ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន សំណូមពរឲ្យអនុញ្ញាត ប្រភេទកីឡារបស់កូរ៉េទាំងពីរ ចូលរួមការប្រកួតស៊ីហ្គេមនៅកម្ពុជា
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសំណូមពរដល់គណៈកម្មការអូឡាំពិក អនុញ្ញាតឲ្យប្រភេទកីឡារបស់កូរ៉េខាងជើង និងកូរ៉េខាងត្បូង ចូលរួមការប្រកួតស៊ីហ្គេមនៅកម្ពុជា នាឆ្នាំ ២០២៣ខាងមុខនេះ។
នៅក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី អ៊ុក ស្រីមុំ បន្ទាប់ពីដណ្តើមបានមេដាយមាសពិភពលោកពីការប្រកួតប៉េតង់ នៅទីក្រុងសាន់តាស៊ូសាណា នាព្រឹកថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីជាការលើកទឹកចិត្ត ឲ្យមានការបង្រួមបង្រួមកូរ៉េទាំងពីរនោះ គឺសម្ដេចសំណូមពរឲ្យគណៈកម្មការអូឡាំពិក អនុញ្ញាតឲ្យប្រភេទកីឡារបស់កូរ៉េខាងជើង និងកូរ៉េខាងត្បូង ចូលរួមការប្រកួតស៊ីហ្គេមនៅកម្ពុជា នាពេលខាងមុខ ផងដែរ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា «បើយើងចង់ជំរុញឲ្យ មានការស្រុះស្រួលជាតិ រវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង យើងគួរតែលើកទឹកចិត្ត ឲ្យកីឡាទាំងពីរនេះវាទៅជាមួយគ្នា ដែលកាលពីមុននោះ នៅក្នុងការប្រកួតអូឡាំពិក កូរ៉េខាងជើង និងកូរ៉េខាងត្បូង បានរួមគ្នាបង្កើតជាក្រុមចម្រុះ ចូលទៅប្រកួតទៅហើយ»។
សម្រាប់ការប្រកួតស៊ីហ្គេមនៅកម្ពុជា នាឆ្នាំ ២០២៣ខាងមុខនេះ គឺប្រទេសកម្ពុជា ចង់ឲ្យប្រភេទកីឡា ITF របស់កូរ៉េខាងជើង និងប្រភេទកីឡា WTF របស់កូរ៉េត្បូង ចូលរួមប្រកួតប្រជែងផងដែរ។ តាមសម្ដេចតេជោ ហ៊ុន សែន ការចង់ឲ្យប្រភេទកីឡានៃប្រទេសទាំងពីរ ចូលរួមយ៉ាងដូច្នេះ គឺជាផ្នែកនៃការខិតខំប្រឹងប្រែង ដើម្បីឲ្យកូរ៉េខាងត្បូង និងកូរ៉េខាងជើង ឈានឆ្ពោះទៅរកការបង្រួបបង្រួមជាតិ៕
អត្ថប៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


