Connect with us

ព័ត៌មានជាតិ

រដ្ឋប្រមូលចំណូលបានជាង ១ម៉ឺន៥ពាន់ប៊ីលានរៀល ត្រឹមរយៈពេល៩ខែឆ្នាំនេះ

បានផុស

នៅ

រដ្ឋបានប្រមូលចំណូលសរុបក្នុងរយៈពេល ៩ខែ ឆ្នាំ ២០២១ បានប្រមាណ ១៥ ៨៩៥ ប៊ីលានរៀល  ស្មើនឹង ៧៥ភាគរយ ធៀបនឹងច្បាប់ ដែលវឌ្ឍនភាពនៃការប្រមូលចំណូលនេះ ជាកំណើនដែលងើបឡើងវិញ និងល្អប្រសើរបើធៀបនឹងការអនុវត្តនៅក្នុងរយៈពេលដូចគ្នានៅឆ្នាំ ២០២០។ នេះបើតាមរបាយការណ៍វឌ្ឍនភាពកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ បូក២ ប្រចាំឆមាសទី៣ ឆ្នាំ ២០២១ ការអនុវត្តការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈជារួម មានវឌ្ឍនភាពល្អប្រសើរ ទោះបីជាស្ថិតក្នុងស្ថានភាពវិបត្តិកូវីដ-១៩ក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី ២៩ ខែធ្នូ បានឲ្យដឹងថា ការអនុវត្តចំណាយ រាជរដ្ឋាភិបាលបានផ្តោតការយកចិត្តទុកដាក់ជាចម្បងលើវិស័យសង្គមកិច្ច ដែលការចំណាយលើវិស័យនេះ អនុវត្តបានប្រមាណ ៩៨ភាគរយ ធៀបនឹងច្បាប់ បើគិតត្រឹមខែវិច្ឆិកា ឆ្នាំ ២០២១ និងរំពឹងការអនុវត្តចំណាយរដ្ឋសរុបប្រចាំឆ្នាំ អាចនឹងសម្រេចបានក្នុងកម្រិតប៉ាន់ស្មាន ១០៨.៧ភាគរយ បើធៀបនឹងច្បាប់។

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងពីយុទ្ធសាស្រ្តចំនួន២ របស់រាជរដ្ឋាភិបាល ក្នុងការឈានទៅរកការបើកប្រទេសឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ គឺទី. យុទ្ធសាស្រ្តស្តីពីការរស់នៅតាមគន្លងប្រក្រតីថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩ និងទី២. ក្រុមខណ្ឌយុទ្ធ និងវិធីស្តារ ជំរុញកំណើនសេដ្ឋកិច្ចក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីថ្មីឆ្នាំ ២០២១-២០២៣ តាមរយៈការផ្តល់អាទិភាពទៅលើចំណុចចំនួ៣ រួមមាន៖ ការស្តារឡើងវិញនូវវិស័យដែលរងផលប៉ះពាល់ខ្លាំង, ការកែទម្រង់សំខាន់ៗជារចនាសម្ព័ន្ធ និងការកសាងភាពធន់ ដើម្បីត្រៀមខ្លួន និងការឆ្លើយតបទៅនឹងជំងឺ ឬស្ថានភាពស្រដៀងគ្នា ដែលអាចផ្ទុះឡើងនាពេលអនាគត៕ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

ហូលពិតានខ្មែរ អាចប្រឈមនឹងការបាត់បង់ ខណៈបច្ចុប្បន្ន ក្នុងសារមន្ទីរជាតិមានត្រឹមតែ ៧០ផ្ទាំង តែប៉ុណ្ណោះ

ព័ត៌មានជាតិ១២ នាទី មុន

តើគួរធ្វើបែបណា ទើបអាចទប់ស្កាត់បញ្ហាក្មេងទំនើង កុំឱ្យមានការកើនឡើង?

ជីវិតកម្សាន្ដ១៤ នាទី មុន

មេ ​MU ថៃ ប្ដឹង​ចោទ​ប្រកាន់​៤​ករណី ទៅកាន់ភាគីម្ខាងទៀត ក្រោយតុលាការ​ចេញដីកា​ចាប់​ខ្លួន

ព័ត៌មានជាតិ៣៤ នាទី មុន

ត្រៀមសម្រួលដល់ពលករកម្ពុជា មានបំណងមកស្រុកកំណើត អំឡុងចូលឆ្នាំខ្មែរ តាមច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ

សន្តិសុខសង្គម៤៣ នាទី មុន

នគរបាលជាតិក្រសួងមហាផ្ទៃបង្ក្រាបបទល្មើស ៣៦ករណី ឃាត់ខ្លួនមនុស្សជាង ៨០នាក់

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម