ព័ត៌មានជាតិ
ស្ថានីយផ្គត់ផ្គង់ទឹកស្អាតសាងសង់បានជិតរួចរាល់ គ្រោងដាក់ឱ្យប្រើប្រាស់មុនចូលឆ្នាំខ្មែរ
ស្ថានីយសម្រាប់ផ្គត់ផ្គង់ទឹកស្អាតសាងសង់ឡើងនៅក្នុងសង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង រហូតមកដល់ថ្ងៃទី ១៩ មករា នេះសម្រេចបានជាង៩៨% ហើយ ក្រុមហ៊ុនសាងសង់កំពុងពន្លឿនការស្ថាបកិច្ចដែលនៅសេសសល់ចុងក្រោយ ដើម្បី ត្រៀមបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅមុនបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើងឈានចូលមកដល់។

លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថានេះជាសមិទ្ធផលថ្មីមួយទៀតផ្នែកផ្គត់ផ្គង់ទឹកស្អាត ដែលមានទំហ៊ំធំជាងគេនៅខេត្តភូមិភាគឥសាន្ត ដែលបានស្ថាបនាឡើងក្រោមកិច្ចសហការជាមួយផ្នែកដៃគូវិនិយោគ និងបានប្រើប្រាស់ហិរញ្ញប្បទានឥទានរបស់អនាគាអភិវឌ្ឍអាស៊ីហៅកាត់ថា ADB ធ្វើឱ្យសម្រេចផែនការឆ្នាំ ២០២៥ អនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់គ្រប់ក្រុមគ្រួសារ។

លោកទេសរដ្ឋមន្ត្រីបន្តថា ស្ថានីយទឹកស្អាតទីប្រជុំជននេះ មន្ត្រីជំនាញកំពុងរៀបចំពន្លឿនការតបណ្តញទឹកចូលផ្ទះប្រជាពលរដ្ឋឱ្យបានរួចរាល់ទើបបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការតែម្តងមុនចូលឆ្នាំខ្មែរខាងមុខ។

លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងមានប្រសាសន៍ថា ជាមួយនិងការទទួលបាននូវសមិទ្ធផលថ្មីនេះ ព្រោះនៅពេលស្ថានីយ៏នេះបើកដំណើរការ ប្រជាពលរដ្ឋនៅក្នុងខេត្តទាំងអស់មានទឹកស្អាតប្រើប្រាស់ និងបានលើកកម្ពស់ផ្នែកសុខភាពរស់នៅផងដែរ។
លោក ចាន់ ប៊ុនគង់ ប្រធានរដ្ឋករទឹកខេត្តស្ទឹងត្រែងបានបញ្ជាក់ថា ដើម្បីអនុវត្តឱ្យបានឆ្លើយតបតាមតម្រូវការចាំបាច់នេះ ក្រុមការងារផ្នែករដ្ឋករទឹក និងបង្កើនការពន្លឿនផ្នែកតបណ្តាញជូនអតិថិជនទាំងចាស់និងថ្មី ឱ្យបានហើយនៅក្នុងដំណាច់ខែកុម្ភៈខាងមុខនេះ តែក៍សូមឱ្យបងប្អូនប្រជាពលរដ្ឋយើងមកបំពេញពាក្យស្នើសុំឱ្យបានគ្រប់គ្នា ដើម្បីឱ្យក្រុមកាងារស្គាល់ទីតាំងនិងចុះទៅតបណ្តាញថ្មីជូន។
សូមបញ្ជាក់ថា នេះជាស្ថានីយ៏ទឹកស្អាតដ៏ធំទីមួយបានសាងសង់ឡើងនៅលើផ្ទៃដីជាង ១៧.០០០ ម៉ែត្រការ៉េ នៅខេត្តស្ទឹងត្រែងហើយថ្ងៃអនាគតអាចចែកចាយនិងផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋបានទូទាំងខេត្តស្ទឹងត្រែងប្រើប្រាស់ ព្រោះទីតាំងស្ថានីយ៏នេះមាន រយៈកម្ពស់រហូតទៅដល់៥៥ម៉ែត្រ៕
អត្ថបទ៖ ងិនលីម
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


