Connect with us

ព័ត៌មានជាតិ

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​ថា ស្ថានការណ៍​ជំងឺ​កូ​វីដ​-១៩ គឺជា​សោដ​នាដកម្ម​មួយ​ប្រៀបបាន​ទៅនឹង​របប​ប៉ុលពត

បានផុស

នៅ

ការ​លើក​ឡើង​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​អគារ​ទីបញ្ជាការ អគារ​ស្នាក់នៅ របស់​ផ្នែក​សឹក​រង​បសេដ្ឋ និង​សមិទ្ធផល​នានា របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ស្ពឺ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២២​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មាន​ប្រសា​ស​ន៏​នៅក្នុង​ពិធី​នោះ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​យោធភូមិ​ភាគី​ទី​៣ តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ស្ពឺ ក៏ដូចជា​គ្រប់​បណ្តា​ស្ថាប័ន​-​កងឯកភាព​ចំណុះ ដែល​កន្លងមក​បាន​យកចិត្តទុកដាក់​ប្រមូលផ្តុំ​អនុវត្ត​ភារកិច្ច​សម្រេចបាន​លទ្ធ​ផល និង​ស្នាដៃ​ការងារ​ល្អ​ប្រសើរ​ជាច្រើន​គួរ​ជាទី​មោទនៈ ដោយ​ធានាបាន​នូវ​ការពង្រឹង​ប្រៀប​ការពារជាតិ ក្នុង​ភូមិសាស្ត្រ​ទទួលខុសត្រូវ ឱ្យមាន​ប្រសិទ្ធភាព​ជាប់​ជាប្រចាំ និង​ការបំពេញ​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​ដែនដី សមត្ថកិច្ច​ពាក់ព័ន្ធ ក្នុងការ​ថែរក្សា​ការពារ​សន្តិសុខ របៀបរៀបរយ និង​សណ្តាប់ធ្នាប់​សាធារណៈ​បានល្អ​ប្រសើរ ជូន​ប្រជាពលរដ្ឋ ក៏ដូចជា​ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ក្នុង​ព្រឹ​ត្ត​ការណ៍​ជាយថាហេតុ​ផ្សេងៗ ជាពិសេស សកម្មភាព​ចូលរួម​ចំណែក​នានា​នៅក្នុង​យុទ្ធនាការ​ទប់ស្កាត់ និង​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ក្នុង​រយៈកាល​កន្លងមក ហើយ​ការសម្ពោធ​អគារ​ធ្វើការ អគារ​ស្នាក់នៅ និង​ទីលាន​ហ្វឹកហ្វឺន និង​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​នានា នៅពេលនេះ គឺជា​គំរូ សម្រាប់​ផ្នែក​សឹក​រង​ដទៃទៀត ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ការបំពេញ​ការងារ​ប្រចាំថ្ងៃ ក៏ដូចជា​ការរស់នៅ និង​ហ្វឹកហ្វឺន​រៀនសូត្រ​របស់​យោធិន អាច​ត្រូវបាន​លើកកម្ពស់​កាន់តែ​ប្រសើរឡើង​ថែមទៀត​។

បើតាម​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត “​ជាតិ និង​កងទ័ព​ត្រូវការ​គ្នា​ទៅវិញទៅមក​”​។ លោក​ពន្យល់ថា ជាតិ​ត្រូវការ​កងទ័ព ដើម្បី​ភាពរឹងមាំ ឯ​កងទ័ព​វិញ ត្រូវការ​ជាតិ​មួយ​ដែល​រឹងមាំ ដែលជា​ឱកាស​ដើម្បី​កសាង និង​អភិវឌ្ឍ​សមត្ថភាព​កងទ័ព​ឱ្យ​កាន់តែ​ខ្លាំងក្លា និង​ពេញលេញ អាច​ទទួល​រ៉ាប់រង​ភារកិច្ច ដែល​កាន់តែ​ស្មុគ​ស្មាញ ប្រែប្រួល​ទៅតាម​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច និង​ភាពជឿនលឿន នៃ​បច្ចេកវិទ្យា ជាពិសេស​ការវិវត្តន៍​ប្រែប្រួល​ដ៏​ឆាប់រហ័ស នៃ​សភាពការណ៍​សន្តិសុខ​អន្តរជាតិ​។ ដូច្នេះ​កងយោធពល​ខេមរភូមិន្ទ​ផ្ទាល់ ចាំបាច់​ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​ជំរុញ​អភិវឌ្ឍ​សមត្ថភាព និង​ប្រសិទ្ធភាព​ការងារ ដើម្បី​ធានា​បាន​នូវ​ការ​ឆ្លើយតប​ចំពោះ​រាល់​សំណូមពរ​ភារកិច្ច​នៅ​គ្រប់​កាលៈទេសៈ​។ ក្នុងពេល​ចំពោះមុខ ការងារ​នេះ គឺអាច​ចាប់ផ្តើម​ពី​អង្គភាព​នីមួយៗ ដែល​ត្រូវ​ម្ចាស់ការ​លើ​ខ្លួនឯង រួមផ្សំ​នឹង​គំនិត​ច្នៃប្រឌិត ខិតខំ​រិះរក​វិធី​ពិនិត្យ​ដោះស្រាយ​តាម​តម្រូវការ​ជាក់ស្តែង​ផ្អែកលើ​សក្តានុពល​ធនធាន​របស់​ខ្លួន និង​ត្រូវ​រៀបចំ​ឱ្យមាន​ប្រព័ន្ធ​ការងារ​ត្រឹមត្រូវ​ច្បាស់លាស់ និង​ប្រកបដោយ​គណនេយ្យភាព​។

​ថ្លែង​ក្នុង​ពិធី​នោះ​ដែរ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ និង​ដឹងគុណ​ជា​អនេក ចំពោះ​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​សម្តេច​ទាំងពីរ តែងតែ​យកចិត្តទុកដាក់​គិតគូរ​ផ្ទាល់ និង​ជាប់​ជាប្រចាំ​ចំពោះ​សុខទុក្ខ និង​សុខុមាលភាព​របស់​យោធិន គ្រួសារ​យោធិន ក៏ដូចជា​អតីតយុទ្ធជន គ្រួសារ​អតីតយុទ្ធជន តាមរយៈ​ការ​ជួយឧបត្ថម្ភ​គាំទ្រ ទាំង​ផ្នែក​ស្មារតី ថវិកា និង​សម្ភារ ដើម្បី​ដោះស្រាយ​រាល់​ការលំបាក​ផ្សេងៗ​របស់​ពួកគាត់​។ ដើម្បី​ធានា​និរន្តរភាព និង​ប្រសិទ្ធភាព​នៃ​កិច្ចការ​មនុស្សធម៌​នេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ក៏បាន​បង្កើត​ឲ្យ​មាន​ជា​យន្តការ​ការងារ​ច្បាស់លាស់ ដើម្បីឱ្យ​ការងារ​នេះ​អាច​ត្រូវ​បានទទួល​បន្តវេន​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់ ពីព្រោះ​សម្រាប់​សម្តេច​ទាំង​ទ្វេ “​ជា​គ្រួសារ​កងទ័ព​មួយថ្ងៃ គឺជា​គ្រួសារ​ទ័ព​មួយជីវិត​”​។

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ឲ្យ​ដឹង​ដែរ​ថា ស្ថានការណ៍​ជំងឺ​កូ​វីដ​-១៩ គឺជា​សោដ​នាដកម្ម​មួយ​ប្រៀបបាន​ទៅនឹង​ស្ថានភាព​ក្នុង​របប​ប៉ុលពត ដែល​ប្រជាជាតិ​កម្ពុជា​ធ្លាប់បាន​ឆ្លងកាត់​ដ៏​សែន​សង្វេគ ព្រោះ​បាន​ឆក់យក​ជីវិត​ប្រជាពលរដ្ឋ​យ៉ាង​ឆាប់រហ័ស ហើយ​ក្រុម​គ្រួសារ​ពុំ​អាច​រៀបចំ​ពិធី​បុណ្យសព​តាម​ប្រពៃណី​សាសនា បាន​ទាន់​ពេលវេលា​ឡើយ​។ យ៉ាងណាក៏ដោយ សោដ​នាដកម្ម​កូ​វីដ​-១៩ បាន​ប្រែក្លាយ​ជា​មាន​សភា​ព​ធូរស្រាល​ដោយសារ​សម្តេច​តេ​ជោ មានការ​ស​ម្រេ​ច​ចិត្តជា​យុទ្ធសាស្ត្រ​ត្រឹមត្រូវ និង​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​ក្នុង​សមរភូមិ​ប្រយុទ្ធ​នឹង​ជំងឺ​នេះ តាមរយៈ​ពិចារណា​វិនិច្ឆ័យ និង​សម្រេច​អារកាត់​រហ័ស​ទាំង​ក្នុង​ការទិញ​វ៉ាក់សាំង និង​ការ​ចំណាយ​ថវិកា​ព្យាបាល​ប្រជាពលរដ្ឋ រហូត​បង្ក​លក្ខណៈ​ឲ្យ​មាន​ការបើក​ដំណើរការ​ប្រទេស​ឡើងវិញ​លើ​គ្រប់​វិស័យ​។ លោក​ថា សម្តេច​តេ​ជោ អាច​សង្គ្រោះ​ជីវិត​ប្រជាពលរដ្ឋ​ឱ្យ​រួច​ផុតពី​ជំងឺ​ដ៏​កាច​សាហាវ​កូ​វីដ​-១៩​នេះ ដូច​អ្វីដែល​សម្តេច​ធ្លាប់ធ្វើ​នៅក្នុង​ការរំដោះ​ប្រជាពលរដ្ឋ​ឲ្យ​រួច​ចេញ​ផុតពី​ការកាប់សម្លាប់​នៃ​របប​ប៉ុលពត​ដែរ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ វិនាទី មុន

គ្រួសារជនជាតិភាគតិចមួយនៅភូមិកំភុន ខេត្តស្ទឹងត្រែង អភិរក្សមរតកដូនតាមិនឲ្យបាត់បង់

ព័ត៌មានជាតិ១៩ នាទី មុន

ពាណិជ្ជកម្ម និងវិនិយោគ ជាតម្រូវការក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាស៊ែបៃហ្សង់

ព័ត៌មានអន្ដរជាតិ២៩ នាទី មុន

អស្ចារ្យ! អ្នកជំងឺប្តូរក្រលៀនជ្រូក ពេលនេះជាសះស្បើយហើយ

ព័ត៌មានជាតិ៣១ នាទី មុន

លោក ទេព អស្នារិទ្ធ៖ តួអង្គទាំងអស់ក្នុងវិស័យព័ត៌មាន សុទ្ធតែមានតួនាទីសំខាន់សម្រាប់រួមចំណែកគាំទ្រដល់ការអភិវឌ្ឍវិស័យនេះ

ព័ត៌មានអន្ដរជាតិ៣៩ នាទី មុន

បុគ្គលិក តៃវ៉ាន់ មួយរូប ទម្លាប់ផឹកកាហ្វេខ្មៅមួយថ្ងៃមួយលីត្រ ទីបំផុតចូលសម្រាកពេទ្យ

Sokha Hotels

ព័ត៌មានពេញនិយម