ព័ត៌មានជាតិ
អាជ្ញាធររុះរើខ្ទមចំនួន ៤ និងក្រោលក្របីចំនួន ២ ចេញពីតំបន់ឧទ្យានជាតិ បូទុមសាគរ
ខ្ទមចំនួន ៤ និងក្រោលក្របីចំនួន ២ ដែលទើបតែមានការលួចសង់ថ្មីៗ នៅក្នុងតំបន់ឧទ្យានជាតិបូទុមសាគរ ខេត្តកោះកុង ត្រូវបានអាជ្ញាធរស្រុក មន្រ្តីបរិស្ថានចុះហាមឃាត់រុះរើចេញ ដោយដាក់កម្លាំងតាមដានឃ្លាំមើលបន្ថែម។
លោក សាង ស៊ីណេត អភិបាលរងស្រុកបូទុមសាគរ បានឲ្យដឹងរសៀលថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២២នេះថា ប្រជាពល រដ្ឋប្រមាណ ១០គ្រួសារ នាំគ្នាផ្តើមសាងសង់ជាខ្ទមចំនួន ៤។ ក្នុងនោះ ២ មិនទាន់សង់រួច ហើយក្រោលក្របីចំនួន ២ ស្ថិតនៅក្នុងចំណុចកំពង់ភ្លូ ឃុំតានូន គ្របដណ្តប់ដោយតំបន់ការពារធម្មជាតិ ឧទ្យាជាតិបូទុមសាគរ។
បើតាមលោក សាង ស៊ីណេត កាលដែលមានពលរដ្ឋលួចសង់ខ្ទម និងក្រោលក្របីនេះ ដោយសារតែទំនងជាលេចឮព័ត៌មាន អំពីការស្នើសុំកាត់ឆ្វៀលដីឲ្យពលរដ្ឋ ដែលកំពុងអាស្រ័យផលជាយូរឆ្នាំមកហើយនៅតំបន់នោះ ទើបពួកគាត់បង្កើតមានបាតុភាពបែបនេះឡើង។ បន្ទាប់ពីរុះរើខ្ទម ក្រោលក្របីចេញពីតំបន់ហាមឃាត់ កាលពីថ្ងៃទី ៥ ខែកុម្ភៈ អាជ្ញាធរ មន្រ្តីបរិស្ថាន ក៏បានដាក់កម្លាំងតាមដានឃ្លាំមើលបន្ថែមទៀត មិនឲ្យមានការលួចសង់ខ្ទមក្រោលក្របី បន្តទេ។
យោធាតំណាង ក្រុមការងាររាជរដ្ឋាភិបាល ក្រសួងបរិស្ថាន អាជ្ញាធរខេត្តកោះកុង មន្ទីរជំនាញ និងរដ្ឋបាលស្រុកបូទុមសាគរ កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២ ធ្លាប់ចុះពិនិត្យស្ថានភាព ទីតាំងដីតំបន់អភិរក្សការពារធម្មជាតិ កំពង់ភ្លូ តបនឹងការស្នើសុំរបស់ពលរដ្ឋ ដែលដាក់សំណើទៅសម្តេចពិជ័យសេនា ទៀ បាញ់ កន្លងទៅ។
ប៉ុន្តែលោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានឲ្យដឹងថា ទោះបីជាមានការចុះពិនិត្យជាក់ស្តែង ពីស្ថានភាពនៅទីនោះក៏ពិតមែន តែមិនទាន់មានការសម្រេចយ៉ាងណានៅឡើយទេ ពីតំណាក្រសួងបរិស្ថាន ដែលដឹកនាំដោយលោក ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួង។ ពីព្រោះត្រូវធ្វើរបាយការណ៍ វាយតម្លៃមួយជាក់លាក់ ដាក់ជូនរដ្ឋមន្រ្តីពិនិត្យសម្រេចឯកភាពបន្ត។
បើតាមលោកអភិបាលរងខេត្តកោះកុង មានពលរដ្ឋចំនួន ២៨គ្រួសារ រស់នៅភូមិទួលពោធិ៍ និងភូមិបាក់រនាស ឃុំតានូន បានស្នើសុំឲ្យមានការកាត់ឆ្វៀលដី ចេញពីតំបន់ការពារធម្មជាតិ ក្រោមហេតុផលថា រស់នៅអាស្រ័យផលយូរឆ្នាំមកហើយ៕
អត្តបទ៖ សិរី វឌ្ឍនៈ






-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១៧ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


