ព័ត៌មានជាតិ
កសិករអាចរកចំណូលបានមធ្យម ៧៥០ដុល្លារ ប្រមូលផលម្តង ពីការដាំបន្លែក្នុងផ្ទះសំណាញ់
ប្រជាកសិករ នៅខេត្តបាត់ដំបង ដែលចងក្រងជាសហគមន៍ ដាំបន្លែក្នុងផ្ទះសំណាញ់ ទទួលបានផលគួរកត់សម្គាល់។

ជាក់ស្តែងកសិករអាចទទួលបានចំណូលជាមធ្យមចំនួន ៧៥០ ដុល្លារអាមេរិក ក្នុងការប្រមូលផលម្តង ក្នុងផ្ទះសំណាញ់ ។ ក្នុងមួយឆ្នាំ កសិករ អាចប្រមូលផលពីបួនទៅប្រាំពីរដង ទៅតាមប្រភេទបន្លែ។
ចំពោះការអនុវត្តដាំដុះជាលក្ខណៈបណ្តាក់ ដោយសហការគ្នាជាបណ្តុំកសិករ និងសហគមន៍ ស្របទៅតាមតម្រូវការទីផ្សារ អាចទទួលបានលទ្ធផល។ បន្លែដាំជាលក្ខណៈបណ្តាក់ និងឆ្លះគ្នា រួមមានស្ពៃក្តោប ស្ពៃក្រញាញ់ ផ្កាខាត់ណាខៀវ ផ្កាខាត់ណាលឿង ប៉េងប៉ោះ ស្ពៃចង្កើស។ ចំណែកពូជប៉េងប៉ោះ ដែលមានសក្តានុពលជាងគេគឺ ពូជមហាផល និងអាគ្រីបៃតង។
ផ្ទះសំណាញ់ដែលមានសក្តានុពលសម្រាប់ដាំបន្លែ គឺមានទំហំ កម្ពស់២ ទៅ ២.៥ ម៉ែត្រ, ទទឹងប្រវែង ១០ ម៉ែត្រ និងបណ្តោយ ២៧ ម៉ែត្រ ។
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានសរសរនៅលើហ្វេកប៊ុកផេកផ្លូវការថា ក្នុងរយៈពេល ១ឆ្នាំកន្លងមកនេះ ចង្កោមសហគមន៍ដាំដុះបន្លែក្នុងផ្ទះសំណាញ់មានការកើនឡើងយ៉ាងតិច ១៨០គ្រួសារ នៅតាមបណ្តាខេត្ត ព្រៃវែង កំពង់ចាម កំពង់ស្ពឺ ពោធិ៍សាត់៕




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


