ព័ត៌មានជាតិ
មេបញ្ជាការរង ខេត្តបន្ទាយមានជ័យ បើកជែងរថយន្តទៅបុកបង្គោលភ្លើង រងរបួសធ្ងន់
លោកឧត្តមសេនីយ៍ត្រីជុំ សេដ្ឋា មេបញ្ជាការរងនិងជានាយសេនាធិការកងពលលេខ៥១ នៅខេត្តបន្ទាយមានជ័យ បានបើករថយន្តទៅបុកបង្គោលភ្លើងធំ ខ្សែបញ្ជូនតង់ស្យុងខ្ពស់ រងរបួសធ្ងន់ នៅវេលាម៉ោង៥និង៣០នាទីល្ងាច កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៥ ចំណុចដើមពោធិ៍២ដើម ភូមិសុរិយាថ្មីឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។


លោកវរសេនីយ៍ សេស វិបុល អធិការនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា នៅមុនពេលកើតហេតុនោះ មានរថយន្តឃ្លុបពណ៌ត្រេអ៊ី ពាក់ស្លាកលេខខេមរៈ ភូមិន្ទ០៧.២-៣៤០៥ បើកក្នុងល្បឿនលឿនពីទិសខាងកើតទៅលិច លុះបើកមកដល់កន្លែងកើតហេតុ រថយន្តបានឡើងជែងរថយន្តក្នុងទិសស្របជ្រុលចង្កូត ធ្លាក់ផ្លូវទៅបុកបង្គោលភ្លើងធំខ្សែបញ្ជូនតង់ស្យុងខ្ពស់១១៥គីឡូវ៉ុល បណ្តាលឲ្យបង្គោល១ដើមបាក់ដល់ដី ទ្រេតបង្គោលផ្សេងទៀត ចំណែកអ្នកបើករថយន្ត រងរបួសធ្ងន់ ត្រូវបាននគរបាលនិងក្រុមអ្នកសង្គ្រោះប្រញាប់ ដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី។ ក្រោយគ្រោះថ្នាក់ រថយន្តត្រូវនាំទៅរក្សាទុកបណ្ដោះអាសន្ន នៅនគរបាលស្រុក ដើម្បីដោះស្រាយទៅតាមនីតិវិធីច្បាប់។



ទាក់ទិនករណីនេះដែរ ប្រភពព័ត៌មានពីមន្ត្រីអគ្គិសនី នៅខេត្តបន្ទាយមានជ័យ បានឲ្យដឹងថានៅពេលបង្គោលភ្លើងខ្សែបញ្ជូនតង់ស្រុងខ្ពស់ដួលរលំ វាជាសំណាងល្អដែរ ដោយពុំមានទុស្សេឬឆ្លងចរន្តឆក់ពលរដ្ឋនៅតាមផ្ទះ ដែលបង្គោលដួលលើនិងអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៥ ជាងនេះទៅទៀត ចរន្តអគ្គិសនីក៏ត្រូវកាត់ផ្តាច់ក្នុងរយៈពេលខ្លី ពីព្រោះត្រូវក្រុមការងារអគ្គិសនីតភ្ជាប់បាន ប្រើប្រាស់បន្ទាន់ឡើងវិញ ផងដែរ៕


អត្ថបទ៖ វ៉ាន់ ណាង
សូមចុចអាន៖ ផឹកស្រាស្រវឹងដេញកាប់ប្រពន្ធមិនបាន ដុតផ្ទះខ្លួនឯងឆេះខ្ទេច
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៩ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


