ព័ត៌មានជាតិ
រាជធានីភ្នំពេញ និងទីក្រុង Metz នឹងចងសម្ព័ន្ធមេត្រីភាពជាមួយគ្នា នាពេលខាងមុខនេះ
ក្នុងជំនួបសម្តែងការគួរសមរវាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាមួយលោក ហ្វង់ស្វ័រ ហ្គ្រូសឌីឌ្យេ (François Grosdidier) អភិបាលក្រុង Metz នៃប្រទេសបារាំង នាព្រឹកថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២២នេះ គឺទីក្រុងទាំងពីរ គ្រោងនឹងចងសម្ព័ន្ធមេត្រីភាពជាមួយគ្នា នៅពេលដ៏ខ្លីខាងមុខនេះ ពោលគឺក្រោយពីរាជរដ្ឋាភិបាល បានសម្រេចជាឯកច្ឆន្ទ។
លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា រាជធានីភ្នំពេញ បានចងសម្ព័ន្ធមេត្រីភាព ជាមួយនិងទីក្រុងជាច្រើន នៅក្នុងនោះ មានទាំងទីក្រុងប៉ារីស ទីក្រុងនៅប្រទេសជប៉ុន នៅប្រទេសថៃ ប្រទេស វៀតណាម ជាដើម។ ការចងសម្ព័ន្ធមេត្រីភាពនេះ នឹងផ្ដល់ផលប្រយោជន៍ ឲ្យគ្នាទៅវិញទៅមកយ៉ាងច្រើន ទាំងលើគ្រប់វិស័យវប្បធម៌, វិស័យអប់រំ វិស័យគមនាគមន៍និងបរិស្ថានជាដើម ដោយយើងមិនបានគិតថា ជាទីក្រុងតូច ឬទីក្រុងធំ នោះទេ។
លោក ឃួង ស្រេង ក៏បានថ្លែងនូវការអរគុណផងដែរ ចំពោះអភិបាលក្រុងម៉េសរបស់បារាំង ដែលចង់ចងសម្ព័ន្ធមេត្រីភាព ជាមួយរាជធានីភ្នំពេញ។ ជុំវិញបញ្ហានេះ លោកបានបញ្ជាក់ថា ការងារនេះ រដ្ឋបាលរាជធានីភ្នំពេញ និងស្នើសុំទៅរាជរដ្ឋាភិបាល ដើម្បីពិនិត្យនិងសម្រេច ក្នុងការចងសម្ព័ន្ធមេត្រីភាពនេះ។ ក្រោយការពិនិត្យ និងសម្រេចហើយនោះ ទីក្រុងទាំង ២ នឹងធ្វើពិធីចុះហត្ថលេខាចងសម្ព័ន្ធមេត្រីភាពជាមួយគ្នា ជាផ្លូវការ។
លោក ឃួង ស្រេង ក្នុងឱកាសនោះ ក៏បានលើកឡើងពីប្រវត្តិសាស្ត្រ របស់កម្ពុជានៅក្នុងរបបប៉ុលពត ដែលកម្ពុជា បានធ្លាក់ដល់ចំណុចសូន្យ។ ប៉ុន្តែក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិមួយនេះ ដើរចេញពីចំណុចសូន្យ រហូតមានការអភិវឌ្ឍន៍រីកចម្រើន ដូចសព្វបច្ចុប្បន្ននេះ។
ក្នុងឱកាសនោះដែរ លោក ហ្វង់ស្វ័រ ហ្គ្រូសឌីឌ្យេ (François Grosdidier) អភិបាលក្រុង Metz បានមានប្រសាសន៍បញ្ជាក់ដែរថា កម្ពុជា និងប្រទេសបារាំង គឺជាប្រទេសដែលជាមិត្តភក្កិ ដ៏ស៊ីជម្រៅជាយូរមកហើយ។ ទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-បារាំង ការធ្វើទំនាក់ទំនងរវាងទីក្រុង និងទីក្រុង វានឹងធ្វើឲ្យយើងកាន់តែស្គាល់គ្នាបានច្បាស់ ទំនាក់ទំនងគ្នាកាន់តែល្អប្រសើរ ពង្រីកបាននូវវប្បធម៌ ការអប់រំ បរិស្ថានទឹកស្អាត និងគមនាគមន៍ជាដើម។ ទីក្រុងយើងទាំងពីរ និងចងសម្ព័ន្ធមេត្រីភាព នឹងគ្នានាពេលដ៏ខ្លីខាងមុខនេះ។
បន្ថែមពីនេះទៀត លោក ហ្វង់ស្វ័រ ហ្គ្រូសឌីឌ្យេ (François Grosdidier) ក៏បានសម្ដែងនូវការកោតសរសើរ ចំពោះប្រទេសកម្ពុជា ដែលបានរំដោះខ្លួនចេញពីរបបប៉ុលពត។ លោកបញ្ជាក់ថា នៅកម្ពុជាមានសម្ដេចតេជោ ហ៊ុន សែន ជាមនុស្សខ្លាំង ដែលបានធ្វើឲ្យប្រទេសមួយនេះ មានការអភិវឌ្ឍរីកចម្រើន។ លោកមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកម្ពុជា។ ជាក់ស្ដែង អ្វីដែលលោកបានមើលឃើញ គឺចាប់តាំងពីឆ្នាំ ២០១៨ រហូតមកដល់ពេលនេះ កម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងមែនទែន បើទោះបីក្នុងដំណាក់កាល នៃការរីករាលដាលជំងឺ-១៩ ក៏ដោយ៕
អត្ថបទ៖ ស្រីរ័ត្ន





-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


