ព័ត៌មានជាតិ
មន្ត្រីសុខាភិបាលស្ទឹងត្រែងប្រាប់ឱ្យប្រជាពលរដ្ឋមកចាក់វ៉ាក់សាំងនៅមន្ទីរសុខាភិបាលខេត្ត
មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងអំពាវនាវដល់ប្រជាពលរដ្ឋមួយចំនួន ដោយសារផ្នែកសុខភាពមិនទាន់បានចាក់វ៉ាក់សាំងដូសទី១ ដូសទី២ នឹងអ្នកដែលគ្រប់ខែត្រូវចាក់ដុសជំរុញរួសរាន់មកចាក់សាំង នៅមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង ដើម្បីការពារជំងឺកូវីដ១៩ បំប្លែងថ្មីប្រភេទ(អូមេក្រុង)។

លោក អុង សូវៀត ប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងបានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំង នៅតែបន្តចាក់ជារៀងរាល់ថ្ងៃនៅមន្ទីរសុខាភិបាលខេត្ត សូមបងប្អូនប្រជាពលរដ្ឋដែលមិនទាន់បានចាក់ដុសទី ១ដុសទី២ពីមុនមកដោយសារផ្នែកសុខភាព ហើយនិងអ្នកដែលគ្រប់ខែត្រូវចាក់ដូសជំរុញ សូមមកទទួលវ៉ាក់សាំងនៅមន្ទីរសុខាភិបាលខេត្ត។
លោកប្រធានមន្ទីរបានបញ្ជាក់បន្ថែមទៀតថា យុទ្ធនាការចាក់វ៉ាក់សាំងនេះយើងនៅតែបន្តចាក់ជារៀងរាល់ថ្ងៃ អ្នកដែលមិនទាន់បានចាក់ដុសទី១ដុសទី២ ក៏យើងចាក់ជូន និងអ្នកដែលគ្រប់ខែត្រូវចាក់ដូសជំរុញក៏យើងចាក់ជូន ព្រោះយើងចាក់គ្រប់ដុសទាំងអស់ មិនមែនថាចាក់ដូសជំរុញ ឬដូសទី១ដូសទី ២ អត់ចាក់នោះទេ នៅតែចាក់ អញ្ចឹងឱ្យតែអ្នកណាមិនទាន់បានចាក់យើងចាក់ជូនគ្រប់ដូសទាំងអស់។

លោកប្រធានមន្ទីរបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះ អ្នកដែលមិនទាន់បានចាក់ក៏នៅតាមភូមិឃុំឆ្ងាយៗ យើងកំពុងតែបន្តយ៉ាងយកចិត្តទុកដាក់បំផុត ចាក់ដុសជម្រុញដល់ប្រជាពលរដ្ឋ ដោយសារពួកគាត់ខ្លះជាប់រវលរវល់ការងារ គាត់រវល់មិនទាន់បានមកចាក់អីចឹង ហើយពេលនេះ យើងកំពុងសហការជាមួយអាជ្ញាធរមូលដ្ឋានតាមភូមិ តាមឃុំដើម្បីចុះចាក់វ៉ាក់សាំង ជូនពួកគាត់នៅតាមភូមិឃុំរបស់គាត់ផងដែរ។
លោកប្រធានមន្ទីរបានបន្តថា បើគាត់គ្រប់ខែ គ្រប់ពេលវេលាដែលត្រូវមកចាក់ គាត់៤ខែហើយ ត្រូវចាក់ដុសជម្រុញ អញ្ចឹងគាត់ត្រូវរូតរះ មកចាក់ឲ្យបានទាន់ពេលវេលា ព្រោះអាដុសជំរុញនិងយើងចាក់បានចាប់ពី ៤ខែទៅ ៦ ខែយើងចាក់ចន្លោះហ្នឹង អញ្ចឹងពួកគាត់ត្រូវតែមកចាក់ឲ្យបានទាន់ពេលវេលា ព្រោះឥឡូវយើងកំពុងតែមានការឆ្លងជាបណ្ដើរៗហើយ ក្នុងសហគមន៍យើងមេរោគបំលែងថ្មីនេះ(អូមីក្រុង )ពិតមែនតែខេត្តយើងមិនទាន់មានតែក្នុងប្រទេសយើងចាប់ផ្ដើមមានហើយអញ្ចឹងយើងត្រូវតែប្រយ័ត្នបំផុត។

លោកបន្តថា អ្វីដែលអាចការពារខ្លួនយើងដ៏មានប្រសិទ្ធភាពបំផុតនោះ គឺការចាក់វ៉ាក់សាំងហ្នឹងហើយ បូកជាមួយ ៣ ការពារនឹង ៣កុំ ទើបការពារសុខភាពយើងពីជំងឺកូវីដ១៩ បាន។
ចុងក្រោយលោកប្រធានមន្ទីរសុខាភិបាលសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋចាក់វ៉ាក់សាំង ឱ្យបានគ្រប់ទៅតាមការណែនាំរបស់សុខាភិបាល ការចាក់វ៉ាក់សាំងសម្រាប់ការពារខ្លួនដ៏មានប្រសិទ្ធភាពបំផុត ព្រោះទោះជាមេរោគឆ្លង ក៏វាមិនធ្វើឲ្យឲ្យយើងឈឺ ហើយបើធ្វើឲ្យឈឺក៏វាមិនធ្វើឲ្យយើងធ្ងន់ ហើយបើធ្វើឲ្យយើងឈឺធ្ងន់ក៏មិនធ្វើអោយយើងស្លាប់បានដែរ៕
អត្ថបទ៖ ងិនលីម
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


