ព័ត៌មានជាតិ
ទីភ្នាក់ងារកយការ និងក្រសួងសុខាភិបាល ប្រារព្ធពិធីបញ្ចុះបឋមសិលាអគារសម្ភព និង ថែទាំទារកនៃគម្រោងពង្រឹងសុខភាពមាតា និងទារកនៅភូមិភាគឥ្ឍសាននៃប្រទេសកម្ពុជា
នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិ កូរ៉េ (កយការ) រួមជាមួយនឹងក្រសួងសុខាភិបាលបានប្រារព្ធពិធីបញ្ចុះបឋមសិលាអគារសម្ភព និង ថែទាំទារកនៃគម្រោងពង្រឹងសុខភាពមាតា និងទារកនៅភូមិភាគឥ្ឍសាននៃប្រទេសកម្ពុជា។
ពិធីនេះត្រូវបានចូលរួមជាគណៈអធិបតិដោយឯកឧត្តមផាក ហ៊ឹងក្យុង(H.E. Park Heung-Kyeong) ឯកអគ្គរាជទូតនៃសាធារណះរដ្ឋកូរ៉េប្រចាំប្រទេសកម្ពុជា ឯកឧត្តមសាស្រ្តាចារ្យម៉ម ប៉ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ហ្យន់ជូន នោ (Hyunjun RHO) នាយកទីភ្នាក់ងារកយការប្រចាំប្រទេសកម្ពុជា និងអភិបាលខេត្តរតនៈគិរី និង មណ្ឌលគិរី។



ពិធីនេះត្រូវបានប្រារព្ធនៅមន្ទីរពេទ្យបង្អែកខេត្តរតនៈគិរី និង មន្ទីរពេទ្យបង្អែកកោះញែក ខេត្តមណ្ឌលគិរី ដែលជាកន្លែងសាងសង់អគារអគារសម្ភព និង ថែទាំទារក។ ជាបន្ថែមទៀត អគារសម្ភពក្នុងមណ្ឌលសុខភាពចំនួន៣នៅខេត្តរតនៈគិរីរួមមានមណ្ឌលសុខភាពតាវែង អណ្ថូវមាស និងអូជុំ ក៏នឹងត្រូវបានសាងសង់ក្នុងពេលជាមួយគ្នាទៅនឹងអគារសម្ភព និង ថែទាំទារកនេះផងដែរ។ ក្នុងរយៈ១៣ខែខាងមុខ បន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់ អគារសម្ភព ក្នុងមណ្ឌលសុខភាពទាំង៣ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកំពស់សុខភាពសាធារណៈក្នុងតំបន់ដាច់ស្រយ៉ាល ក្នុងការផ្តល់សេវ៉ាសំខាន់ៗមួយចំនួនរួមមានសេវា ការពិនិត្យផ្ទៃពោះមុនសំរាល កន្លែងសម្ភព ការពិនិត្យសុខភាពក្រោយសំរាលជាដើម។ ក្រៅពីមុខងាជាអគារសម្ភព ក្នុងមណ្ឌលសុខភាព អគារសម្ភព និង ថែទាំទារកនិងផ្តល់សេវាជាការសង្គ្រោះបន្ទាន់ ដោយមានបន្ទប់រងចាំសំរាល និងបន្ទប់ក្រោយសំរាលផងដែរ។



មូលដ្ឋានសុខាភិបាលទំាងនេះត្រូវបានសាងសង់ក្រោមគម្រោងគម្រោងពង្រឹងសុខភាពមាតា និងទារកនៅភូមិភាគឥ្ឍសាននៃប្រទេសកម្ពុជា។ ក្រៅពីការសាងសង់ហេដ្ឋារចនាសម្ពន្ធ គម្រោងនេះក៏បានផ្តល់ជាសំភារៈបរិក្ខាពេទ្យដូចជារថយន្តបន្ទាន់ ព្រមទាំងវគ្គបណ្ថុះបណ្ថាលនានាទៅកាន់មន្រ្តីសុខាភិបាល និងក្រុមអ្នកស្មគ្រ័ចិត្តសុខភាពភូមិផងដែរ។ កន្លងមក គម្រោងនេះបានផ្តល់ជាមធ្យោបាយធ្វើដំណើរនានាដូចជាកាណូត និងម៉ូតូទៅដល់មណ្ឌលសុខភាព និងសហគមន៏ងាយរងគ្រោះដើម្បីលើកកំពស់ការផ្តល់សេវារបស់មូលដ្ឋានសុខាភិបាល និង ការទទួលយកសេវារបស់សហគមន៏។






គម្រោងពង្រឹងសុខភាពមាតានិងទារកនៅភាគឥសាននៃប្រទេសកម្ពុជាមានរយៈពេល៤ឆ្នាំ (២០១៩-២០២៣)ដែលត្រូវបានអនុវត្តក្រោមជំនួយឥតសំណងរបស់សាធារណៈរដ្ឋកូរ៉េតាមរយៈទីភ្នាក់ងារកយការ ក្នុងថវិការប្រមាណជា៧លានដុល្លាសហរដ្ឋអាមេរិច។ គម្រោងនេះត្រូវបានអនុវត្តក្នុងខេត្តរតនគីរី និង មណ្ឌលគីរីដែលមានគោលបំណងដើម្បីធ្វើឲ្យប្រសើរឡើងនូវសុខភាពមាតានិងទារកតាមរយៈការធ្វើឲ្យល្អប្រសើរនូវគុណភាព និងការទទួលសេវាសុខភាពមាតានិងទារក។
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


