ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធជាផ្លូវការអគាររដ្ឋបាលទីស្តីការក្រសួងការពារជាតិនៅព្រឹកថ្ងៃទី២៩ ខែធ្នូស្អែកនេះ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពស់ខ្ពស់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពារជាតិនៅព្រឹកថ្ងៃពុធទី២៩ខែធ្នូ ឆ្នាំ២០២១ ចំថ្ងៃនៃខួប ២៣ឆ្នាំ នៃទិវានយោបាយឈ្នះឈ្នះ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍កាលពីថ្ងៃទី៨ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងពិធីសម្ពោធអគារក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ថាក្រសួងការពារជាតិនឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២៩ ខែ ធ្នូ ឆ្នាំ២០២១ ដែលចំនឹងខួបលើកទី២៣ នៃការបិទបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា។

យោងតាមរបាយការណ៍ក្រសួងការពារជាតិបានឲ្យដឹងថា អគាររដ្ឋបាលនៃទីស្ដីការក្រសួងការពារជាតិថ្មីនេះមានទទឹងប្រវែង ២៨ ម៉ែត្រ,បណ្ដោយប្រវែង ១៩១ ម៉ែត្រមានកម្ពស់ ៣២ ម៉ែត្រនិងមានចំណតរថយន្តនៅក្រោមដីដែលអាចចតរថយន្តបានរហូតដល់ទៅ១៥០គ្រឿង។ អគាររដ្ឋបាលនៃក្រសួងការពារជាតិថ្មីនេះបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ដែលតាមគម្រោងផែនការសាងសង់មានរយៈពេល៣៦ ខែ នឹងបញ្ចប់ការសាងសង់នៅថ្ងៃទី ៣០ខែមិថុនាឆ្នាំ២០២១។ ប៉ុន្តែដោយសារវិបត្តិ ជំងឺកូវីដ១៩ការសាងសង់ត្រូវបានស្នើសុំពន្យារពេលកិច្ចសន្យារយៈពេល ៤ ខែបន្ថែមទៀតដូច្នេះការដ្ឋានត្រូវពន្យារពេលរហូតដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២១ទើបបានបញ្ចប់ ការសាងសង់។ អគារទីស្តីការថ្មីរបស់ក្រសួងការពារជាតិដែលធ្វើការសាងសង់រួចរាល់ទាំងស្រុងមានលក្ខណៈពិសេសដោយអាចឲ្យឧទ្ធម្ភាគចក្រចុះចតលើដំបូលបាន៕
ដោយ ៖ ណារី


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ