Connect with us

ព័ត៌មានជាតិ

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយមចេញព័ត៌មាន​ព្យាករអាកាស​ធាតុ​ដើម​ឆ្នាំ​ ២០២២

បានផុស

នៅ

ក្រសួង​ធនធានទឹក និងឧតុនិយម​បាន​ចេញ​សេចក្តីជូនដំណឹងស្តីពីការព្យាករអាកាសធាតុលើកទី ១ សម្រាប់រដូវប្រាំង (២០២១-២០២២) និងដើមរដូវវស្សាឆ្នាំ ២០២២។

យោងតាមការវិវត្តអាកាសធាតុជាសកល តំបន់ ក៏ដូចជាផ្ទៃក្នុងប្រទេស ក្រសួងធនធានទឹកនិងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាប អំពីស្ថានភាពអាកាសធាតុ សម្រាប់រដូវប្រាំង និងដើមរដូវវស្សាឆ្នាំ ២០២២ ដូចខាងក្រោម ៖

១- បាតុភូតសកល ៖

ផ្អែកតាមការជូនដំណឹងជាសកល ស្តីពីស្ថានភាពសីតុណ្ហភាពលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក បានបង្ហាញឲ្យឃើញថា ចាប់ពីខែកុម្ភៈ ដល់ខែឧសភា ឆ្នាំ ២០២២ ព្រះរាជាណាចក្រកម្ពុជា នៅបន្តទទួលរងនូវឥទ្ធិពលបាតុភូតឡានីណា La Nina ប្រមាណ ៨៥ ភាគរយ និងថយចុះសន្សឹមៗ ឆ្ពោះទៅបាតុភូត Neutral ដែលជាបាតុភូតនៅចន្លោះរវាង​អែលនីណូ El Nino (ក្តៅ) និងឡានីណា La Nina (ត្រជាក់) ប្រមាណ ៧០ ភាគរយវិញ ព្រមជាមួយគ្នានឹងបាតុភូត El Nino មានប្រមាណ ១០ ភាគរយ ។

២- រដូវប្រាំង ៖

២.១- សីតុណ្ហភាព ៖

– សីតុណ្ហភាពអាចទាបជាងមធ្យមភាគច្រើនឆ្នាំ ។

– នៅខែកុម្ភៈ ៖ បណ្តាខេត្តនៅតំបន់ទំនាបកណ្ដាល សីតុណ្ហភាពអប្បបរមា នឹងអាចស្ថិតនៅក្នុងរង្វង់ពី ២១-២៤ C ។ នៅតំបន់ខ្ពង់រាប និងតំបន់ជួរភ្នំ សីតុណ្ហភាព អប្បបរមា នឹងអាចស្ថិតនៅក្នុងរង្វង់ពី ១៨-២១ °C ដោយឡែកសម្រាប់តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមានឹងអាចស្ថិតក្នុងរង្វង់ពី ២០-២៣ °C ។

– ចាប់ពីខែមេសា ដល់ខែឧសភា ៖ ធាតុអាកាសនឹងកើនកម្តៅជាបន្តបន្ទាប់ ។ ក្នុងនោះ បណ្តាខេត្តនៅតំបន់ទំនាបកណ្ដាល សីតុណ្ហភាពមធ្យមអតិបរមាអាចនឹងកើនឡើង ពី ៣៥-៣៨ C ។ នៅតំបន់ខ្ពង់រាប និងតំបន់ជួរភ្នំ សីតុណ្ហភាពមធ្យមអតិបរមា អាច នឹងកើនឡើងពី ៣៤-៣៧ °C ដោយឡែកសម្រាប់តំបន់មាត់សមុទ្រ សីតុណ្ហភាព មធ្យមអតិបរមាអាចនឹងកើនឡើងពី ៣២-៣៥ °C ។

– ក្នុងខែមេសា និងខែឧសភា ៖ កម្រិតសីតុណ្ហភាពអតិបរមាអាចនឹងកើនឡើងខ្ពស់៧-៣៩ °C ។

២.២- ទឹកភ្លៀង ៖

– បរិមាណទឹកភ្លៀង អាចនឹងមានកម្រិតខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ និងច្រើនជាងឆ្នាំ ២០២១។

– ចាប់ពីខែកុម្ភៈ រហូតដល់ដើមខែឧសភា នឹងអាចមានភ្លៀងកក់ខែពីមធ្យមទៅច្រើន។ ទន្ទឹមនោះក៏មានការកើតឡើងនូវបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ច្រើនផងដែរ ។

៣- ដើមរដូវវស្សា ៖

– រដូវវស្សាឆ្នាំ ២០២២ នៅតំបន់វាលទំនាប និងតំបន់មាត់សមុទ្រ អាចនឹងចាប់ផ្តើមនៅ សប្តាហ៍ទី ១ នៃខែឧសភា និងតំបន់ខ្ពង់រាប អាចនឹងចាប់ផ្តើមនៅសប្តាហ៍ទី ២ នៃខែឧសភា ។

បើទោះបីនៅក្នុងរដូវប្រាំង និងដើមរដូវវស្សាអាចនឹងមានភ្លៀងកក់ខែច្រើន តែបរិមាណទឹក ភ្លៀងដែលធ្លាក់មក មិនទាន់សមល្មមក្នុងការប្រើប្រាស់ ឆ្លើយតបតាមតម្រូវការភ្លាមៗនោះទេ ។ អាស្រ័យហេតុនេះ សូមបន្តរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃ ជាពិសេសបណ្តាតំបន់ ជនបទដាច់ស្រយាល ដែលនៅឆ្ងាយពីប្រភពទឹក៕.

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

តុលាការកំពូលរបស់អង្គការសហប្រជាជាតិបញ្ជាឱ្យអ៊ីស្រាអែលបើកលំហូរជំនួយមនុស្សធម៌ទៅតំបន់ហ្គាហ្សា បន្ទាន់

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម