ព័ត៌មានជាតិ
និស្សិតបរទេសជនជាតិអ្វីខ្លះ កំពុងស្នាក់អន្តេវាសិកដ្ឋានភ្នំពេញ?
ក្រៅពីទទួលនិស្សិតនារី និស្សិតពិការ និស្សិតក្រីក្រ មកពីបណ្ដាខេត្តដាច់ស្រយាលស្នាក់នៅបន្តការសិក្សា មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតកម្ពុជា ក៏បានទទួលនិស្សិតបរទេសដែលកំពុងសិក្សានៅភ្នំពេញផងដែរ។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅថ្ងែនេះថា មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតមាន ៧ អគារ។ ក្នុងនោះ ២អគារ គឺ អគារ D និង អគារ ៧ ជាន់ សម្រាប់និស្សិតអាហារូបករណ៍បរទេសស្នាក់នៅ មានដូចជានិស្សិត ចិន ឡាវ និងវៀតណាម ដែលមាននិស្សិតស្នាក់នៅបានចំនួន ១៥០ នាក់ ក្នុងនោះនិស្សិតស្រីមានចំនួន ៦៥ នាក់។

លោក រស់ សុវាចា បញ្ជាក់បន្តថា ចំណែក ៣ អគារ គឺអគារ A, C និងអគារ F សម្រាប់និស្សិតនារីស្នាក់នៅ ដែលមានចំនួន ៤៨០ នាក់ សម្រាប់និស្សិតឆ្នាំ១ ដល់ឆ្នំា៥។ រីឯ ២អគារទៀតគឺ អគារ B និង E សម្រាប់ និស្សិតសាលាតិចណូ ស្នាក់នៅ ដែលមាននិស្សិតចំនួន ១១៥នាក់ ក្នុងនោះនិស្សិត ស្រី មានចំនួន ៥៣ នាក់។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា រូបនេះ បន្តថា សរុបទាំងអស់ មាននិស្សិតស្នាក់នៅក្នុងមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតចំនួន ៧៤៥ នាក់ ក្នុងនោះមាន ស្រី ៥៩៨ នាក់ក្នុងមួយឆ្នាំ។

គួរបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បាន និងបន្តជ្រើសរើសនិស្សិតនារីក្រីក្រពីបណ្តា ២៥ រាជធានី-ខេត្តចំនួន ១០០ ទៅ ១២០ នាក់ ក្នុងមួយឆ្នាំៗ មកស្នាក់នៅក្នុង មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី របស់ក្រសួងអប់រំ យុវជន និងកីឡាមានមួយទីតាំងក្បែរវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។ បេក្ខនារីអាចយកពាក្យសុំស្នាក់នៅ មកដាក់សុំស្នាក់នៅដោយផ្ទាល់ខ្លួននៅតាមគ្រឹះស្ថានឧត្តម សិក្សារបស់ខ្លួន រហូតដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២២៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


