ព័ត៌មានជាតិ
កម្ពុជា មានអ្នកឆ្លងវីរុសកូវីដ-១៩បំប្លែងថ្មី «អូមីក្រុង»កើនឡើងជិត២០០ករណីហើយ
គិតត្រឹមព្រឹកថ្ងៃទី ០៩ខែ មករាឆ្នាំ២០២២នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩បំប្លែងថ្មី«អូមីក្រុង»កើនឡើងជិត ២០០ករណីហើយ ក្នុងនោះមាន១ករណីឆ្លងចូលក្នុងសហគមន៍១ករណី។ក្រៅពីនេះសុទ្ធតែករណីនាំចូលពីបរទេស។

ក្រសួងសុខាភិបាលបានរកឃើញករណីមេរោគបំប្លែងថ្មី ប្រភេទអូមេក្រុងជាលើកដំបូងនៅថ្ងៃទី១៤ខែធ្នូឆ្នាំ២០២១ ទៅលើស្ត្រីមានផ្ទៃពោះជាជនជាតិខ្មែរម្នាក់អាយុ២៣ឆ្នាំនៅខេត្តស្វាយរៀងដែលបានធ្វើដំណើរតាមជើងហោះហើរចេញពីប្រទេសហ្គាណា។
ក្រសួងសុខាភិបាលបានឱ្យដឹងថា ចាប់ពីថ្ងៃទី១៤ខែធ្នូឆ្នាំ២០២១មករហូតមកដល់ព្រឹកថ្ងៃទី០៩ខែមករាឆ្នាំ២០២២នេះមានអ្នកឆ្លងជំងឺកូវីដ-១៩បំប្លែងថ្មី«អូមីក្រុង»កើនឡើងដល់១៨០ករណីរួមទាំង៣០ករណីដែលរកឃើញនៅថ្ងៃនេះផងដែរ ក្នុងនោះមានមួយចំនួនបានជាសះស្បើយ។
ក្រសួងសុខាភិបាលបានបន្តថា ថ្ងៃនេះក្រសួងបានរកឃើញអ្នកឆ្លងថ្មីចំនួន៣០នាក់ទៀត ជាប្រភេទជំងឺអូមីក្រុងទាំងអស់ ករណីឆ្លងសហគមន៍១នាក់ជាជំងឺអូមីក្រុងអ្នកដំណើរមកពីបរទេស២៩នាក់ជាសះស្បើយ១១នាក់ និងស្លាប់ «គ្មាន»។
គិតត្រឹមព្រឹក ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២មានអ្នកឆ្លងសរុបចំនួន១២០៦២១នាក់និងអ្នកជាសះស្បើយចំនួន១១៧០១៤នាក់ និងអ្នកស្លាប់ចំនួន៣០១៥នាក់។បើតាមក្រសួងសុខាភិបាលអ្នកឆ្លង វីរុសកូវីដ-១៩បំប្លែងថ្មី«អូមីក្រុង» បានឆ្លងចូលដល់ក្នុងសហគមន៍នោះជាបុរសជនជាតិខ្មែរម្នាក់អាយុ ២៣ ឆ្នាំ ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។បុរសរូបនេះទំនងជាបានឆ្លងនៅពេលទៅកំដរអ្នកជំងឺដែលជាបងប្អូនជីដូនមួយម្នាក់ដែលទើបធ្វើដំណើរមកពីប្រទេសអូស្ត្រាលីនៅមន្ទីរពេទ្យមួយក្នុងរាជធានីភ្នំពេញ។ ក្រសួងសុខាភិបាលបានឱ្យដឹងថា ចាប់តាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ បុរសជនជាតិខ្មែររូបនេះបានធ្វើដំណើរទៅកន្លែងជាច្រើន ដូចជា រាជធានីភ្នំពេញ ខេត្តកំពង់ធំខេត្តសៀមរាប និងទៅលេងទីតាំងមួយចំនួននៅតានីទូកមាសខេត្តកំពតដោយបានធ្វើដំណើរជាមួយបងប្អូនជីដូនមួយមកពីប្រទេសអូស្ត្រាលីនេះកាលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២គាត់បានទៅកំដរអ្នកជំងឺដែលជាបងប្អូនជីដូនមួយគាត់នៅមន្ទីរពេទ្យមួយដែលក្រោយមកក៏បានរកឃើញមានវិជ្ជមានវីរុសកូវីដ-១៩ អូមីក្រុងផងដែរ៕ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


