Connect with us

ព័ត៌មានជាតិ

ចោល​មុខ​របរ​កាស៊ីណូនៅ​ភូមា ​មក​បើករីសត​ស្រុកកំណើត​ ទាក់ទាញ​ភ្ញៀវ​ទេសចរ

បានផុស

នៅ

ខេត្តបាត់ដំបង÷ “វាលចម្បាំងខេមសាយ” ជាឈ្មោះរមណីយដ្ឋានមួយកន្លែងក្នុងទឹកដីស្រុកសំឡូត ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដែលមន្ទីរទេសចរណ៍ខេត្តបញ្ចូលក្នុងបញ្ជីជាផ្លូវការថាជារមណីយដ្ឋាន “ប្រភេទកីឡាទេសចរណ៍” សម្រាប់ទទួល​ភ្ញៀវទេសចរ​ក្នុងស្រុក​និងក្រៅប្រទេសចូលទស្សនាកម្សាន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ស៊ុង មុីហុយ ជាម្ចាស់ទីតាំងទេសចរណ៍ខាងលើបានរៀបរាប់ឲ្យកម្ពុជាថ្មីដឹងថា៖ “ខ្លួនខ្ញុំក៏មិននឹកស្មានដល់ថាទីតាំងនេះក្លាយជាតំបន់ទាក់ទាញ និងកំដរអារម្មណ៍របស់ភ្ញៀវបែបនេះទេ”។

ការចាប់ផ្តើមបើក​តំបន់​កម្សាន្ត​នេះ ស្របពេលដែលលោកស្រី​បានដាក់ទុនបើកកន្លែងរកសុី “កាស៊ីណូ” នៅប្រទេស​ភូមា។ ក្រោយកើតជំងឺ​កូវីត១៩ វាយលុកនៅប្រទេសភូមាអ្វីៗត្រូវបានខាតបង់ទាំងស្រុង ហើយលោកស្រី​ក៏ត្រឡប់មកស្រុកកំណើតវិញក្នុងអារម្មណ៍ថានឹង​លាឈប់ធ្វើមុខរបរអ្វីទាំងអស់ ទុកជីវិតចុងក្រោយសម្រាប់រស់នៅដោយស្ងប់ចិត្តតែប៉ុណ្ណោះ។

ដោយសាតែជីវិតលោកស្រីចូលចិត្ត និង​ស្រឡាញ់ទិដ្ឋភាពបែបធម្មជាតិ លោកស្រីបាន​សម្រេចបង្កើតជាកន្លែងកម្សាន្តខ្នាតតូចនៅលើទំហំដី ១៧ ហិកតា ដែលអ្នកស្រីបានទិញពីអ្នកភូមិបន្តិចម្តងៗ។ ស្របតាមការផ្តួចផ្តើមរបស់លោកស្រីនេះ បានធ្វើឲ្យអាជ្ញាធរមូលដ្ឋានរហូតដល់មន្ត្រីជំនាញគាំទ្រ និងជួយសម្របសម្រួលលើការផ្តួចផ្តើមនេះ ក្នុងគោល​បំណង​ជំរុញឲ្យមានការអភិវឌ្ឍន៍នៅក្នុងស្រុកសំឡូត ឲ្យកាន់តែមានភាពប្រសើឡើងនាថ្ងៃអនាគត និងបានលើកមុខមាត់ខេត្តបាត់ដំបងផ្នែកវិស័យទេសចរណ៍ឲ្យកាន់តែសម្បូរបែបផង។

បើតាម​ម្ចាស់​តំបន់ទេសចរណ៍​កម្សាន្ត​នេះ រាល់ចុងសប្តាហ៍តែងមានស្រទាប់យុវវ័យជាច្រើនមកកម្សាន្តខ្លះបានបោះ​តង់​សម្រាក១យប់ឬ២យប់។ ក្រៅ​ពី​ការកម្សាន្តគយគន់ជ្រលងព្រៃភ្នំ និងចម្ការស្តាប់សម្លេងបក្សីជាដើម ក្នុងនោះក៏មានផ្នែកសេវាកម្សាន្តបំរើដល់ភ្ញៀវផងដែរមានដូចជាម៉ូតូនិងឡានជួលសម្រេាប់ជិះកម្សាន្ត។

លោកស្រីបញ្ជាក់ថា ការជួលគិតជាម៉ោងសម្រាប់ម៉ូតូក្នុង១ម៉ោងតម្លៃ១៥ដុល្លាចុះនៅសល់តែ១០ដុល្លាក្នុង១ម៉ោងនិងឡានក្នុង១ម៉ោង២០ដុល្លាចុះសល់១៥ដុល្លាក្នុង១ម៉ោង។ ក្រៅពីនេះក៏មានសេវាកម្មផ្នែកអាហារផងដែរមានដូចជា មាន់អំបិល​ម្ទេស,បាប៊ីឃ្យូសាច់គោសាច់គោស្រស់នឹងស្ទេកសាច់គោសម្រាប់​ភ្ញៀវអាំខ្លួនឯង។ ផ្នែកកន្លែងសម្រាក​លេងកំសាន្តមានដូចជា “ផ្ទះចាប”ស្នាក់១យប់ ០៥មុឺនរៀលមានកង្ហា ផ្ទះឈើខ្មែរមានម៉ាស៊ីនត្រជាក់បញ្ឈរអត់បន្ទប់ទឹកសម្រាប់ ៥ នាក់ក្នុងយប់ ០៨មុឺនរៀល តង់១យប់០៣មុឺនរៀល “ផ្ទះបឹងកាឡូ” មានបំពាក់ម៉ាស៊ីនត្រជាក់មានបន្ទប់ទឹកទឹកសម្រាប់​០៣​នាក់​ ១២មុឺនរៀល។ ផ្ទះសម្រាប់ស្នាក់ពី០៤ទៅ០៥នាក់តម្លៃ១៦មុឺនរៀល ផ្ទះឫស្សីតម្លៃ០៤មុឺនរៀល ផ្ទះបឹងកាឡូមានបន្ទប់​ទឹកអត់ម៉ាស៊ីនត្រជាក់ សម្រាប់មនុស្ស២នាក់តម្លៃក្នុង១យប់០៨មុឺនរៀលផងដែរ។

ប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ខេត្ត លោកហម អរុណបានឲ្យដឹងថា តំបន់ទេសចរណ៍ខាងលើនេះ​ស្ថិត​ក្នុងចម្ងាយពីទីរួមខេត្តបាត់ដំបងប្រមាណ ៩៦ គីឡូម៉ែត្រមានទីតាំងឋិតក្នុងភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូតខេត្តបាត់ដំបង ហើយរៀបចំបង្កើតឡើងក្នុងឆ្នាំ២០២០។

ជាតំបន់ព្រៃមួយនេះស្ថិត​ក្នុងការប្រទាញប្រទង់គ្នាក្នុងសម័យសង្គ្រាមសុីវិល ហើយក៏បានក្លាយជាតំបន់សន្តិភាពនិងជាតំបន់ប្រកបមុខរបរធ្វើចម្ការរបស់ប្រជាកសិករ ក្រោយនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោបានរំលត់ភ្លើងសង្គ្រាមដោយជោគជ័យនិងបច្ចប្បន្នបានប្រែក្លាយជាតំបន់ទេសចរណ៍ដ៏ពេញនិយមរបស់ភ្ញៀវទេសចរ និងស្រទាប់យុវវ័យក្នុងការចូល​ទៅកម្សាន្តទាំងថ្ងៃទាំងយប់ដោយគ្មានការព្រួយបារម្មណ៍។

ស្របជាមួយគ្នានេះម្ចាស់ទីតាំង ក៏បានអនុវត្តតាមវិធានការការរបស់ក្រសួងសុខាភិបាលក៏ដូចជាការណែនាំពីប្រមុខរាជរដ្ឋាភិបាលបានយ៉ាងល្អប្រសើផងដែរ តាមរយ:ការរឹតបន្តឹងនឹងចេញសេចក្តីប្រកាសណែនាំពីរដ្ឋបាលសាលាខេត្តបាត់ដំបង៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម