លោក ហ៊ុន ម៉ា​ណែ​ត ថ្លែងអំណរគុណ ដល់​ក្រុមការងារ​យុវជន​ថ្នាក់​កណ្តាល CPP ក្នុងការជួយឧបត្ថម្ភ ដើម្បី​សង្គ្រោះ​ប្រជាជន​ – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

លោក ហ៊ុន ម៉ា​ណែ​ត ថ្លែងអំណរគុណ ដល់​ក្រុមការងារ​យុវជន​ថ្នាក់​កណ្តាល CPP ក្នុងការជួយឧបត្ថម្ភ ដើម្បី​សង្គ្រោះ​ប្រជាជន​

Published

on

​កាលពី​ថ្ងៃទី​២៤ ខែ តុលា ឆ្នាំ​២០២០ លោក ហ៊ុន ម៉ា​ណែ​ត បាន​ទទួលការ​ឧបត្ថម្ភ​ថវិកា អង្ករ និង​ទឹក​សុទ្ធ ពីក្រុមការងារ​យុវជន​ថ្នាក់​កណ្តាល CPP ដើម្បី​ចូលរួមចំណែក​ជួយ​ដល់​កងទ័ពជើងគោក​ក្នុង​យុទ្ធនា​ការ​ដោះស្រាយ​ការងារ​ជួយ សង្គ្រោះ​ប្រជាពលរដ្ឋ​ នៅ​តាម​មូលដ្ឋាន​ទូទាំងប្រទេស​ ដែល​កំពុង​រងគ្រោះ​ដោយ​ទឹកជំនន់​។

​លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង អំណរគុណ​ចំពោះ​ទឹកចិត្ត​សប្បុរសធម៌ និង​ការចូលរួម​គាំទ្រ​ដ៏​ថ្លៃថ្លា​បំផុត​ចំពោះ​ក្រុមការងារ​យុវជន​ថ្នាក់​កណ្តាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​សប្បុរសជន​ទាំងអស់​ដែល​បាន​ចូលរួម​ឧបត្ថម្ភ​ ក្នុង​ការ​ជួយ​ដល់​កងទ័ព ​ដើម្បី​សង្គ្រោះ​ប្រជាជន​ នៅ​ក្នុង​គ្រា​ដ៏​លំបាក​នេះ​៕

អត្ថបទ៖ កោះ​កែវ

សូមចុចអាន៖ ​ជនរងគ្រោះ​ស្លាប់​ដោយ​ទឹកជំនន់​កើន​ដល់ ៤០​នាក់ ប៉ះពាល់​២០ រាជធានី ខេត្ត​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services