន្តរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក ថងលុន ដើម្បីបន្តពូនជ្រំភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ឡាវក្នុងស្មារតីមិត្តភាពជាប្រពៃណី សាមគ្គីភាព អ្នកជិតខាងល្អ និងការយោគយល់គ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រជាជនយើងទាំងពីរ៕
ដោយ៖ ធឿន វ៉ាន់សុង
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


