ព័ត៌មានជាតិ
ទីតាំងស្តូបអនុស្សាវរីយ៍ នយោបាយឈ្នះ ឈ្នះ ខេត្តឧត្តរមានជ័យ សាងសង់នៅចំណុចផ្ទះ តាម៉ុក លើភ្នំដងរែក
លោក ទេសរដ្ឋមន្ត្រី គន់ គីម ប្រធាអនុគណៈកម្មការសាងសង វិមានឈ្នះ ឈ្នះ នៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២២ បានអញ្ជើញចុះពិនិត្យទីតាំងសាងសង់ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នៅចំណុចផ្ទះ តាម៉ុក លើភ្នំដងរែង ស្ថិតនៅក្នុងភូមិ លើភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

សមិទ្ធផលនេះបានបង្ហាញពីវប្បធម៌កត្តញ្ញូ សម្តែងការដឹងគុណ និងការចងចាំរំឭកដល់វីរភាពស្នាដៃ និងភាពឈ្លាសវៃដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានស្វែងរកសន្តិភាព ធ្វើឲ្យប្រទេសជាតិបច្ចុប្បន្ន។

រាដ្ឋាភិបាលកម្ពុជា បានសាងសង់វិមាននយោបាយឈ្នះឈ្នះមុនគេ នៅរាជធានីភ្នំពេញ បន្ទាប់មកគឺសាងសង់ស្តូបនយោបាយឈ្នះឈ្នះតាមបណ្តាខេត្តមួយចំនួនទៀត រួមមាន កោះកុង ឧត្តរមានជ័យ ប៉ៃលិន និងកំពង់ស្ពឺ ដោយសារខេត្តទាំងបួនធ្លាប់មានប្រវត្តិតស៊ូនៃការយកឈ្នះលើកងទ័ពខ្មែរក្រហម។

ក្នុងចំណោមខេត្តទាំងបួន ខេត្តកោះកុង ត្រូវបានរដ្ឋាភិបាល សម្រេចសាងសង់ស្តូបនយោបាយឈ្នះឈ្នះមុនគេ ហើយបន្ទាប់មក គឺខេត្តឧត្តរមានជ័យ៕

អត្ថបទ៖ ចាន់ ធី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម១៩ ម៉ោង agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


