ព័ត៌មានជាតិ
ការបង្រៀន និងរៀនកម្រិតមត្តេយ្យសិក្សា ដំណើរការចាប់ពីសប្ដាហ៍ក្រោយទៅ
ការបើកបវេសនកាលឆ្នាំសិក្សា ២០២១-២០២២ នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅ និងការបើកដំណើរការបង្រៀន និងរៀននៅកម្រិតមត្តេយ្យសិក្សា សម្រាប់កុមារចាប់ពីអាយុ៣ឆ្នាំ ទៅអាយុក្រោម៦ឆ្នាំ និងកម្មវិធីអប់រំកុមារតូចគ្រប់រូបភាព ចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២តទៅ

លោកបណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងនៅក្នុងលិខិតចុះថ្ងៃទី ៥ ខែមករា ផ្ញើទៅប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីខេត្តថា ផ្អែកតាមស្ថានភាពនៃការរាតត្បាតនៃជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននៅទូទាំងប្រទេស ដែលមានកម្រិតឆ្លងទាបបំផុត និងស្របតាមការប្រកាសបើកដំណើរការសង្គមសេដ្ឋកិច្ចឡើងវិញតាមគន្លងប្រក្រតីភាពថ្មី និងអនុវត្តតាមអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា សូមស្នើលោក លោកស្រី ប្រធានមន្ទីរ ណែនាំដល់គ្រប់គ្រឹះស្ថានសិក្សាចំណេះទូទៅ និងគ្រឹះស្ថានមតេយ្យសិក្សា ព្រមទាំងកម្មវិធីអប់រំកុមារតូចគ្រប់រូបភាព ត្រូវចាប់ផ្ដើមទទួលការចុះឈ្មោះចូលរៀន និងដំណើរការបវេសនការឆ្នាំសិក្សា ២០២១‑២០២២ ចាប់ពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២ តទៅ។

លោករដ្ឋមន្ត្រីបានណែនាំដល់លោក លោកស្រី ប្រធានមន្ទីរ ផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់គ្រប់គ្រឹះស្ថានសិក្សាចំណេះទូទៅ មតេយ្យសិក្សា និងកម្មវិធីអប់រំកុមារតូចគ្រប់រូបភាព ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព។
ថ្លែងនៅក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី អ៊ុក ស្រីមុំ នៅព្រឹកថ្ងៃទី ០៥ ខែមករានេះ សម្ដេចតេជោ ហ៊ុន សែនបានជូនដំណឹងដល់អាណាព្យាបាលទូទាំងប្រទេសថា ចាប់ពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២ គឺជាថ្ងៃបើកបវេសនកាលឆ្នាំសិក្សា ២០២១-២០២២ ជាមួយនឹងការបើកមតេយ្យសិក្សា ដែលមានអាយុ ចាប់ពី ៣ ឆ្នាំដល់ ៥ ឆ្នាំ។
ទន្ទឹមនឹងការប្រកាសបើកបវេសនកាលឆ្នាំថ្មីនេះ សម្តេចតេជោ ក៏បានក្រើនរំលឹកដល់ឪពុកម្តាយ ឬអាណាព្យាបាលសិស្សទាំងអស់ ត្រូវប្រុងប្រយ័ត្នខ្ពស់នឹងជំងឺកូវីដបំប្លែងខ្លួនថ្មី អូមីក្រុង ដែលកំពុងរីករាលដាលខ្លាំង។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា បច្ចុប្បន្នមានសិស្សានុសិស្សចំនួនជាង ៣ លាននាក់ ដែលកំពុងសិក្សា នៅកម្ពុជា ដូច្នេះត្រូវចូលរួមការពារទាំងអស់គ្នា មិនចំពោះតែសិស្សសាលាមតេយ្យនោះទេ៕
អត្ថបទ៖ សំអឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


