ព័ត៌មានជាតិ
ក្រសួងរៀបចំអនុក្រឹត្យស្តីពី ការគ្រប់គ្រងដីចំណីផ្លូវដែក ដើម្បីលុបបំបាត់ការទន្ទ្រានដីចំណីផ្លូវ
ក្រសួងសាធារណការ និងដឹកជញ្ជូនបានរៀបចំអនុក្រឹត្យស្តីពី ការគ្រប់គ្រងដីចំណីផ្លូវដែក ដើម្បីលុបបំបាត់បាតុភាពការទន្ទ្រានយកដីចំណីផ្លូវដែក និងជួយសម្រួលដល់សមត្ថកិច្ចពាក់ព័ន្ធក្នុងការផ្ដល់ភាពស្របច្បាប់ដល់ពលរដ្ឋដែលមានកម្មសិទ្ធិនៅតាមបណ្ដាញផ្លូវដែកផងដែរ។

ថ្លែងក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការគ្រប់គ្រងដីចំណីផ្លូវដែកនៅតាមបណ្ដោយផ្លូវដែកកាលពីថ្ងៃម្សិលមិញ លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា អនុក្រឹត្យនេះរៀបចំឡើង ក្នុងគោលបំណងគ្រប់គ្រង និងលុបបំបាត់បាតុភាព ការទន្ទ្រានយកដីចំណីផ្លូវដែក ទៅធ្វើការកសាងសំណង់ ឬដាំដំណាំផ្សេងៗ សំដៅទប់ស្កាត់ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ និងការរក្សាសណ្តាប់ធ្នាប់សង្គម ដែលតែងតែកើតមាននៅតាមបណ្ដាញផ្លូវដែក ក៏ដូចជាកាត់បន្ថយឧបសគ្គនានា ដែលរាំងស្ទះដល់ការអភិវឌ្ឍផ្លូវដែក។

លោក បន្តថា អនុក្រឹត្យនេះ ក៏ជួយកាត់បន្ថយរាល់ការចំណាយរបស់រដ្ឋទៅលើការដោះស្រាយផលប៉ះពាល់ផ្ទះសំបែងប្រជាពលរដ្ឋ ដែលតាំងទីលំនៅតាមបណ្ដាញផ្លូវដែក ព្រមទាំងបង្កលក្ខណៈងាយស្រួលដល់សមត្ថកិច្ចពាក់ព័ន្ធ ក្នុងការផ្ដល់ភាពស្របច្បាប់ ដល់ប្រជាពលរដ្ឋ ដែលមានកម្មសិទ្ធិនៅតាមបណ្ដាញផ្លូវ និងធានាការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ប្រកបដោយនិរន្តរភាពនៅកម្ពុជា។
គួរបញ្ជាក់ថា អនុក្រឹត្យស្តីពីការគ្រប់គ្រងដីចំណីផ្លូវដែក ដែលបាន និងកំពុងរៀបចំឡើងនេះ មានចែងអំពីបទបញ្ញត្តិទូទៅ សមត្ថកិច្ចគ្រប់គ្រងផ្លូវដែក ការសាងសង់ផ្លូវឆ្លងកាត់ផ្លូវដែក ការកំណត់ដីចំណីផ្លូវដែក វិធានការសុវត្ថិភាពផ្លូវឆ្លងកាត់ និងកិច្ចការពារដីចំណីផ្លូវដែក ប្រភពធនធាននៃការអភិវឌ្ឍផ្លូវដែក ទោសប្បញ្ញត្តិ និងអន្តរប្បញ្ញត្តិ។
លោករដ្ឋលេខាធិការបានណែនាំឱ្យក្រុមការងារជំនាញរបស់ក្រសួង យកខ្លឹមសារដែលបានឯកភាពខាងលើទៅរៀបចំជាមាត្រា និងខ្លឹមសារលម្អិត ដើម្បីលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំសប្ដាហ៍ក្រោយ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១២ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន