ព័ត៌មានជាតិ
ចុះបាញ់ថ្នាំសម្លាប់មេរោគនៅហាងបបរស យីហោ តាមឿន ក្រោយមានអ្នកឆ្លងជំងឺកូវីដទៅ
បន្ទាប់ពីទទួលដំណឹងថា ហាងលក់បបរសមួយកន្លែង យីហោ តាមឿន ដែលមានទីតាំងនៅម្តុំគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម មានការពាក់ព័ន្ធជាមួយអ្នក ដែលមានវិជ្ជមានកូវីដ-១៩ ឈ្មោះ អ៊ិត កុម៉ាល ដែលធ្លាប់បានមកហូបបបរសនៅទីនេះ កាលពីថ្ងៃទី២ ខែធ្នូ កន្លងមក ដោយក្រសួងសុខាភិបាលបានតេស្តរកឃើញវិជ្ជមានកូវីដ-១៩។

ជាក់ស្ដែង នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះដែរ ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាល បានចុះបាញ់ថ្នាំសម្លាប់មេរោគ នៅជុំវិញទីតាំងខាងលើ និងបានយកមនុស្ស ដែលមានការសង្ស័យមនុស្សស្រីប្រុស៨នាក់ ក្នុងហាងមកធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កកម្រិត២ នាសណ្ឋាគារមេគង្គ ក្រុងកំពង់ចាម។




ឆ្លៀតឱកាសនេះ ក៏សូមជំរាបជូនដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្លាប់ទៅហូបបបរសនៅទីតាំងខាងលើ ចាប់ពីថ្ងៃទី២ ធ្នូ ដល់ថ្ងៃទី៩ ធ្នូ កន្លងទៅនេះ ត្រូវអញ្ជើញប្រញាប់ប្រញាល់ទៅជួបជាមួយមន្ត្រីសុខាភិបាល ដើម្បីធ្វើការពិនិត្យសំណាករកមេរោគកូវីដ-១៩។ សូមបងប្អូនយើងបន្តចូលរួមអនុវត្តនូវវិធានការនានារបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល និងរដ្ឋាភិបាលខេត្តកំពង់ចាម៕
អត្ថបទ៖ ហុង ម៉េងហៀ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


