ព័ត៌មានជាតិ
ពលរដ្ឋនៅស្រុកប្រាសាទបាគង អាចរកប្រាក់ចំណូលពីការលក់មាន់អាំងដ៏ឈ្ងុយឆ្ងាញ់បានក្នុងមួយថ្ងៃៗ ចាប់ពី ២០ម៉ឺនរៀល ដល់ទៅ ១លានរៀល
សៀមរាប ៖ ប្រជាពលរដ្ឋនៅស្រុកប្រាសាទបាគងអាចរកប្រាក់ចំណូលពីការលក់មាន់អាំងដ៏ឈ្ងុយឆ្ងាញ់បានក្នុងមួយថ្ងៃៗ ដោយទទួលកម្រៃយ៉ាងហោចចាប់ពី ២០ម៉ឺនរៀល រហូតដល់ទៅ ១លានរៀលក៏មានដែរ អាចផ្គត់ផ្គង់គ្រួសារក្នុងជីវភាពរស់នៅប្រចាំថ្ងៃបានយ៉ាងស្រួល។

នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ ស្ថិតនៅត្រង់ចំណុចផ្លូវជាតិលេខ៦ ក្បែរគល់ស្ពានក្អែក ក្នុងភូមិលលៃ ឃុំប្រាសាទបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ពួកគាត់អាចលក់មាន់អស់ចាប់ពី ៣០ក្បាល រហូតទៅដល់ ៤០ក្បាល ក្នុងមួយថ្ងៃៗ តែបើថ្ងៃសៅរ៍ថ្ងៃអាទិត្យ ឬក៏ថ្ងៃបុណ្យទាននានា ពួកគាត់អាចលក់បានរហូតដល់ទៅចំនួន ១០០ក្បាលជាងឯណោះ។

ប្អូនស្រី ចាប ច្រៀប ជាអ្នកប្រកបមុខរបលក់មាន់អាំង បានលើកឡើងថា ការលក់មាន់អាំង និងគ្រឿងឧបភោគបរិភោគកន្លងមកក្នុងមួយថ្ងៃៗ យើងលក់ដាច់គួរសមអាចផ្គត់ផ្គង់ជីវភាពគ្រួសារបានល្អប្រសើរជាងមុន ការលក់មាន់អាំងនេះ គឺយើងលក់អស់រយៈពេលជាង៣ឆ្នាំមកហើយ កាលពីមុនធ្លាប់ធ្វើការនៅសណ្ឋាគារមួយក្នុងក្រុងសៀមរាប ប៉ុន្តែប្រាក់ខែតិចពេកមិនអាចផ្គត់ផ្គង់គ្រួសារបាននោះ ទើបសម្រេចចិត្តផ្លាស់ប្តូរពីការងារងាកមករកស៊ីលក់មាន់អាំងវិញ។

លោក ហេង សុខលី បានបង្ហាញស្រដៀងៗគ្នាថា យើងបានរកស៊ីលក់មាន់អាំងនេះ ជាច្រើនឆ្នាំមកហើយ យើងឃើញថាមុខរបមួយនេះ វាមិនស្រួលហើយក៏មិនពិបាកណាស់ណាដែរ តែយើងទទួលបានកម្រៃទៅតាមភ្ញៀវដែលមកហូបនៅទីនេះផ្ទាល់តែម្តង បើមានភ្ញៀវច្រើនយើងលក់ដាច់បានច្រើន បើតិចលក់បានតិចប៉ុណ្ណោះឯង ប្រាក់ចំណូលដែលបានមកពីការលក់មាន់អាំង គឺយើងបានបែងចែកសម្រាប់ប្រាក់ខែបុគ្គលិក សម្រាប់ឲ្យកូនរៀនសូត្រ នឹងទូទាត់ប្រាក់ដើមដែលយើងបានចំណាយទៅលើគ្រឿងឧបភោគបរិភោគ ក្រៅពីនោះ នៅសល់ប៉ុន្មាន គឺទុកធ្វើដើមទុនបន្តមុខរបរនេះទៀត ពាក់ព័ន្ធនឹងសេវាកម្មមិនមានអ្វីគួរឲ្យកត់សម្គាល់ឡើយ កន្លែងយើងរុះរាយរាក់ទាក់ភ្ញៀវ ជាពិសេស តម្លៃសមរម្យ មានអនាម័យល្អ បរិស្ថានល្អ របស់របរវិចខ្ចប់ដោយស្លឹកឈូកដ៏ប្រណិតគួរឲ្យទាក់ទាញ។

ទន្ទឹមនឹងនោះ ភ្ញៀវជាច្រើនដែលបានធ្វើដំណើរឆ្លងកាត់តាមស្រុកប្រាសាទបាគងតាមផ្លូវជាតិលេខ៦ ជាប់កន្លែងលក់មាន់អាំងនៃខេត្តសៀមរាប តែងតែលើកឡើងថា មាន់អាំងនៅទីនោះ ឈ្ងុយឆ្ងាញ់ៗ មិនដាច់ពីមាត់ឡើយ រសជាតិអាចទទួលយកបាន ហើយការរៀបចំតុបតែងដាក់ម្ហូបដាក់បាយដោយកន្ត្រកទ្រាប់ស្លឹកឈូកគួរឲ្យចាប់អារម្មណ៍ផងដែរ។

ទោះជាយ៉ាងនេះក្តីពលរដ្ឋភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលធ្វើដំណើរឆ្លងកាត់ស្រុកប្រាសាទបាគង តែងតែចូលទៅហូបអាហារយ៉ាងសប្បាយរីករាយនិងប្រកបដោយអនាម័យត្រឹមត្រូវ។
ជាមួយគ្នានោះអាជ្ញាធរស្រុកនិងខេត្តក៏បានលើកទឹកចិត្តឲ្យពលរដ្ឋមានរបបសមរម្យដែលអាចផ្គត់ផ្គង់ជីវភាពដើម្បីចិញ្ចឹមគ្រួសារបានផងដែរ៕
ដោយ ៖ កុសល




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


