ព័ត៌មានជាតិ
ពិធីឡើងមាឃ ឬពិធីបុណ្យឡើងអ្នកតា ដើម្បីសុំសេចក្តីសុខ ធ្វើជារៀងរាល់ឆ្នាំរបស់អ្នកស្រុកអង្គរ
ជារៀងរាល់ឆ្នាំនាថ្ងៃ៣កើត ខែមាឃធំ ប្រជាពលរដ្ឋរស់នៅតំបន់អង្គរ ឬនៅជុំវិញនោះ តែងតែរួមគ្នាប្រារព្ធពិធីឡើងមាឃ ឬឡើងអ្នកតា ដើម្បីសុំសេចក្តីសុខចម្រើន។ នេះ គឺជាទំនៀមទម្លាប់មានតាំងពីយូរលង់ណាស់មកហើយរបស់អ្នកស្រុកនៅក្នុងខេត្តសៀមរាប។

នៅក្នុងឆ្នាំ២០២២នេះ ក៏មិនខុសប្លែកពីឆ្នាំមុនៗប៉ុន្មានឡើយ អ្នកស្រុកក្នុងតំបន់អង្គរ មានក្មេងចាស់ ប្រុសស្រី បានមកជួបជុំគ្នានៅបរិវេណខាងមុខប្រាសាទអង្គរ ប្រាសាទវត្តអធ្វា អ្នកតាបាក់រទេះ ក្នុងភូមិនគរក្រៅ និងទីតាំងសំខាន់ៗផ្សេងទៀតក្នុងតំបន់ ដើម្បីប្រារព្ធពិធីឡើងមាឃ ឬឡើងអ្នកតា ដើម្បីសុំសេចក្តីសុខចម្រើនដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។ ទាំងនេះ សរបញ្ជាក់ឱ្យឃើញថា អ្នកស្រុកអង្គរនៅតែបន្តថែរក្សាប្រពៃណីតាំងពីបុរាណកាលដែលបានបន្សល់ទុកពីដូនតាមកដល់បច្ចុប្បន្ន។

ការប្រារព្ធពិធីឡើងមាឃ ឬឡើងអ្នកតានេះ គឺក្នុងបំណង ដើម្បីសុំសេចក្តីសុខសប្បាយ សុំមានទឹកភ្លៀងគ្រប់គ្រាន់សម្រាប់ការធ្វើកសិកម្ម ដីមានជីវជាតិឱ្យកើតស្រូវកើតអង្ករ និងសម្តែងនូវសេចក្តីអំណរគុណដល់អ្នកតាដែលបានធ្វើតាមសំណូមពរកាលពីចាស់ បានផ្តល់ទឹកភ្លៀង ដីមានជីវជាតិ បានភោគផលល្អ។

លោកយាយ កែវ ចន្ថូ រស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដែលបានចូលរួមក្នុងពិធីឡើងមាឃ ឬឡើងអ្នកតានៅប្រាសាទអង្គរវត្ត បានឱ្យដឹងថា តាមទំនៀមប្រពៃណីពីបុរាណកាលមក មិនដែលខកខានឡើយ ឱ្យតែដល់ថ្ងៃ៣កើត ខែមាឃ ប្រជាពលរដ្ឋតែងតែមានការជួបជុំគ្នា ប្រារព្ធពីធីឡើងមាឃ ឬឡើងអ្នកតា នៅមុខអ្នកតារាជ្យខាងមុខប្រាសាទអង្គរវត្ត ដើម្បីសុំសេចក្តីចម្រើនទៅតាមជំនឿរបស់ខ្លួន។

សូមបញ្ជាក់ថា ពិធីឡើងមាឃ ឬឡើងអ្នកតានេះ ប្រារព្ធឡើងតាមបែបព្រះពុទ្ធសាសនាផង និងតាមជំនឿបែបព្រហ្មញ្ញសាសនាផង ដោយពេលព្រឹកព្រលឹម មានពិធីនិមន្តព្រះសង្ឃសូទ្រមន្តចម្រើនព្រះបរិត្ត និងវេភត្តហាប្រគេនព្រះសង្ឃ និងពេលរសៀល មានរៀបចំជាគ្រឿងសក្តារៈ ដង្វាយបូជា ការប្រគុំភ្លេងពិណពាទ្យ និងមានពិធីបួងសួងសុំសេចក្តីសុខចម្រើនដែរ៕
ដោយ ៖ គឿនវេត

-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ១៧ ម៉ោង ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ព័ត៌មានបឋម ៖ បាក់ស្រុតផ្លូវអមមាត់ប្រឡាយលូស្ទឹងមានជ័យធ្លាក់កង់បីឥណ្ឌា ១ គ្រឿង ក្រោយភ្លៀងមួយមេ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ក្រុមហ៊ុន វឌ្ឍនៈ ហ៊ានចេញមុខប្រកាសគាំទ្រ “ចំណាត់ការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្អាកការផ្តល់រង្វាន់តាមរយៈក្រវិលកំប៉ុងស្រាបៀរនិងគម្របភេសជ្ជៈ”
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ