Connect with us

ព័ត៌មានជាតិ

ពិធីសែនឡើងអ្នកតា របស់ជនជាតិកួយ កំពុងទទួលការចាប់អារម្មណ៍ពីអ្នកទេសចរជាតិ

បានផុស

នៅ

បងប្អូន​ជនជាតិកួ​យ​នៅ​ភូមិ​រំដេង ឃុំ​ចំការលើ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង នៅមុនរដូវជិតចូលឆ្នាំមកដល់ បាននាំគ្នារៀបចំពិធីសែនព្រេនឡើងអ្នកតា ហើយពិធីប្រពៃណីនេះទទួលការចាប់អារម្មណ៍ពីភ្ញៀវទេសចរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក និល​ណឹ​ម ប្រធាន​គណៈកម្មការ​សហគមន៍​ជនជាតិ​កួយ ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ ខេត្តស្ទឹងត្រែង​ កាលពីថ្ងៃទី ១២ មករា​នេះ ​បាន​មានប្រសាសន៍​ នៅក្នុងពេល​រៀបចំ​ប្រារព្ធ​ពិធីសែនព្រេន​ឡើងអ្នកតា​របស់ ជនជាតិដើម​ភាគតិច​គួ​យ​ថា ពិធី​នេះ ត្រូវបាន​រក្សា​ពី​ដូនតា​មក ដែល​បានបង្ហាញ​អំពី​ប្រពៃណី​ជំនឿ​របស់​ជនជាតិ​កួយ​ ហើយ​បាន​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​ភ្ញៀវទេសចរ​ក្នុងស្រុក និង​អ្នករស់នៅ​តំបន់​នេះ​ផងដែរ​។​

លោក សំរិទ្ធ​ឃុន តំណាង​ឲ្យ ជនជាតិកួយ នៅ​ភូមិ​រំដេង​បាន​លើកឡើងថា ដូនតា​នាំ​កូនចៅ​សែនព្រេន​ឡើងអ្នកតា​នេះ បង្ហាញ​ពី​ការ​បួងសួង​សុំ​សេចក្តីសុខ​ នៅក្នុង​ពេលដែល​បុណ្យចូលឆ្នាំ​ជិត​ឈាន​មកដល់​ និង​នាំ​កូនចៅ​យក​នៅ​ចំណីអាហារ​មក​បញ្ជូន​ភោគផល​លា​មាត់ ​លាក ក្នុង​ពី​ធី​បន់ស្រន់​កាលពីដើមឆ្នាំ ឲ្យ​បាន​ទៅដល់​អារក្សអ្នកតា​ភ្នំ នៅតាម​ស្រែ​ចម្ការ​ផង និង​បានមក​ជួបជុំគ្នា​សប្បាយ​ក្នុងភូមិ​ក្នុង​មួយឆ្នាំ​ម្តង​ផង​។

លោក ទាសា​ណុ​ត ចាស់ទុំ ជនជាតិ​កួយ​បាន​ឲ្យ​ដឹងថា ពិធីសែនព្រេន​របស់​ជ​ន​ជាតិ​កួយនេះ ធ្វើឡើង​ក្នុង​មួយឆ្នាំ​ដង នៅ​មុនពេល​រដូវចូលឆ្នាំ​ជិត​ឈាន​មកដល់​ដើម្បី​សុំ​ឲ្យ​មាន​សេចក្តីសុខ​ចម្រុងចម្រើន​ធ្វើ​ការងារ​បង្កបង្កើនផល​ឲ្យបានភោគផល​ច្រើន និង​បញ្ជា​ក់នូវ​ការដឹងគុណ​ចំពោះ​ភោគផល​ស្រូវ​ និង​ថែរក្សា ក្រៅពី​ទុក​ពូជ​ត្រូវ​ទុក​បរិភោគ​ឲ្យ​បាន​គ្រប់គ្រាន់​ជៀសវាងការ​ខ្ជីខ្ជា​ដែល​នាំ​ឲ្យ​ខ្វះខាត​។

លោក ហែរ ​ង៉ុ​យ បាន​បញ្ជាក់ថា ការរៀបចំ​ពិធី​សែន​នេះ​ បាន​ជួយ​ផ្ទេរ​ចំណេះដឹង​នេះ​ឲ្យ​ទៅ​កូនចៅ​ជំនាន់​ក្រោយៗ ចេះ​ថែរក្សា​នូវ​ប្រពៃណី​កុំ​ឲ្យ​បាត់បង់​តាមបែប​ព្រហ្មញ្ញសាសនា និង​អាច​ចាត់ ទុកជា​ការដឹងគុណដល់​ការថែរក្សា​ភូមិ​ចម្ការ​ស្រែ រក្សា​ទំនៀមទម្លាប់​រហូតមក​ដល់ពេលនេះ បង្ហាញ​ពី​ការអភិរក្ស​ប្រពៃណី ទំនៀប​ទម្លាប់​របស់​ជនជាតិ​កួយ​។

សូមបញ្ជាក់ថា បងប្អូន​ជនជាតិ​គ្រប់​អំបូរ បាននាំគ្នា​អភិរក្ស​ប្រពៃណី ជាច្រើន​ដូចជា​ពិធីសែនព្រេន​ស្រូវ​ឡើង​ជង្រុក – សែន​ឡើងអ្នកតា -​សែន​ប្រ​យុង​ស្រែ​- សែន​នឹក​គុណ​ដល់​ម្ចាស់​ព្រះ​ម៉េ​រុ -​សែន​លា​ប្រ​ណន់​-​សែនអ្នកតា​ចាស់​ស្រុក​ជាដើម ទៅតាម​ពិធី​ផ្សេងៗ​ពីគ្នា ដើម្បីឱ្យ​កូនចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់ និង​ជួយ​ថែរក្សា​ឲ្យ​បាន​គង់វង្ស​៕

អត្ថបទ៖ ងិន​លីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

៤ខែ​ដើម​ឆ្នាំ​២០២៥ អារ៉ាប៊ីសាអូឌីត ប្រហារជីវិតមនុស្ស ១០០​នាក់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ម៉ិកស៊ិក ច្រានចោល​សំណើ​របស់ ត្រាំ ដែល​ចង់​ដាក់​ពង្រាយកងទ័ពអាមេរិក​​​លើ​ទឹកដី​ខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រុស្ស៊ី​ព្រមាន​អ៊ុយក្រែន បើ​ហ៊ាន​វាយ​ប្រហារ​ថ្ងៃ​៩ឧសភា ក្រុងកៀវ​ទំនងមិន​អាច​រស់ដល់​ថ្ងៃ​១០​ឧសភា​ទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជីវករមួយរូប លក់បង្គាចាក់សាហួយឱ្យភ្ញៀវ ត្រូវបានអាជ្ញាធរខេត្តព្រះសីហនុ ហៅធ្វើការណែនាំ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោនឹងថ្លែងបាឋកថាចំនួន៣ក្នុងដំណើរទស្សនកិច្ចទៅក្រៅប្រទេសនៅសប្ដាហ៍ក្រោយ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រុស្ស៊ី​ព្រមាន​អ៊ុយក្រែន បើ​ហ៊ាន​វាយ​ប្រហារ​ថ្ងៃ​៩ឧសភា ក្រុងកៀវ​ទំនងមិន​អាច​រស់ដល់​ថ្ងៃ​១០​ឧសភា​ទេ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ហ្សេលេនស្គី​៖ គ្មានការធានាសុវត្ថិភាព​ដល់​​ប្រតិភូបរទេស​​ចូលរួម​ក្បួន​ព្យុហយាត្រា​ក្នុងថ្ងៃជ័យជម្នះ​រុស្ស៊ីទេ​

ព័ត៌មានជាតិ៥ ម៉ោង មុន

គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រភេទ MK-82 មួយគ្រាប់ ត្រូវបានពលរដ្ឋប្រទះឃើញនៅស្រុកប្រាសាទបល្ល័ង្ក

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

លោក គីម បង្អួត​ពី​ភាពជឿនលឿនក្នុងបច្ចេកវិទ្យារថក្រោះ​របស់​កូរ៉េ​ខាង​ជើង

នយោបាយ៤ ម៉ោង មុន

ប្រទេសទីម័រឡេស្ដេនឹងបំពាក់គ្រឿងឥស្សរិយយសកម្រិតខ្ពស់បំផុតជូន​សម្ដេចតេជោ

Sokha Hotels

ព័ត៌មានពេញនិយម