ព័ត៌មានជាតិ
ខេត្ដស្វាយរៀង ជាខេត្តដំបូងគេបញ្ឈប់ ការបន្ទោបង់ពាសវាលពាសកាល និងដាក់គោលដៅសម្រេច អនាម័យទឹកស្អាត១០០% ឆ្នាំ២០២៥
រដ្ឋបាលខេត្តស្វាយរៀងបានបង្កើតក្រុមការងារបច្ចេកទេសលើវិស័យផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទ ថ្នាក់ខេត្ត(PWG-RWSSH) មានលោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត ជាប្រធានក្រុមការងារ។

កំឡុងពេលរៀបចំផែនការសកម្មភាពខេត្ត ស្តីពីការផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទ ថ្នាក់ខេត្ត ជំហានទី២ ឆ្នាំ២០១៨-២០២៣ (PAP Phase II 2018-2023) ដោយមានការជំរុញបន្ថែមពីសំណាក់ លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ក្រោមការតាមដានត្រួតពិនិត្យជាប្រចាំពីលោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ PWG-RWSSH ខេត្តស្វាយរៀង ធ្វើឲ្យរដ្ឋបាលក្រុងស្រុកទាំង៨ ប្តេជ្ញាចិត្តដាក់ចេញផែនការកំណត់សម្រេច ODF 100% នៅមុនដំណាច់ឆ្នាំ២០២១ ដើម្បីខេត្តស្វាយរៀងទាំងមូលឈានទៅទទួលបានជោគជ័យ ជាខេត្តទីមួយ នៃប្រទេសកម្ពុជាសម្រេចបាន ODF 100% នៅឆ្នាំ២០២២ ។

តាមរយៈការអនុវត្តសកម្មភាពជាច្រើនខាងលើ ធ្វើឲ្យប្រជាពលរដ្ឋទូទាំងខេត្តស្វាយរៀង បានយល់ដឹងពីសារៈសំខាន់នៃការទម្លាប់អនាម័យល្អ ប្តូរឥរិយាបទទម្លាប់អាក្រកមកល្អ តាមរយៈការសាងសង់ និងប្រើប្រាស់បង្គន់អនាម័យ ហូបទឹកស្អាត និងលាងដៃជាមួយសាប៊ូ ។ ការចូលរួមសហការរបស់អាជ្ញាធរ ក្រុងស្រុក សង្កាត់ឃុំ ភូមិ ជនបង្គោលអនាម័យនៅមូលដ្ឋាន(វីរៈជនអនាម័យ) និងមានការគាំទ្រពីប្រជាពលរដ្ឋគ្រប់រូប បានធ្វើឲ្យអត្រាអនាម័យបានកើនពី ៩២% ទៅ១០០% នៅទូទាំងខេត្តស្វាយរៀង តាមការចុះពិនិត្យផ្ទៀងផ្ទាត់ទទួលស្គាល់ដោយគណៈកម្មាការថ្នាក់ខេត្ត និងថ្នាក់ជាតិ។

សូមបញ្ជាក់ថា ក្រោមការខិតខំប្រឹងប្រែងអស់រយៈពេលប៉ុន្មានឆ្នាំកន្លងមក នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ កន្លងទៅ ខេត្តស្វាយរៀង បានវាយតម្លៃ និងប្រកាសផ្ទៃក្នុងរបស់ខេត្ត ពិតជាសម្រេចបាន ODF100% ហើយបានស្នើសុំទៅក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យផ្ទៀងផ្ទាត់ដោយគណៈកម្មការថ្នាក់ជាតិ កាលពីថ្ងៃទី១០-១៣ ខែមករា ឆ្នាំ២០២២ និងបានទទួលស្គាល់ជាផ្លូវការនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ តាមរបាយការណ៍របស់គណៈកម្មការថ្នាក់ជាតិ និងប្រកាសនីយប័ត្រ បញ្ចប់ការបន្ទោបង់ពាសវាលពាសកា បានប្រកាសលទ្ធផលថា ខេត្តស្វាយរៀង បានបំពេញគ្រប់លក្ខខណ្ឌ ដោយជោគជ័យ ទទួលបានជ័យលាភី «ខេត្តសម្រេចបានបញ្ឈប់បន្ទោបង់ពាសវាលពាសកាល ជាស្ថាពរ (Open Defecation Free 100%)» និងជាខេត្តទីមួយ ក្នុងប្រវត្តិសាស្រ្ត នៃប្រទេសកម្ពុជា៕ អត្ថបទ៖ ភក្តី



-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ៣ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


